អានតួអត្ថបទ
បទសម្ភាស

កញ្ញា គ្រុយ ណារិន ៖ ចំពោះវិបត្តិអ​ចលន​ទ្រព្យ ត្រូវកែ​សម្រួល​ទាំ​ងទីផ្សារ​និង​តម្លៃ ព្រមទាំង​លក្ខខណ្ឌ​ឲ្យ​ប្រសើរ​ជាង​មុន!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើងនៅ​យប់​នេះ គឺ​កញ្ញា គ្រុយ ណារិន ដែល​ជា​​អនុប្រធាន​នាយក​ដ្ឋាន នៃ​អគ្គនាយក​ដ្ឋាន​គោល​នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់​ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​។ កញ្ញា​បាន​ទទួល​សញ្ញាបត្រ​​អនុបណ្ឌិត​សេដ្ឋកិច្ច​ ពី​ប្រទេស​ជប៉ុន និង​បាន​ទទួល​ការ​ហ្វឹក​ហាត់​​ការងារ​នៅ​សហរដ្ឋអាមេរិក។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង, កញ្ញា គ្រុយ ណារិន ពន្យល់​លម្អិត​ចំពោះកត្ដា​ដែល​ជំរុញ​ឲ្យ​​សេដ្ឋកិច្ចកម្ពុជា បន្តរក្សា​​​កំណើន​​រឹងមាំ​ក្នុង​រង្វង់​៧% សម្រាប់​ឆ្នាំ២០១៦​នេះ និង​ឆ្នាំ២០១៧​ខាង​មុខ​។ អ្នក​តំណាង​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ ក៏​បាន​ជម្រាបពី​​ទិដ្ឋភាព​ទូទៅ​នៃការ​ប្រមូល​ពន្ធ ព្រមទាំង​​បញ្ជាក់​ពី​កំណើន​នៃការ​​ប្រមូល​ពន្ធដែល​លើសពីការ​រំពឹង​ទុក​​​នៅ​ស្រុកខ្មែរ។ មិន​តែប៉ុណ្ណោះ សេដ្ឋវិទូ​វ័យ​ក្មេង​រូបនេះ ក៏​បាន​រៀប​រាប់​​ពី​​ហានិភ័យមួយ​ចំនួន​​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ និង​ដែល​​ហ្វ្រាំង​​រាំង​ស្ទះ​ការ​បោះជំហាន​ទៅមុខ​នៃ​សេដ្ឋកិច្ច​ជាតិ​កម្ពុជា។  

កញ្ញា គ្រុយ ណារិន ជាអនុប្រធាន​នាយក​ដ្ឋាន នៃអគ្គនាយក​ដ្ឋានគោល​នយោបាយ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ។ កញ្ញាបានទទួលសញ្ញាបត្រអនុបណ្ឌិតសេដ្ឋកិច្ច ពីប្រទេសជប៉ុន និងបានទទួលការហ្វឹកហាត់ការងារនៅសហរដ្ឋអាមេរិក។
កញ្ញា គ្រុយ ណារិន ជាអនុប្រធាន​នាយក​ដ្ឋាន នៃអគ្គនាយក​ដ្ឋានគោល​នយោបាយ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ។ កញ្ញាបានទទួលសញ្ញាបត្រអនុបណ្ឌិតសេដ្ឋកិច្ច ពីប្រទេសជប៉ុន និងបានទទួលការហ្វឹកហាត់ការងារនៅសហរដ្ឋអាមេរិក។ RFI@HENG Oudom
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ