អានតួអត្ថបទ
កម្ពជា

ជន​សង្ស័យ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​នៅ​ក្រសួង​ការ​បរទេស ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាក​សួរ​នៅតុលា​ការ​ពី​បទ​វិតិ​ក្រម

មន្រ្តី​ក្រសួង​ការ​បរ​ទេស​កម្ពុជា​ម្នាក់ ដែល​ជាប់​សង្ស័យ​ថា បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ត្រូវ​បានបញ្ជូន​ខ្លួន​ទៅ​សាក​សួរ​នៅ​តុ​លា​ការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២​មេ​សា​នេះ ពី​បទ​ វិតិ​ក្រម ដែលមាន​ន័យ​ថា អ្វី​ដែល​ខ្លួន​មិន​ត្រូវ​ទាម​ទា​រ តែ​បុរស​នេះ​បាន​ទាម​ទារ​ហួស​ពី​អ្វី​ដែ​ល​ច្បាប់​បានកំណត់​ពី​ក្រុម​ហ៊ុន​បរទេស​មួយ។ ជន​សង្ស័យ​ដែល​មានតួ​នាទី​ជា​ប្រធាន​ការិ​យាល័យ​រូប​នេះ ​ត្រូវបាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុ​ក​រលួយ ចូល​ទៅ​ចាប់​ខ្លួន​ដល់​ការិ​យាល័យ​ធ្វើ​ការ​នៅ​ក្នុង​ក្រសួង​ការបរ​ទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី ៣១ មិនា ដែល​នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

រូបថតៈអង្គភាពប្រឆាំងអំពើពុករលួយ
រូបថតៈអង្គភាពប្រឆាំងអំពើពុករលួយ @ACU
ផ្សាយពាណិជ្ជកម្ម

ជន​សង្ស័យ​រូប​នេះ មាន​ឈ្មោះ អ៊ា សែ អាយុ​៤២ឆ្នាំ មាន​តួនាទី​ជា​ប្រធា​ន​កា​រិយា​ល័យ អូស្ត្រាលី ញូ​ស្ហេ​ឡង់​ ដែល​បំរើ​ការ​នៅ​នាយក​ដ្ឋាន​អាស៊ី​២ នៃ​ក្រសួង​ការ​បរទេស​កម្ពុជា ត្រូវ​បាន​សមត្ថ​កិច្ច​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ចូន​ខ្លួន​ទៅ​សាក​សួរ​នៅ​តុលា​ការ​ក្រុង​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែមេសា​នេះ ពី​បទ​វិតិ​ក្រម​​តាម​មាត្រា​៥៩២ និង ៥៩៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

បទ​ចោទ​វិតិ​​ក្រម ដែល​មាន​ន័យ​ថា អ្វី​ដែល​ខ្លួ​ន​មិន​ត្រូវ​ទាម​ទារ តែ​បែ​រ​ជា​បុរស​រូប​នេះ បានទាម​ទារ​ហួស​ពី​អ្វី​ដែល​ច្បាប់​បាន​កំណត់។ ពោល​គឺ​ បុរស​រូប​នេះ ត្រូវ​បាន​រក​ឃើញ​ថា បាន​ទាម​ទារលុយ​ពី​ក្រុ​ម​ហ៊ុន​បរទេស​មួយ ជាថ្នូរ​នឹង​ការ​ប្រថាប់​ត្រា​បញ្ជាក់​លើ​ឯកសារ​របស់ក្រុមហ៊ុន។

គួរ​ជំរា​ប​ជូន​ថា ជន​សង្ស័យ​ដែល​មាន​តួនាទី​ជា​ប្រធាន​ការិ​យា​ល័​យ អូស្ត្រា​លី ញូស្ហេឡង់ នៅនាយក​ដ្ឋាន​អាស៊ី​២ នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​នេះ ត្រូវ​បាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចូល​ទៅ​ចាប់​ខ្លួន​ដល់​ការិយា​ល័យ​ធ្វើ​ការ​តែ​ម្តង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១​មិនា​ឆ្នាំ២០១៦ ដែល​បណ្តាល​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​បុគ្គ​លិក​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​ជា​ខ្លាំង។

ប៉ុន្តែ​ភ្លាមៗ​នោះ រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​លោក ហោ ណាំហុង បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ថា ការ​ចាប់​ខ្លួន​បុគ្គលិក​រូប​នេះ គឺ​ដោយ​សារ​តែ​មាន​ភស្តុ​តាងច្បា​ស់លា​ស់ អំពី​ការ​ទទួល​លុយ​ពីក្រុម​ហ៊ុន​បរទេស​មួយ ដើម្បី​ទទួល​បាន​ការ​ប្រថាប់​ត្រា​ប​ញ្ជាក់​លើ​ឯកសារ​ដែល​មិ​ន​ពាក់ព័​ន្ធ​នឹងក្រសួង​ការ​បរទេស​កម្ពុជា​ទេ និង​បាន​អំពាវ​នាវ​កុំ​ឲ្យ​បុគ្គ​លិក​ផ្សេង​ទៀត មាន​ការ​ភ្ញាក់​ផ្អើល។

បច្ចុប្បន្ន ជន​សង្ស័យ​រូប​នេះ កំពុ​ងស្ថិត​នៅ​ក្រោម​ការ​សាក​សួរ​របស់​ព្រះរាជ​អាជ្ញា​រង លោក លី សុផា​ណា នៃ​អយ្យ​ការ​អម​តុលា​ការ​សាលា​ដំបូ​ង​ក្រុង​ភ្នំពេញ។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុក​រលួយ បាន​បញ្ជាក់​ថា សំណុំ​រឿង វិតិក្រម គឺ​ជា​សំណុំ​រឿ​ង​ដែល​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ទទួល​ពាក្យ​បណ្តឹង​ច្រើន​ជាង​គេ ហើយ​ថា តាម​រយៈ​សំណុំ​រឿង​​នេះ លោក​សង្ឃឹ​ម​ថា នឹង​ក្លាយ​ទៅ​ជា​ស្នូ​ជួង​មួយ ដើម្បី​រំលឹក​ទៅដល់​បុគ្គលិក​នៅ​តាម​បណ្តា​ក្រសួង​ស្ថាប័ន​រដ្ឋ​ឯ​ទៀត កុំ​ឲ្យ​ទាម​ទារ​ប្រាក់កំ​រៃ​បន្ថែម លើស​ពី​អ្វីដែល​បាន​កំណត់​ដោយ​ច្បាប់។​

សូម​បញ្ជាក់​ថា នៅ​ក្នុ​ង​របាយ​ការណ៍​អំពើ​ពុក​រលួយ​ចុង​ក្រោយ ដែល​ចេញ​ផ្សាយ ដោយ​អង្គការ​តម្លា​ភាព​អន្ត​រ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៧​កុម្ភៈ​ឆ្នាំ​២០១៦ បាន​ចាត់​ថ្នាក់​អំ​ពើ​ពុក​រលួយ​របស់​ក​ម្ពុជា ស្ថិត​នៅ​លេខ​១៥០​លើ ១៦៨ ប្រទេស ដែល​មាន​អំពើ​ពុក​រលួយ​ច្រើន​ជាង​គេ នៅ​លើ​ពិភពលោក៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ