អានតួអត្ថបទ
កម្ពជា

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បង្កើត​ឡើង​ដើម្បី​ស្តារ​ទំនុក​ចិត្ត​អ្នក​ទិញ​បុរី​និង​ផ្ទះ​ល្វែង​

នៅ​កម្ពុជា បច្ចុប្បន្ន​នេះ វិស័យសំណង់​អគារ បុរី​ ផ្ទះល្វែង កំពុង​តែ​រីក​ស្គុះ​ស្គាយ​។ ការ​រីកចម្រើន​នេះ គឺ​ស្រប​ពេល​ដែល​អថិតិជន​មួយ​ចំនួន កំពុង​តែ​ព្រួយ​បារម្ភ​ពី​គុណភាព​ដែល​អន់ មិន​សម​នឹង​​តម្លៃ។ ប្រឈម​នឹង​បញ្ហា​នេះ «សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា» ត្រូវបាន​​បង្កើត​ឡើង ដើម្បីបង្កើន​ទំនុក​ចិត្ត​​​របស់​អ្នក​ទិញ​ផ្ទះ​និង​បុរី​ឡើងវិញ ហើយ​ក៏​ដើម្បី​ចូលរួម​ជំរុញកំណើន​សេដ្ឋ​កិច្ច​ផងដែរ​​។

រូបគំនូរផ្ទះល្វែងរបស់ក្រុមហ៊ុនមួយ
រូបគំនូរផ្ទះល្វែងរបស់ក្រុមហ៊ុនមួយ @facebook
ផ្សាយពាណិជ្ជកម្ម

សព្វ​ថ្ងៃ​នេះ  រាជធានី​និង​ខេត្ត​ទាំងឡាយ កំពុងតែ​លាត​សន្ធឹងនិង​ពង្រីក​ខ្លួន។ ​បើ​គ្រាន់តែ​និយាយ​ពី​វិសាលភាពក្រុងភ្នំពេញ គឺបាន​រីកធំជាងមុន៥ដងឯណោះ! បុរី ផ្ទះ​ស្វែង សំណង់​អគារ​ក៏​កំពុងតែ​លូត​លាស់​ផងដែរ! ក្នុង​នោះ​ មានគម្រោង​​ជាង១០០ ហើយអាគារ ខុនដូរ មានជាង៦០០កន្លែង ដែល​​កំពុង​សាង​សង់​ជា​បន្តបន្ទាប់។

ស្រប​គ្នា​​នេះ ​អ្នក​ទិញ​ផ្ទះ​ល្វែង​និង​បុរី មួយ​ចំនួន ក៏បាន​​កើត​ក្តី​ព្រួយ​​បារម្ភណាស់​ដែរ បារម្ភ​ទាំង​ពី​តម្លៃ​ ដែល​ចេះតែ​ថ្លៃ ហើយ ​គុណភាពនិង​សេវាកម្ម ​បែ​រ​ជា​អន់​ និង​ទុក​ចិត្ត​មិន​បានទៅវិញ​​។ លើសពីនេះ មាន​ក្រុមហ៊ុន​ខ្លះ គ្រាន់តែ​​លើក​ស្លាក និង​គូរ​ប្លង់​ ហើយ​ប្រមូល​​លុយ​កក់ទុក​រត់ចោល​បាត់​​ក៏​មាន។ ទាំង​នេះ ធ្វើ​ឲ្យ​អតិថិជន​ខ្លះ​ ក៏​កាន់តែ​បាត់​បង់​ទំនុក​ចិត្តថែមទៀត​។​

ដោយ​មើល​ឃើញ​ទុក្ខលំបាកនេះ ថៅកែ​បុរី​និង​ផ្ទះ​ល្វែង​ជាង​៣០ក្រុម​ហ៊ុន ​បាន​​សម្រេច​ចិត្ត​ប្រមូល​ផ្តុំ​គ្នា ដើម្បី​បង្កើត«សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា» នេះ​ឡើង។
គោល​បំណង​របស់​សមាគម​អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវ​បាន​​លោក ហ៊ុយ វណ្ណា អគ្គលេខា​ធិការ​ បាន​ឲ្យ​ដឹងថា សមាគម​បង្កើត​ឡើង​ដើម្បី​ពង្រីង​គុណភាព​បុរី​និង​ផ្ទះ​ល្វែង​ឡើង​វិញ។ ជំរុញ​ឲ្យ​សមាជិក​របស់​ខ្លួន សាង​សង់​ផ្ទះ​ សំណង់​អគារ ដែល​មាន​ចរិត​លក្ខណៈ​​បែបរចនាបទ​ខ្មែរ ព្រម​ទាំង​ផ្តល់​ព័ត៌មាន​ចាំបាច់​ជុំវិញ​ការ​រក​ស៊ីខុស​ច្បាប់​របស់​ក្រុម​ហ៊ុន​ខ្លះ​ដែល​ឆ្មក់​ឱកាស​​ឆរបោក​ពលរដ្ឋ។

តាម​លោក​អគ្គលេខា​ធិការ​ដដែល​ សមាគម​អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ​នឹង​ជួយ​ជំរុញ​ឲ្យមាន​ការ​ប្រកួត​ប្រជែក​គ្នា​ផ្នែក​តម្លៃ​និង​សេវាកម្ម​ ដែល​ប្រយោជន៍​ដើម្បីអតិថិជន​ទទួល​ព័ត៌មាន​ច្រើន​ជាង​មុន និង​មាន​ជម្រើស​ល្អ​ច្រើន​ជាង​មុន​។ ថែម​ពីនេះ សមាគម​ ក៏​នឹង​មាន​ការ​ផ្សព្វផ្សាយជុំវិញ​វិស័យ​លំនៅឋាន​ឲ្យ​ទូលំទូលាយ​​ ដោះដូរ​បទពិសោធរវាង​សមាជិក​ ព្រមទាំង​​ចូលរួម​ដោះស្រាយ​បញ្ហា​ផ្លូវ​ច្បាប់នានា​​ជូន​អ្នក​ទិញ​របស់​ខ្លួន ឲ្យ​បាន​ច្រើន​ជាង​មុន​ទៀត​ផង។

គួរ​បញ្ជាក់​ថា សមាគម​អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះ ត្រូវបាន​ក្រសួង​មហាផ្ទៃ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ជាផ្លូវ​ការ កាលពី​ពេល​ថ្មីៗនេះ គឺ​​នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ២០១៦។ ហើយ មាន​សុទ្ធតែ​ឧកញ៉ា​លោក​ជំទាវ​គ្រាក់ៗ ធ្វើ​ជា​ថ្នាក់​ដឹក​នេះ ក្នុង​នោះ លោក​ឧកញ៉ា លី ហួរ ​ម្ចាស់​បុរីវិមានភ្នំពេញ ជា​ប្រធាន​សមាគម និង​​អនុប្រធាន៧រូបទៀត​ ដែល​សុទ្ធតែ​ជា​ប្រធាន​បុរីនិង​ផ្ទះ​ល្វែង ដូចជា បុរីពិភពថ្មី, បុរីប៉េងហ៊ួត, បុរីជីបម៉ុងគ្រុប, បុរីអ័រគីដេរ, បុរីវិមានចរណៃ ជា​ដើម៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ