ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 28/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 28/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 28/06 12h00 GMT
Cambodia

អាកាស​ធាតុ​ក្ដៅ៖ក្រសួង​សុខា​ភិ​បាល​អំពា​វ​នាវ​ឲ្យ​ពល​រដ្ឋ​ប្រយ័ត្ន​ប្រយែង​នៅ​ក្នុង​ការ​ប្រើប្រាស់​ទឹក

media  
រូបតំណាងៈដែលបញ្ជាក់កម្រិតអាកាសធាតុនៃការឡើងកម្ដៅ @Rfi

ការ​ឡើង​កម្ដៅ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​ក្នុង​កម្រិត​ចន្លោះពី ៣៨ទៅ៤០អង្សា​បាន​បណ្ដាលឲ្យ​ពល​រ​ដ្ឋ​ខ្វះ​ទឹក​ប្រើ​ប្រាស់​ក្នុង​ខេត្ត​មួយ​ ចំនួន​នា​ពេល​បច្ចុ​ប្ប​ន្ន​នេះ។ ប្រឈម​បញ្ហា​នេះ លោក ម៉ម ប៊ុនហេង បាន​អំពា​វ​នាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ ដោយប្រយ័ត្ន​ប្រយែង​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ទឹក។ ភាព​ប្រយ័ត្ន​ប្រយែង ដែល​រដ្ឋម​ន្ត្រី​សុខា​ភិបាល​រូប​នេះ​ទទួល​ស្គាល់​ថា កង្វះ​ទឹក​ប្រើ​ប្រាស់​នាំ​ឲ្យ​អនា​ម័យ​ជួប​ការ​លំបាក។

 

ស្រប​ពេល​កម្ពុជា​ស្ថិត​នៅ​ក្នុង​រដូវ​ប្រាំង​ដែល​មាន​កម្ដៅ​កើន​ឡើង​ខ្លាំង ហើយ​បានបណ្ដាល​ឲ្យ​ខ្វះ​ខាត​ទឹក​ប្រើ​ប្រាស់ កម្ពុជា​នៅ​មិន​ទាន់​មាន​មនុស្ស​ស្លាប់​ឬ​រង​គ្រោះដោយ​សារ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។  

លោក ម៉ម ប៊ុនហេង បាន​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​គិត​ពី​បញ្ហា​សុខ​ភាព ដោយ​ត្រូវ​បរិភោគ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ចាប់​ពី​២​លីត្រ​ទៅ​៤​លីត្រ​ក្នុង​មួយ​ថ្ងៃ។ ជាពិសេស​ពល​រដ្ឋ​រស់​នៅ​ទី​ជន​បទ។ ម្យ៉ាង​ទៀត មិន​ត្រូវ​នៅ​កន្លែង​ក្ដៅ​ខ្លាំ​ងឬ​នៅ​ហាល​ថ្ងៃ​ ហើយ​រាល់​ការ​ធ្វើ​ដំណើ​ត្រូវ​ពាក់​មួក​ឬ​ពាក់​អាវ​ដៃ​វែង ខោ​ជើង​វែង ដើម្បី​ការ​ពារ​កម្ដៅថ្ងៃ។
 
មុន​ការ​អំពាវ​នាវ​របស់​លោក​រដ្ឋ​មន្ត្រី ក្រសួង​សុខា​ភិបាល និង​អង្គ​ការ​សុខ​ភាព​ពិភពលោក ក៏​បាន​ណែ​នាំ​ឲ្យ​បង្កា​រ​បញ្ហា​សុខ​ភាព បណ្តាល​មក​ពី​ការ​ពុល​អាហារ​​ក្នុង ពិធីឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នា​ពេល​ខាង​មុខ។ ​តាម​ស្ថាប័ន​សុខា​ភិបាល​ទាំង​២​នេះ បញ្ហាសុខ​ភាព​បណ្តាល​មក​ពី​ការ​ពុល​អាហារ គឺ បង្ក​ឡើង ដោយ​អាហារ ឬ​ទឹក​កខ្វក់ ដែលមាន​មេ​រោគ បាក់​តេរី វីរុស ប៉ារ៉ា​ស៊ីត ឬ​សារ​ធាតុ​គីមី។
 
ដោយ​ឡែក ក្រសួង​ធន​ធាន​ទឹក​និង​ឧតុ​និយម ឯនេះ​វិញ​ក៏​បាន​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​រួម​គ្នាថែ​រ​ក្សា​ទី​តាំង​ដែល​មាន​ប្រភព​ទឹក និង ត្រូវ​ប្រយ័ត្ន​ចំពោះ​បាតុ​ភាព​រន្ទះ​បាញ់​ដែល​អាចកើ​ត​ចេញ​ពី​ការ​ឡើង​កំដៅ ហើយ​បង្ក​ទៅ​ជា​អគ្គិ​ភ័យ។

សូម​បញ្ជាក់​ថា ភាព​រាំង​ស្ងួត​ដែល​បណ្ដាល​មក​ពី​ការ​ឡើង​កំដៅ​ខ្លាំង​ជាង​ឆ្នាំ​មុ​ន បាន​នាំឲ្យ​ប្រជា​ពល​រដ្ឋ ខ្វះ​ទឹក​ប្រើ​ប្រាស់​នៅ​ខេត្ត​មួយ​ចំនួ​ន​ដូច​ជា៖ បន្ទាយ​មាន​ជ័យ កោះ​កុង កំពង់​ចាម កំពង់​ធំ ជា​ដើម។ ហើយ​ខេត្ត​ទាំង​នេះ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ធ​ន​ធាន​ទឹកនិង​ឧតុ​និយ​ម​កំពុង​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ។
 
​ការ​ជូន​ដំណឹង​របស់​ក្រសួង មានឃុំ-សង្កាត់ ជាង​៥០​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេសនឹង​ប្រឈម​កា​រ​ខ្វះ​ខាត​ទឹក​ប្រើ​ប្រាស់​ចាប់​ពី​ខែ​បួន​ត​ទៅ។ កន្លងម​ក​រដ្ឋា​ភិបាល​ក៏​បានចេញ​សារា​ចរ​មិន​អនុញ្ញាត្ត​ឲ្យ​ពល​រដ្ឋ​ធ្វើ​ស្រែ​ប្រាំង​ជា​លើក​ទី​២​នោះ​ទេ ទោះ​តំបន់​មួយចំនួន​នៅ​មាន​ទឹក​ប្រើ​ប្រា​ស់ក៏​ដោយ។ ​រដ្ឋា​ភិ​បាល​យល់​ថា ទុក​ទឹក​ប្រើ​ប្រាស់​សម្រាប់​​​តម្រូវ​ការ​ប្រចាំ​ថ្ងៃ ព្រោះ​ភា​ព​រាំង​ស្ងួត​នៅ​ឆ្នាំ​នេះ​អូស​បន្លាយ​រហូត​ដល់​ចុងខែ​​​កក្កដា៕  
 
 
 
 
 
 
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ