អានតួអត្ថបទ
បទយកការណ៍

កន្លែង​បណ្តុះ​កូន​ឈើ​សម្រាប់​លក់​ក្នុង​តម្លៃ​ថោក​សមរម្យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពេល​ថ្មីៗនេះ​ រដ្ឋាភិបាល និងក្រសួង​បរិស្ថាន បាន​ប្រកាស​ជំហរ​​ការពារ​ធនធាន​ធម្មជាតិ ​រហូត​ដល់​មានការ​​ប្តេជ្ញា​​ចិត្ត​​សហការ​​ជាមួយ​​បណ្តាញ​សហគមន៍​ព្រៃឈើ​ ព្រ​មទាំង​មាន​ការ​ដោះលែង​​សកម្មជន​​ការ​ពារ​​បរិស្ថាន​​ថែម​ទៀត​ផង​។ ប្រមុខ​រដ្ឋាភិបាល​​កម្ពុជា​ ពី​ម្សិលមិញ ក៏បាន​​ជំរុញ​ឲ្យ​មាន​​ការ​​យក​​ចិត្ត​ទុកដាក់​ ​​ចាប់​ដៃ​ធ្វើការ​​ជាមួយគ្នា​បន្ថែមទៀត ដើម្បីសម្រេច​គោល​ដៅ​តែមួយ គឺ​ការពារ​ធនធាន​ធម្មជាតិ​។ លោក​​នាយ​ករដ្ឋមន្ត្រី​​ថែមទាំង​បាន​លើក​សរសើរ​អ្នក​ចម្រៀង​ល្បីម្នាក់​ដែល​​ចូលរួម​ការពារ​​បរិស្ថាន​ និង​ចាត់​ទុក​ថា​ជា​គំរូ​ល្អ។​ ដូច្នេះ​ ស្រប​ពេល​ជាមួយ​នឹង​រដូវ​វស្សា​​ដែល​អំណោយផល​ដល់​ការ​ដាំ​កូន​ឈើ​ផង ហេង ឧត្តម អ្នក​កាសែត​វិទ្យុ​បារាំង សូម​ណែនាំ​លោកអ្នក​នាងស្តាប់ ឲ្យ​ស្គាល់​កន្លែង​បណ្តុះ​កូន​ឈើ​សម្រាប់​លក់​ពីរ​បី​កន្លែង ដែល​គេអាចរក​​ទិញ​កូន​ឈើ​​ក្នុង​តម្លៃ​ថោក​សមរម្យ​។

អ្នក​ស្រី សុន ដានី អ្នក​បណ្តុះ​កូន​ឈើ នៅ​ភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ
អ្នក​ស្រី សុន ដានី អ្នក​បណ្តុះ​កូន​ឈើ នៅ​ភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ RFI@HENG Oudom
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ