ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 29/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 29/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 29/08 12h00 GMT
Cambodia

ក្រសួង​កសិកម្ម​ព្រមាន​ពី​ការ​កើន​ឡើង ករណី​ឆេះ​ព្រៃ​ចាប់​ពី​នេះ​រហូត​ដ​ល់​បុណ្យ​ចូល​ឆ្នាំខ្មែរ

media  
រូបថតៈភ្លើងឆេះដែលកើតមានឡើងនៅក្នុងខេត្តមណ្ឌលគីរី @fb Chhay Thi

ករណី​ឆេះ​ព្រៃ​បាន​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ខេត្ត​មួយ ​ចំនួន បន្ទាប់​ពីរ​ដូវ​ប្រាំង​ចូល​មកដល់​ចាប់​ពី​ដើម​ឆ្នាំ​២០១៦​នេះ។ មន្រ្តី​ជំនាញ​របស់​ក្រសួង​កសិកម្ម​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​នាំឲ្យ​មាន​ការ​ឆេះ​ព្រៃ​នេះ​គឺ​បណ្ដា​ល​មក​ពី​សកម្ម​ភាព​របស់ មនុស្ស​ជា​អ្នក​បង្ក​ឡើង​គួប​ផ្សំ​ការ​ប្រែ​ប្រួលអាកាស​ធាតុ​មិ​នធ្លា​ប់​ មាន​នៅ​កម្ពុជា។ ម្យ៉ាង​ទៀត​ការ​ផ្ដល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​ក៏​ ជា​ផ្នែក​មួយ​ដែរ។ ក្រសួង​ក៏​បាន​ព្រមាន​ពី​ការ​កើន​ឡើង​នៃ​ករណី​ឆេះព្រៃ​ ចាប់​ពី​នេះ​ រហូតដល់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ប្រឈម​នឹង​បញ្ហា​នេះ ក្រសួង​កសិ​កម្ម​អំពា​វ​ឲ្យ​អ្នក​ពាក់​ព័ន្ធ​ចូល​រួម​ទប់ស្កាត់​ទាំង​អស់​ គ្នា។

ក្រសួង​កសិកម្ម កំពុង​បារម្ភ​ថា ករណី​ឆេះ​ព្រៃ​អាច​នឹង​កើន​ឡើង​ខ្លាំង​ចាប់​ពី​ពេល​នេះ​រហូត​ដល់ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​គឺ​ឡើង​កំដៅ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា។ ឆ្លៀ​ត​ពេល​នេះ​ក្រសួង​ក៏​បាន​អំពាវ​នា​វឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​ការប្រើ​ប្រាស់​ភ្លើង​ជា​ពិសេស​ការ​ជក់​និង​បោះ​កន្ទុយ​បារី និង​ការ​កាប់​ឆ្កា​ព្រៃ​រាន​យក​ដី ជាដើម។
 
វិធាន​ការ​ដើម្បី​ទប់​ស្កាត់​ករណី​ឆេះ​ព្រៃ​នេះ ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់​និង​នេសាទ​បាន​ចេញ​សេចក្ដី​ណែ​នាំ​ទៅ​អាជ្ញាធ​រ​មូល​ដ្ឋាន​ធ្វើ​ការ​ណែ​នាំ​ទៅ​ប្រជា​ពល​រដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅពេល​ធ្វើ​ដំណើ​ចុះ​ទៅ​ព្រៃ ទាក់​ទង​ការ​ប្រើ​ប្រាស់​វត្ថុ​ដែល​ងាយ​បង្ក​ឲ្យ​កើត​មាន​ភ្លើង​ឆេះ​ព្រៃ។
 
លោក ឡោ រស្មី អ្នក​នាំ​ពាក្យ​ក្រ​សួង​កសិ​កម្ម​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ​ថា ករណី​ឆេះ​ព្រៃ​កើត​មាន​ឡើង​នៅ​រៀង​រាល់​ឆ្នាំ​ទេ ឲ្យ​តែ​រដូវ​ប្រាំង​ចូល​មក​ដល់។ តែលោក​បាន​ទទួល​ស្គាល់​ថា នា​មួយ​រយៈ​ពេល​នេះ​ការ​ឆេះ​ព្រៃ​កើត​ឡើង​ញឹក​ញាប់។ លោក​បានបន្ទោស​ទៅ​លើ​ការ​ធ្វេស​ប្រហែស​របស់​ប្រជា​ពល​រដ្ឋ។ យ៉ាង​ណា​ក៏​ដោយ​ក្រសួង​កសិកម្ម​ថា ករ​ណី​ឆេះ​ព្រៃ​កើត​ឡើង​ត្រឹម​រូប​ភាព​តូច​តាច​ប៉ុណ្ណោះ​មិនទា​ន់ឈា​នទៅ​ដល់​ការ​ប្រកាស​អាសន្ន​នៅឡើយ​ទេ។
 
តាម​គម្រោង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ​ក្រសួង​កសិកម្ម​នឹ​ង​រៀប​ចំ​សន្និ​បាត​កសិករ​ទូទាំងប្រទេស​ដើម្បី​ជួយ​ផ្សព្វ​ផ្សាយ​វិធាន​ការ​ទប់​ស្កាត់​ភ្លើង​ឆេះ​ព្រៃ។ សូម​បញ្ជាក់​ថា នៅ​ពាក់​កណ្ដាលខែ​មីនា​នេះ​មាន ករណីភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្តពោធិ​សាត់ បា​ន​រាល ​ដាល ឆេះ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ ព្រៃឈើ​ភ្នំ​ក្រវាញ ហើយ​បា​នប​ង្ក​ឲ្យ​ខូច​ខាត​រថយន្ត ២៧គ្រឿង​ដែល​ជា​រថយន្ត​ល្មើស​ច្បាប់ និង វត្ថុតាង​ល្មើសច្បាប់​មួយ​ចំនួន​ទៀត។ហើយ​កាល​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ភ្លើង​ឆេះ​ព្រៃ​ក៏​បាន​កើត​ឡើង​នៅភូមិ​កណ្ដុល ស្រុក​បទុម​សាគរ ខេត្ត​កោះកុង។
 
នេះ​មិន​ទាន់​និយាយ​ដល់​ករណី​ភ្លើង​ឆេះ​ព្រៃនៅខេត្ត​មណ្ឌល​គិរី ដែល​គេ​សង្ស័យ​ថា ជា​ការ​បំផ្លាញ​ភស្តុ​តាង ឈើ​ប្រណិតៗ​របស់​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​មួយ​ចំនួន​ផង៕
 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ