អានតួអត្ថបទ
កម្ពជា-សុខភាព

ការបរិច្ចាគ​សរីរាង្គ​មនុស្ស​នឹង​ក្លាយ​ជា​រឿង​ស្រប​ច្បាប់​នៅ​កម្ពុជា

កិច្ចប្រជុំគណៈ​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​អនុម័ត​សេចក្ដី​ព្រាងច្បាប់ស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិការ ជាលិកា និងសរីរាង្គមនុស្ស។ សេចក្ដី​ព្រាង​ច្បាប់នេះ​គឺ​ជា​ការ​បើក​ផ្លូវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិ​នៅ​ក្នុង​ការ​បរិច្ចាគ​សរីរាង្គ​ដូច​ជា ក្រលៀនទៅ​ជន​រង​គ្រោះ​ដោយ​គ្មាន​ទោស​ទណ្ឌ។ សេចក្ដីព្រាង​នេះ​ក៏​ជា​ផ្នែក​មួយ​ដើម្បីការពារពលរដ្ឋកម្ពុជាកុំអោយរងគ្រោះដោយសារការជួញដូរសរីរាង្គ​ដោយ​មិន​ទទួល​បាន​ផលចំណេញ​ត្រឡប់​មក​វិញ​តាម​រយៈ​ប្រាក់​ថែ​ទាំ​សុខ​ភាព។

រូបថតៈនេះគឺជាសរីរាង្គមួយផ្នែករបស់មនុស្ស
រូបថតៈនេះគឺជាសរីរាង្គមួយផ្នែករបស់មនុស្ស @facebook
ផ្សាយពាណិជ្ជកម្ម

គោល​បំណង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​លើ​ការ​បរិច្ចាគ ការផ្សាំកោសិការ ជាលិកា និងសរីរាង្គមនុស្ស ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការការ​ព្យាបាល ដោយ​ការ​ផ្សាំ​តម្រង​នោម(ក្រលៀន)របស់​ពលរដ្ឋ​កម្ពុជា​មាន​ការ​កើន​ឡើង។  

តាម​តួលេខ​ពី​មន្ទី​ពេទ្យ​នានា​ចំនួន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​តំណាក់​កាល​ចុង​ក្រោយដែល​ទាម​ទារ​ថែទាំ​ដោយ​ការ​លាង​ឈាម​ជា​ប្រចាំ​បាន​កើន​ឡើង​គួរ​អោយ​កត់​សម្គាល់ដែល​នេះ​ជា​ភស្តុ​តាង​មួយ​បញ្ជាក់​ថា អ្នក​ជំងឺ​ទាំង​នេះ​ត្រូវ​ការ​ជា​ចាំ​បាច់​ការ​ផ្សាំ​តម្រងនោម​ដើម្បី​ពន្យា​ជីវិត។

រដ្ឋាភិបាល​គត់​សម្គាល់​ឃើញ​ថា​ ចំនួន​អ្នក​ជំងឺ​ដែល​ខូច​តម្រង​នោម​ដែល​រង់​ចាំ​ការ​ផ្សាំតម្រង​នោម បាន​កើន​ឡើង​យ៉ាង​លឿន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដោយ​សារ​កង្វះ​ការ​បរិច្ចាកតម្រង​នោម។ ហើយ​អតុល្យភាព​រវាង​តម្រូវ​ការ​តម្រង​នោម​និង​ការ​បរិច្ចាក​តម្រង​នោមបាន​ជំរុញ​ឲ្យ​មាន​និន្នា​ការ​នៃ​ការ​ជួយ​ដូរ​តម្រង​នោម​នៅ​ក្នុង​ប្រទេស​មិន​ឆ្លង​ដែន។

ក្នុង​នោះ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទាប ឫ​មធ្យម​ជា​ប្រទេស​ដែល​ប្រឈម​ខ្ពស់​នឹងបញ្ហា​ជួញ​ដូរ​តម្រង​នោម​ដោយ​សារ​ភាព​ក្រីក្រ​ជំរុញ​ឲ្យ​មនុស្ស​មួយ​ចំនួន​លក់​តម្រងនោម​របស់ ខ្លួន​តាម​រយៈ​ឈ្មួញ​កណ្ដាល។

ហេតុផល​នេះ​ហើយ​នាំ​ឲ្យ​កម្ពុជា​បង្កើត​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​ការ​បរិច្ចាគ ការ​ផ្សាំ កោសិកា ជាលិកា និង​សរីរាង្គ​មនុស្ស​ដើម្បី​ការពារ​ពលរដ្ឋ​កុំ​អោយ​រង​គ្រោះ​ដោយ​សារការ​ជួញ​ដូរ​សរីរាង្គ​នៅ​ក្នុង​ប្រទេស​និង​ឆ្លង​ដែន។

សូម​បញ្ជាក់​ថា ក្រុម​ការងារ​សុខាភិបាល​បាន​រៀប​ចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឡើង ហើយបាន​ឆ្លង​ការ​ប្រជុំ​បច្ចេក​ទេស​ជា​បន្ត​បន្ទាប់​រហូត​សម្រច​បាន​សេចក្ដី​ព្រៀង​ចុង​ក្រោយ និង​បាន​ឆ្លង​ការ​ប្រជុំ​អន្តរ​ក្រសួង​កាល​ពី​ថ្ងៃ​ទី​ខែ​កញ្ញា ឆ្នាំ​២០១៥។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ថា កម្ពុជា​ក៏​មាន​អ្នក​ឯកទេស​ធ្វើ​បាន​ដែរ​ក្នុង​ការ​បរិច្ចាគ​សរីរាង្គ​ដូច​ជា ការ​ប្តូរ​ក្រលៀន​ដើម្បីសង្រ្គោះ​ជីវិត​មនុស្ស។

បន្ថែម​ពី​លើ​នេះ​លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​អំពាវ​នាវ​ទៅ​ប្រជាពល​និង​អាជ្ញាធរ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​សុំ​កូន​ខ្មែរ​ទៅ​ក្រៅ​ប្រទេស ដែល​អាច​មាន​ករណី​ខ្លះ​គឺ​យក​ទៅ​ប្តូរ​សរីរាង្គ​អ្វី​មួយ​ដែល​​​ជា​ការ​ជួញ​ដូរ​កេង​ប្រវ័ញ្ច​លើ​កុមារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ