អានតួអត្ថបទ
បទយកការណ៍

បាត់ដី អស់ផ្ទះសម្បែង ស្ត្រីមេម៉ាយម្នាក់ យកចេតិយ ជាទីជម្រក!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​រំលោភ​បំពាន​ដីធ្លី​និង​ផ្ទះ​សម្បែង គេ​តែងតែ​ឮ​ជា​ញឹក​ញយ​នៅ​កម្ពុជា។ អ្នកខ្លះ​​ដែល​បាត់​បង់​ដីធ្លីនិង​ទីជម្រក បាន​រត់​ទៅ​ជួល​​ផ្ទះ​គេ​នៅ។​ អ្នក​ខ្លះទៀត ​ក៏​ទៅ​ស្នាក់​នៅ​ជាមួយ​សាច់​ញាតិ។​ ក៏ប៉ុន្តែ​ មាន​ស្ត្រី​មេម៉ាយ​ម្នាក់ ដែល​បាត់​បង់​ផ្ទះ​សម្បែង​ ហើយ​គ្មាន​ទីពឹង​ បាន​សម្រេច​ចិត្ត​ យក​ចេតិយ​ក្នុង​វត្ត​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ​ ​ជាទី​ស្នាក់​អាស្រ័យ។ មាន​អាជីព​ជា​អ្នក​រើស​អេដចាយ មួយ​ថ្ងៃ​រក​មិន​បាន​១ដុល្លារ​ផង​ អ្នក​ស្រី​ សារ៉ាន់​ ក៏បាន​ជួយ​បោស​សម្អាត​ចេតិយ​ ពេល​បុណ្យ​ទាន​ម្តងៗ ដើម្បី​បាន​លុយ​រស់​បន្តទៀត។   

អ្នក​ស្រី សារ៉ាន ដែល​រស់នៅ​អាស្រ័យដោយ​ចេតិយក្នុង​វត្ត​មួយ ជាយ​រាជធានីភ្នំពេញ។
អ្នក​ស្រី សារ៉ាន ដែល​រស់នៅ​អាស្រ័យដោយ​ចេតិយក្នុង​វត្ត​មួយ ជាយ​រាជធានីភ្នំពេញ។ @phally
ផ្សាយពាណិជ្ជកម្ម

រឿង​នេះ​គឺជា​ខ្សែជីវិត​ពិត​ជាក់ស្តែង ហើយ​ដែល​ត្រូវបាន​ថត​ទុក ជា​ភាពយន្ត​ឯកសារ​ប្រហែលជា៧នាទី។ ភាពយន្ត​ឯកសារ​នេះ ទើបតែ​ត្រូវបាន មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ YouTube និង​គេហទំព័រ​ផ្លូវការ​របស់ខ្លួន កាលពីពេលថ្មីៗនេះ។ ធ្លាប់បាន​រៀន​វគ្គ​ថតកុន​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា អ្នកស្រី ងឿ​ម ផល្លី គឺជា​អ្នក​ថត​ជីវិត​ស្ត្រី​មេម៉ាយ​ខាងលើនេះ ហើយ​នាង​បានដាក់​ចំណងជើង​រឿងនេះ​ថា រស់នៅ​ដោយសារ​ខ្មោច។ 

គម្រោង One Dollar ជា​កម្មវិធី​មួយ​របស់​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា ដែល​ជួយ​បង្រៀន​បណ្តុះបណ្តាល​អ្នក​ថ​ត​កុន​វ័យក្មេង។ វគ្គ​សិក្សា​នេះ ជំរុញ​ឲ្យ​ផលិតករ ថត​ភាពយន្ត​ឯកសារ ឆ្លុះបញ្ចាំង​ពី​ជីវិត​មនុស្ស​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ។

នៅពេល​ប្រហែល២ខែ​ទៀត គម្រោង One Dollar របស់​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា នឹង​បើក​បង្រៀន​អ្នក​ថតកុន​វ័យក្មេង​បន្ថែមទៀត។ ជាការ​បង្រៀន​ផ្តោតទៅលើ​ការផលិត​ភាពយន្ត​ឯកសារ! ជាពិសេស​ពី​ប្រធានបទ​ជ្រុង​មួយ​នៃ​សង្គម ដែល​មនុស្ស​មាន​ជីវភាព​ក្រោម​បន្ទាត់​ក្រីក្រ តែ​ប្រឹង​ត្រដររស់។

ព័ត៌មាន​បន្ថែម​ពី​គម្រោង One Dollar : http://onedollar.bophana.org/fr/pilot#episode15

មើល​រឿង ​រស់​នៅ​ដោយសារ​ខ្មោច : https://www.youtube.com/watch?v=dFeJUXeTT00&nohtml5=False

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ