ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 01/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 01/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 30/06 12h00 GMT
Cambodia

នៅ​កម្ពុជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​ចំនួន​១​លាន​៤​សែន​នាក់

media  
រូបភាពៈទង់ឥន្ទនូតំណាងឲ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅទូទាំងពិភពលោក @RFI

ក្នុង​ឱកាស​នៃ​ទិវា​គ្មាន​ការ​រើស​អើ​ង មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា(CCHR)អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ប្រឆាំង​នឹង​ការ​រើស​អើង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ខណៈ​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុ​ជា​មាន ​ចន្លោះ​ពី​១​ដល់​១០​ភាគ​រយ។ ហើយ​ក្នុ​ង​ចំណោមប្រជា​ពល​រដ្ឋ​១៤​លាន​នាក់ បើ​គិត​ត្រឹម​១​ភាគ​រយ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​ចំនួន​១​សែន​៤ម៉ឺន​នាក់។ គិត​ត្រឹម​១០​ភាគ​រយ​មាន​ចំនួន​១​លាន​៤​សែន​នាក់។

ឆ្លើយ​តប​នឹង​តួលេខ​បឋម​នេះ លោក នួន ស៊ីដារ៉ា អ្នក​សម្រប​សម្រួល​គម្រោង​សូជី​របស់​CCHR យល់​ថា ទោះ​កំណើន​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូ​ច​គ្នា​មាន​ការ​កើន​ឡើង​ទាំង​នៅ​កម្ពុជា​និង​ក្នុង​ពិភពលោក​ក៏​ដោយ​តែ​វា​មិន​ប៉ះ​ពាល់​ដល់​អត្រា​ថយ​ចុះ​នៃ​កំណើន​ប្រជាជន​នោះ​ទេ។ កំណើន​ប្រជាជន​ក៏​អាច​ថយ​ចុះ​បាន​ដែរ​តាម​រយៈ​គោល​នយោបាយ​ពន្យា​កំណើត​របស់​ប្រទេស​មួយ​ចំនួន​រួម​បញ្ជូល​ទាំង​កម្ពុជា​ផង។
 
ផ្ទុយ​មក​វិញ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​បាន​ចូល​រួម​បង្កើន​កំណើត​ទៅ​វិញ​ទេ តាមរ​យៈ​ស្រ្តីស្រឡាញ់​ស្ត្រី​ដោយ ពួក​គាត់​បាន​ចាក់​បញ្ជូល​មេ​ជីវិត​ឈ្មោល​ដើម្បី​បង្ក​កំណើន​ដូច​ប្ដី​ប្រពន្ធ​ធម្មតា។ ហើយ​ម្យ៉ាង​ទៀត​ ទោះ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​មាន​ការ​កើន​ឡើង ក៏​មិន​មែន​ជា​ផ្នែក​មួយធ្វើ​ឲ្យ​អត្រា​ស្ត្រី​អត់​ប្ដី​ឬ​បុរស់​អត់​ប្រពន្ធ​មាន​ការ​កើន​ឡើង​នោះ​ដែរ។
 
ដោយ​ឡែក​ចំពោះ​ស្ថាន​ភាព​ទូទៅ​នៃ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា ត្រូវ​បាន​សង្គម​ផ្ដល់តម្លៃ​កាន់​ប្រសើ​ឡើង​និង​ការ​គាំទ្រ​ដល់​ពួក​គេ ដែល​នេះ​ជា​សន្ទុះ​មួយ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំងសម្រាប់​ការ​រក​ឃើញ​របស់​CCHR ។ ការ​គាំទ្រ​នេះ​ក៏​បាន​កើត​ចេញ​ពី​ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី មន្ត្រី​រដ្ឋាភិបាល​ដែល​មាន លោក ខៀវ កញារិទ្ធ និង លោក ផៃ ស៊ីផាន ជាដើម​​​។  ក្រុម​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា​ពួក​គេ​ក៏​មាន​ភាព​ក្លាហាន​ជាង​មុន​នៅ​ក្នុង​ការ​ចេញ​មុខ​ជា​សាធារណៈ។ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​ច​ង់​បាន​ទៀត​នោះ​គឺ​សិទ្ធិ​ស្មើ​គ្នា​ដូច​ពលរ​ដ្ឋ​ទូ​ទៅ​រួម​ជា​មួយ​នឹង​ច្បាប់​ការ​ពារ។
 
តែ​យ៉ាង​ណា​ក៏​ដោយ​ពួ​ក​គេ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ទាក់​ទង​សុភាព​ផ្លូវ​ភេទ​និង​ការ​កែ​សម្ផស្ស​ប្ដូរ​ភេទ ទៅ​លើ​ប្រភេទ​ក្រុម​ស្រី​ស្រស់(បុរស់​តែង​ខ្លួន​ជា​ស្ត្រី)។ ដោយ​សារ​តែ​ពួក​គេ​ងាយប្រឈម​ជា​មួយ​នឹង​បញ្ហា​ទាំង​អស់​នេះ។ ជា​ពិសេស​ការ​កែ​សម្ផស្ស​ប្ដូរ​ភេទ​ដែល​គ្មាន​មូន​ដ្ឋានច្បាស់​លាស់​និង​មិន​ទាន់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល។ CCHR ក៏​បាន​សំណូម​ពរ​ទៅក្រសួង​សុខាភិ​បាល​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្ដល់​ព័ត៌​មាន​ឲ្យ​ត្រឹម​ត្រូវ​ដល់​ក្រុម​អ្នក​ស្រឡាញ់​ភេទដូច​គ្នា​ទាក់​ទង​សុខភាព​ផ្លូវភេទ​និង​ការ​កែ​សម្ផស្ស​នេះ៕
 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ