ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 01/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 01/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 01/10 12h00 GMT
កម្ពុជា

លោក​ហ៊ុន សែន ប្រកាស​ប្រើ​វិធាន​ការ​​ចាប់​ខ្លួន​នៅ​នឹង​កន្លែង​រាល់​បណ្ដា​បក្ស​នយោ​បាយសន្យា​លុប​បំណុល​ធនា​គារ

media លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន RFI/ Siv Channa

លោក​​នាយក​​រដ្ឋ​​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​បាន​ប្រកាស​ឲ្យ​មាន​ចំណាត់​ការ​ជា​បន្ទាន់ ទៅ​កាន់​អង្គ​ការ​ក្រៅ​រដ្ឋាភិ​បាល​មួយ​ចំនួន​ ដែល​បាន​ប្រែ​ក្លាយ​ទៅ​ជា​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ មានចេតនា​រឹប​អូស​យក​ដី​ធ្លី ​និង​ទ្រព្យ​សម្បត្តិ​ប្រជា​ពល​រដ្ឋ តាម​រយៈ​ភាព​ធូរ​រលុង​ក្នុង​ការ​ឲ្យ​ពលរដ្ឋ​ខ្ចីប្រាក់ ​ដោយ​មិន​ពិនិត្យ​មើល​លទ្ធ​ភាព​នៃ​ការ​សង ហើយ​មិន​បាន​សិក្សា​ឲ្យ​បាន​លម្អិត​ថា ខ្ចី​ប្រាក់ទាំង​នោះ​យក​មក​ធ្វើ​អ្វី?

ប្រមុខ​រដ្ឋា​ភិបាល​ក៏​បាន​ប្រៀប​ធៀប​ថា សូម្បី​តែ​ប្រទេស​ក្រៅ​ ឲ្យ​កម្ពុជា​ខ្ចីលុយ​ក៏​គេ​ពិនិត្យ​មើល​ថា កម្ពុជា​មាន​លទ្ធ​ភាព​សង​ ឬ​ក៏​អត់ ហើយ​បាន​សួរ​ថា​ខ្ចី​មក​ធ្វើ​អ្វី? ទន្ទឹមនឹង​នេះ​លោក​ក៏​បាន​រិះ​គន់​ទៅ​លើ​ទង្វើ​មេ​ឃុំ​ចេះ​តែ​ស៊ី​ញ៉េ​គាំ​​ទ្រ​​មី​ក្រូ​ហិរញ្ញ​វត្ថុ​ទាំង​នោះ​ក្នុង​ការ​ឲ្យប្រាក់​ពលរ​ដ្ឋ​​ខ្ចី។ ដំណោះ​ស្រាយ​ចំពោះ​មុខ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​សេដ្ឋ​កិច្ច ​និងធនាគារ​ជាតិ​ពិនិត្យ​មើល​បញ្ហា​ទាំង​អស់​ នេះ​ឡើង​វិញ។

 

ពាក់​ព័ន្ធ​បញ្ហា​នេះ​ លោក​នាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រលះ​ធ្ងន់ៗ​ទៅ​កាន់​គណបក្ស នយោ​បាយ​ដែល​ធ្លាប់​ឃោស​នា​សន្យា​លុប​បំណុល​ធនា​គារ​ជំនួស​ពល​រដ្ឋ​នៅ​ពេល​ ឈ្នះ​ឆ្នោត។ លោក​បាន​ប្រកាស​ប្រើ​វិធាន​ការ​ច្បាប់​ចាប់​ខ្លួន​នៅ​នឹង​កន្លែ​ង​រាល់​ បណ្ដា​គណ​បក្ស​នយោបាយណា​បន្ត​ឃោសនា​លុប​បំណុល​ធនាគារ​ជំនួស​ពល​រដ្ឋ​ទៀត។ ការ​សន្យា​នេះ​ត្រូវ​បាន​លោក​ចាត់ទុក​ថា​ជា នយោ​បាយ​ប្រជា​ភិ​ថុ ​និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ចេះ​តែ​ខ្ចី​បុល​គេ៕

សូមស្ដាប់ប្រសាសន៍ លោក ហ៊ុន សែន 14/03/2016 ស្តាប់

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ