អានតួអត្ថបទ
កម្ពជា

ធនាគារ​ជាតិ​បង្គាប់​ធនា​គារ​ឯក​ជន​បង្កើន​ទុន​បំរុង​ឲ្យ​បាន​ដល់​៧៥​លាន​ដុល្លារ

ធនា​គារ​ជាតិ បង្គាប់​អោយ​ធនា​គារ​ឯក​ជន​បង្កើន​ទុន​បំរុង​របស់​ខ្លួន​ឲ្យ​បាន​ដល់​៧៥​លាន​ដុល្លារ​​យ៉ាង​តិច ដើម្បី​ចុះ​ប​ញ្ជី​ប្រ​តិ​បត្តិ​ការ​រក​ស៊ី​នៅ​កម្ពុជា។ ​សេចក្ដី​សម្រេច​ នេះ​បាន​ត្រូវធនា​គារ​ជាតិ​ទុ​ក​ពេល​ពីរ​ឆ្នាំ​ ដើ​ម្បី​ឲ្យ​ធនាគារ​ឯកជន​បង្កើន​មូល​ធន​នេះ ​គឺ​រហូត​ដល់​ឆ្នាំ២០១៨។

រូបតំណាងៈបុគ្គ​លិក​ធ​នា​គារ​ជាតិ​នៃក​​ម្ពុជា​កំពុង​ពិនិត្យ​ក្រដាស​ប្រាក់​រៀល​បោះ​ពុម្ពរួច
រូបតំណាងៈបុគ្គ​លិក​ធ​នា​គារ​ជាតិ​នៃក​​ម្ពុជា​កំពុង​ពិនិត្យ​ក្រដាស​ប្រាក់​រៀល​បោះ​ពុម្ពរួច fb National Bank of Cambodia
ផ្សាយពាណិជ្ជកម្ម

 

សេចក្ដី​សម្រេច​របស់​ធនា​គារ​ជាតិ​កម្ពុជា​ចុះ​ថ្ងៃ​ទី​២២​មិនា​ឲ្យ​ដឹង​ថា ការ​បង្គាប់​អោយធនា​គារ​ឯកជន​បង្កើន​ទុន​បំរុង​ឲ្យ​បាន​ដល់​៧៥​លាន​ដុល្លារ​គឺ​ដើម្បី​កំណត់​ឡើង​វិញ​នូវដើម​ទុន​ចុះ​បញ្ជី​អប្បបរមា ចំពោះ​គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ។ ម្យ៉ាង​ទៀត​សេចក្ដីសម្រេច​នេះ​មាន​គោល​ដៅ​ពង្រឹង​មូល​ដ្ឋាន​ដើម​ទុន​ឲ្យ​កាន់​តែ​រឹង​មាំ​របស់​គ្រឹះ​ស្ថានធនា​គារ​និង​ហិរញ្ញ​វត្ថុ។

ធនាគារ​ជាតិ​កម្ពុជា​បាន​ធ្វើ​ការ​ពន្យល់​ថា ក្នុង​ករណី​ធនាគារ​មេ​នៅ​បរទេស​ធ្លាក់​ចំណាត់ថ្នាក់​ក្រោម​ចំណាត់​ថ្នាក់​វិនិយោគ​ធនាគារ​ត្រូវ​រាយការណ៍​ជា​ប​ន្ទាន់​មក​ធនាគារ​ជាតិ។ ចំពោះ​​​ធនាគារ​ពាណិជ្ជ​ជា​សាខា​ធនាគារ​បរទេស ដែល​ធនាគារ​មេ​មិន​មាន​ចំណាត់​ថ្នាក់​វិនិយោគ ត្រូវ​មាន​ដើម​ទុន​ចុះ​បញ្ជី​អប្បបរ​មា​ស្មើ​នឹង ​បី​រយ​ប៊ី​លាន​រៀល។

ហើយ​ចំពោះ​ធ​នា​គារ​ឯកទេស បង្កើត​ឡើង​ក្រោម​រូប​ភាព​ជា​ក្រុម​ហ៊ុន​ក្នុង​ស្រុក ត្រូវ​មានដើម​ទុន​ចុះ​បញ្ជី​អប្បបរ​មា​ស្មើ​នឹ​​ង​ហុក​សិប​ប៊ី​លាន​រៀល។ ដោយ​ឡែក​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ទទួល​ប្រាក់​បញ្ញើ​ត្រូវ​មាន​ដើម​ទុន​ចុះ​បញ្ជី​អប្បរមា​ស្មើ​មួយ​រយ​ម្ភៃ​ប៊ី​លានរៀល។ គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ត្រូវ​មាន​ដើម​ទុ​​នអ​ប្បរមា​ស្មើ​នឹង​ប្រាំ​មួយ​ប៊ី​លាន​រៀល។

គួរ​គត់​សម្គាល់​ថា សេចក្ដី​សម្រេច​របស់​ធនាគា​រជាតិ​កម្ពុជា​ធ្វើ​ឡើង​បន្ទាប់​ពី លោក​​ នាយក​​រដ្ឋ​​មន្ត្រី ហ៊ុន សែន ធ្លាប់ ​បាន​ប្រកាស​ឲ្យ​មាន​ចំណាត់​ការ​ជា​ ទៅ​កាន់ ​អង្គ​ការ​ក្រៅ​រដ្ឋាភិ​បាល​មួយ​ចំនួន​ ដែល​បាន​ប្រែ​ក្លាយ​ទៅ​ជា​គ្រឹះ​ ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ មានចេតនា​រឹប​អូស​យក​ដី​ធ្លី ​និង​ទ្រព្យ​សម្បត្តិ​ប្រជា​ពល​រដ្ឋ តាម​រយៈ​ភាព​ធូរ​រលុង​ក្នុង​ការ​ឲ្យ​ពលរដ្ឋ​ខ្ចីប្រាក់ ​ដោយ​មិន​ពិនិត្យ​ មើល​លទ្ធ​ភាព​នៃ​ការ​សង ហើយ​មិន​បាន​សិក្សា​ឲ្យ​បាន​លម្អិត​ថា ខ្ចី​ប្រាក់ទាំង​នោះ​យក​មក​ធ្វើ​អ្វី? លោក ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​សេដ្ឋ​កិច្ច ​និងធនាគារ​ជាតិ​ពិនិត្យ​មើល​បញ្ហា​ទាំង​អស់​ នេះ​ឡើង​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ