អានតួអត្ថបទ
កម្ពុជា-ច្បាប់

សា​លា​ក្តី​ខ្មែរ​ក្រហម​​ទទួល​បាន​ចៅ​ក្រម​ថ្មី​ជំនួស​ចៅ​ក្រម​ដែល​បាន​លា​ឈប់​ជា​បន្ត​បន្ទាប់​យ៉ាង​តិច​៥​នាក់​

អគ្គ​លេខា​ធិ​ការ​នៃ​អង្គ​ការ​​សហ​ប្រ​ជាជាតិ​ បាន​សម្រេច​តែង​តាំង​ លោក​ស្រី​ ម៉ូរីន​ ហា​ឌីង​ក្លាក​ ​(Maureen​ HARDING​ CLARK)​ ជន​ជាតិ​​អៀរ​ឡង់ ​ធ្វើ​ជា​សហ​​ចៅ​ក្រម​​អន្តរ​ជាតិ ​នៅ​​សា​លា​​ក្ដី​​ខ្មែរ​ក្រ​ហម​។​ ​នេះ​​បើ​តាម​​គេហ​ទំព័រ​​របស់​​អង្គ​ជំនុំ​ជម្រៈ​វិសមញ្ញា​ក្នុង​​តុ​លា​ការ​កម្ពុជា​ កាល​ពី​ថ្ងៃ​​ទី​២ ​ខែ​​សីហា។​​ ចាប់​តាំង​​ពី​​បង្កើត​​​តុលា​​ការ​​កូន​​កាត់​នេះ​មក​ គឺ​មាន​ចៅ​ក្រម​​អន្តរ​ជាតិ​​យ៉ាង​តិច​ចំនួន​​៥​នាក់​ហើយ​​ដែល​​បាន​លាឈប់​​ជា​បន្ត​បន្ទាប់​​​ក្រោម​​ហេតុ​​ផល​​ធ្វើ​​ការ​​មិន​​ចុះ​​សម្រុង​ជាមួយ​​ចៅ​ក្រម​​ខ្មែរ​នៅ​​សាលា​​ក្តី​​ក្រហម​។​

លោកស្រី Maureen HARDING CLARK
លោកស្រី Maureen HARDING CLARK @Irish Times
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ទទួល​ការ​តែងតាំង​ពី​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ António Guterres និង​បាន​ទទួ​ល​​ការ​អនុម័ត​ពី​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​រួច​មក ព្រះមហាក្សត្រកម្ពុជា ទ្រង់ប្រោស​ព្រះរាជទាន​តែងតាំង​លោកស្រី Maureen HARDING CLARK​ ជនជាតិអៀរឡង់ ជា​ចៅក្រម​អន្តរជាតិ​នៅ​អង្គជំនុំជម្រះ​តុលាការ​កំពូល ​នៃអង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការកម្ពុជា។

លោកស្រីចៅក្រម Clark គឺជាអ្នកចូលមកជំនួស​លោកស្រីចៅក្រម Agnieszka KLONOWIECKA-MILART (ប៉ូឡូញ) ដែល​បាន​លាឈប់ពីមុខតំណែង​កាលពីចុងឆ្នាំ​២០១៨។

លោកស្រីចៅក្រម Clark បាន​បំពេញការងារ​ជាសហ​ចៅក្រមស៊ើប​អង្កេតអន្តរជាតិ​​បម្រុង​ក្នុង​ឆ្នាំ​២០១៥។ លោកស្រីធ្លាប់​បំពេញ​ការងារ​ជា​ចៅក្រមបំពេញកិច្ច (ad litem) នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិសម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី (ICTY) ពីឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៣ ហើយ​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​រើស​ជា​ចៅក្រម​នៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីឆ្នាំ​២០០៣ ដល់ឆ្នាំ​២០០៦។ ​មួយរយៈ​ខ្លី​ក្រោយ​មក ​គាត់បានបំពេញ​ការងារ​ជា​ចៅក្រមនៅតុលាការជាន់ខ្ពស់​របស់​អៀរ​ឡង់​រហូតដល់ឆ្នាំ​២០១៤។

សូមជម្រាបថា មានចៅក្រមភាគីអន្តរជាតិយ៉ាងហោចណាស់៥នាក់ហើយ ដែលបាន​លា​ឈប់​ជា​បន្តបន្ទាប់​ពី​សាលាក្តី កូន​កាត់​មួយ​នេះ ដែល​សម្រាប់​កាត់​ទោស​មេដឹកនាំ​ជាន់​ខ្ពស់​នៃរបប​ខ្មែរ​ក្រហម​។ ការ​លា​ឈប់​របស់ពួកគេ គឺភាគីច្រើន​អះអាងថា ដោយសារតែ​មាន​ភាព​ចម្រូងចម្រាស និង​ខ្វែង​គំនិត​គ្នា​ ជាមួយ​សហចៅក្រមខ្មែរនៃភាគីកម្ពុជា ​ចំពោះការ​​ស៊ើបអង្កេតបន្ថែមលើ​មេ​ដឹកនាំ​​ជាន់ខ្ពស់​ខ្មែរក្រហម​ ដទៃទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ