ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
កម្ពុជា

កីឡាការិនី ស៊ន សៀវម៉ី បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​សម្រាប់​កីឡា​តេ​ក្វាន់ដូ​នៅ​ក្នុង​ព្រឹត្តការណ៍​កីឡា​អូឡាំ​ពិក

media  
កម្មវិធី​ស្វាគមន៍​កីឡា​ការិនីស៊ន​ សៀវម៉ី​ ម្ចាស់​មេដៃមាស​តៃ​ក្វាន់​ដូ​ កាល​ពី​យប់​ថ្ងៃ​ទី​០៥​ តុលា។​ RFI/ Siv Channa

កីឡាការិនី ស៊ន សៀវម៉ី បាន​បំបែក​កំណត់​ត្រា​ជា​ប្រវត្តិ​សាស្ត្រ​កីឡា​តេក្វាន់ដូ របស់​កម្ពុជា​ក្នុង​រយៈ​ពេល​៦២​ឆ្នាំ​មក​នេះ ដោយ​ដណ្ដើម​បាន​មេដាយ​មាស​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះក្នុង​តំបន់​អាស៊ី​នៅ​ថ្ងៃ​ទី​១៦​មេសា ម្សិលមិញ នៅ​ទី​ក្រុង​ម៉ានីល ប្រទេសហ្វីលីពីន។ ការដណ្ដើម​បាន​មេ​ដាយ​មាស​ប្រភេទ​តេក្វាន់​ដូ​របស់ កីឡាការិនី ស៊ន សៀវម៉ី គឺ​ជា​ការ​បើកផ្លូវ​នាំ​ឲ្យ​រូប​នាង​ឈាន​ទៅ​ប្រកួត​ជា​ផ្លូវ​ការ ក្នុង​ព្រឹត្តការណ៍​កីឡា​អូឡាំ​ពិក ហ្គេម ឆ្នាំ២០១៦ នៅ​ប្រទេស​ប្រេស៊ីល​នៅ​ថ្ងៃ​ទី​៥​ដល់​២១​ខែ​សី​ហា​ខាង​មុខ។

កាល​ពី​យប់​ថ្ងៃ​សៅរិ៍ កីឡាការិនី ស៊ន សៀវម៉ី វ័យ២១ឆ្នាំ ដណ្ដើម​បាន​មេដាយ​មាសប្រភេទ​តេ​ក្វាន់​ដូ បន្ទាប់​ពី​នាង​ប្រកួត​វគ្គ​ជម្រុះ​និង​បាន​យក​ឈ្នះ​គូប្រគួត​ពីរ​ប្រទេស​គឺ​ហ្វីលីពីន​ដែល​ជា​ម្ចាស់​ផ្ទះ និង​ប្រទេស​តាហ្ស៊ីគីស្ថាន(Tadjikistan) ដោយ​មាន​៤២​ប្រទេសនៅ​ក្នុង​ទ្វីប​អាស៊ី​បាន​ចូល​រួម។   ​​

 
សូម​ជម្រាប​ជូន​ថា នេះ គឺជា​ព្រឹត្តការណ៍​ប្រវត្តិ​សាស្ត្រ​លើក​ទី១ របស់ ស៊ន សៀវម៉ីសម្រាប់​ប្រភេទ​កីឡា​តេក្វាន់ដូរ ក្នុង​រយៈ​ពេល​៦២​ឆ្នាំ​មក​នេះ គិត​ចាប់​ពី​ឆ្នាំ​១៩៥៤​ដែលគណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ​ដែល​មាន​២០៤​ប្រទេស​ជា​សមាជិក។ សូម​បញ្ជាក់​ថា នេះ​ជា​មោទន​ភាពលើក​ទី​ពីរ​របស់ ស៊ន សៀវម៉ី នាំ​មក​ជូន កម្ពុជា​បន្ទាប់ពី​ដណ្ដើមបាន មេដាយ​មាស​ពី​ការ​ប្រកួត​​កីឡា អាស៊ី ហ្គេម (Asian Games) លើក​ទី​១៧ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ឆ្នាំ​២០១៤។

លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ឲ្យ​ដឹង​ថា មុនចេញ​ទៅ​ប្រកួត​នៅ​ហ្វីលីពីន កីឡាការិនី ស៊ន សៀវម៉ី បាន​ទៅ​ហ្វឹក​ហាត់​ជំនាញពិសេស​ដែល​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​គ្រូ​បង្វឹក​ល្អៗ នៅ​ប្រទេស​កូរ៉េ កាល​ពី​មួយ​ខែមុន​ចាប់​ពី​ថ្ងៃ​១​០​មិនា​ដល់​ថ្ងៃ​១០​មេសា។

ភ្លាមៗ​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជំនះ លោក នាយករដ្ឋមន្ដ្រី បាន​សម្ដែង​នូវ​ការ​អប​អរសាទរ ចំពោះ​ជ័យ​ជម្នះ​របស់​កីឡា​ការិនី​តេ​ក្វាន់​ដូ ស៊ន សៀវម៉ី ។ និង​លើក​ទឹក​ចិត្ត​ ឲ្យ​កីឡាការិនី ស៊ន សៀវម៉ីខិត​ខំ​ប្រឹង​ប្រែង​ប្រកួត​លើ​ឆាក​អន្តរ​ជាតិដើម្បី​ប្រទេស​កម្ពុជា។
តាម​គម្រោង សៀវម៉ី នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​២១​មេសា វេលាម៉ោង១​រសៀលដោយ​មាន​ការ​ទទួល​យ៉ាង​ហឹក​ហាក់ តាមរយៈ​ការ​បរិភោគ​ថ្ងៃ​ត្រង់​រួម​គ្នា​ជាមួយ​ថ្នាក់ដឹក​នាំ​គណៈកម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា។

ដោយ​ឡែក ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​សំរាប់​ចេញ​ទៅ​ប្រកួត​នៅ​ប្រេ​ស៊ីល​នៅ​ថ្ងៃ​ទី៥​សីហាខាង​មុខ​គឺ​កីឡាការិនី ស៊ន សៀវម៉ី នឹង​ហ្វឹក​ហាត់​ជំនាញ​ពិសេស​ជា​មួយ​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េ​បន្ត​ទៀត​នៅ​បន្ទប់​ពិសេស​មួយ​នៅ​ទី​ស្នាក់​ការ​គណៈកម្មាធិ​ការ​ជាតិ​អូឡាំពិកកម្ពុជា។
បើ​មាន​ឱកាស សៀវម៉ី នឹង​ត្រូវ​បញ្ជូន​ទៅ​ហ្វឹក​ហាត់​ជា​ថ្មី​ម្ដង​ទៀត​នៅ​កូរ៉េ​មុននាង​ចេញ​ទៅ​ប្រកួត​នៅ​ប្រេស៊ីល៕

 

 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ