ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ការផ្តល់សេវាសាធារណៈប្រសើរច្រើន តែមិនទាន់រួចផុតពីការរិះគន់នៅឡើយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៥
រដ្ឋាភិបាលអាណត្តិទី៥បានរំកិលដល់ចំណុចមួយជាងពាក់កណ្តាលអាណត្តិទៅហើយមកទល់ពេលនេះ។ អ្វីដែលគេនៅចាំបានគឺការប្តេជ្ញាចិត្តធ្វើកំណែទម្រង់គ្រប់ផ្នែក ក្នុងនោះសេវាសាធារណៈ ដែលពីមុនរងការរិះគន់ក្រោមរូបភាពមួយដ៏អាក្រក់នោះ ត្រូវបានគេកត់សម្គាល់ថា មានភាពប្រសើរជាអន្លើហើយ។ ការធ្វើអត្តសញ្ញាណប័ណ្ណនិងលិខិតស្នាមផ្សេងៗ ការកែសម្រួលលើសេវាកម្មវិស័យសាធារណការនិងដឹកជញ្ជូន ការបង្កើតច្រកចេញចូលតែមួយ និងការទទួលបានសេវាលើវិស័យអប់រំ និងការធ្វើពាណិជ្ជកម្មត្រូវបានកត់សម្គាល់ថាមានការប្រែប្រួល។