អានតួអត្ថបទ
បទយកការណ៍

យុវជនម្នាក់ ពិការភ្នែកទាំងពីរ ប៉ុន្តែសំឡេងមិនពិការទេ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាយុ​២៥ឆ្នាំ យុវជន​ ខ័ន ដាលក្ខណ៍ ពិការ​ភ្នែក​ទាំង​ពីរ ប៉ុន្តែ​គាត់​មាន​ទឹក​ដម​សំឡេង​ពីរោះ​មួយ​បែប​។​ គាត់​ចាក​ចេញ​ពី​ស្រុក​កំណើត មក​រក​ស៊ី​ច្រៀង​តាម​ចិញ្ចើម​ថ្នល់​នៅ​ភ្នំពេញ​នេះ បាន​ជាង​១ឆ្នាំហើយ។ គាត់​ស្នាក់​នៅ​ជួល​ផ្ទះគេ​ ជាមួយ​ជន​ពិការ​ដទៃ​ទៀត​។ យុវជន​ពិការ​ភ្នែក​រូប​នេះ មាន​ភរិយា​ជា​ជន​ពិការ​ភ្នែក​ទាំង​ពីរ​ដូច​គ្នា​ និង​មាន​កូន​ចំនួន​ពីរ​នាក់។​ក្នុង​ជីវិត​នេះ ដាលក្ខណ៍​ សោក​ស្តាយ​ណាស់​ដែល​ពុំ​អាច​មើល​ឃើញ​ពិភព​លោក​ដូច​មនុស្ស​ទូទៅ​ ហើយ​សំខាន់​ជាង​នេះ​ គឺ​សូម្បី​តែ​មុខ​ឪពុកម្តាយ​របស់​ខ្លួន​ គ៏គ្មាន​ឱកាស​បាន​ឃើញ​ផង​។ទោះ​យ៉ាង​ណា​ក៏​ដោយ​ចុះ ទៅ​ថ្ងៃ​ខាង​មុខ​​ ដាលក្ខណ៍ មាន​ក្តី​ស្រមៃ​ចង់​បង្កើត​តន្ត្រី​ជន​ពិការ​មួយ​ក្រុម ដើម្បី​ដើរ​ច្រៀង​ក្នុង​កម្មវិធី​ផ្សេង​ៗ។

យុវជន ខ័ន ដាលក្ខណ៍ ដែល​បាន​ផ្តល់​សម្ភាសន៍​ឲ្យ​វិទ្យុ​បារាំង RFI ។
យុវជន ខ័ន ដាលក្ខណ៍ ដែល​បាន​ផ្តល់​សម្ភាសន៍​ឲ្យ​វិទ្យុ​បារាំង RFI ។ RFI@HENG Oudom
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ