អានតួអត្ថបទ
បទយកការណ៍

ខួប​១១០​ឆ្នាំ​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាំ​ព្រះ​រាជ​ទ្រព្យ​ មាន​កំណើត​យូរ​លុង​ណាស់​មក​ហើយ ក្នុង​ដែន​ដី​សុវណ្ណ​ភូមិ​ខ្មែរ។ នៅ​ក្នុង​រាជ្ជ​កាល​ព្រះ​បាទ ស៊ីសុវត្តិ, របាំ​ព្រះ​រាជ​ទ្រព្យ​ បាន​ត្រូវ​យក​ទៅ​សម្តែង​ជា​លើកដំបូង​នៅ​ប្រទេស​​បារាំង ក្នុង​ឆ្នាំ​១៩០៦​។ ជា​សម័យ​កាល​ដែល​បើក​ទំព័រ​​ប្រវត្តិ​សាស្ត្រ​​របាំ​បុរាណ​ខ្មែរ​មួយ​នេះ ទៅ​កាន់​ពិភព​លោក ហើយ​គេ​ក៏​ចាប់​ផ្តើម​រាប់​អាយុ​កាល​នៃ​របាំ​នេះ ចាប់​ពី​ពេល​នោះ​មក​។ ដូច្នេះ​នៅ​ឆ្នាំ​២០១៦​នេះ​ ​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​ មាន​វ័យ​ជាង​១១០​ឆ្នាំ​ទៅ​ហើយ ហើយ​ក៏​មាន​​ការ​វិវត្ត​យ៉ាង​សម្បូរ​បែប​ផង​ដែរ។​ ហេតុ​នេះ​​ សម្តេច​រាជ​បុត្រី សម្តេច​ព្រះ​រាម​ នរោត្តម បុប្ផា​ទេវី បាន​សព្វ​ព្រះ​ទ័យ​ដំឡើង​របាំ​ព្រះ​រាជ​ទ្រព្យ​និង​របាំ​ល្ខោន​ខោល សា​ជាថ្មី ​ដើម្បី​ឲ្យ​​សាធារណ​ជន​បាន​ទស្សនា នៅ​រាត្រី​ថ្ងៃទី​១៦​និង​១៧ ធ្នូ​ខាង​មុន​នេះ នៅ​សាល​សន្និសីទ​ចតុម្មុខ​។ 

នៅ​ឆ្នាំ​២០១៦​ របាំព្រះរាជទ្រព្យ​ខ្មែរ​​មាន​វ័យ​ជាង​១១០​ឆ្នាំ​ទៅ​ហើយ !
នៅ​ឆ្នាំ​២០១៦​ របាំព្រះរាជទ្រព្យ​ខ្មែរ​​មាន​វ័យ​ជាង​១១០​ឆ្នាំ​ទៅ​ហើយ ! @facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ