អានតួអត្ថបទ
កម្ពជា

លោក ហ៊ុន សែន បញ្ចុះ​តម្លៃ​ការ​ប្រឡង​ពេទ្យ​ពី​៥០​ម៉ឺន​មក​ត្រឹម​១០​ម៉ឺន​រៀល

ភាព​ចម្រូង​ចម្រាស​ដែល​ធ្លាប់​កើត​មាន​ឡើង ចំពោះ​តម្លៃ​នៃ​ការ​ទិញ​ពាក្យ​ប្រឡង​ថ្នាក់ជាតិ​សម្រាប់​វិស័យ​សុខា​ភិបាល​ត្រូវ​បិទ​បញ្ចប់​ហើយ។ តាម​រយៈ​ការ​សម្រេច​ចិត្ត​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បញ្ចុះ​តម្លៃ​សម្រាប់​ការ​ទិញ​ពាក្យ​ប្រឡង​មក​នៅកំរិត​ទាប​មួយ​គឺ​ពី​៥០​ម៉ឺន​មក​ត្រឹម​១០​ម៉ឺន​រៀល។

ក្រុមនិស្សិតពេទ្យនាំគ្នាតវ៉ានៅពីមុខសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ក្រុមនិស្សិតពេទ្យនាំគ្នាតវ៉ានៅពីមុខសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ RFI
ផ្សាយពាណិជ្ជកម្ម

សេចក្ដី​សម្រេច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ​សែន ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ទទួលបាន​សំណើរ​របស់​និស្សិត​ពេទ្យ​ម្នាក់​ឈ្មោះ Darapiseth Sokha ។ និស្សិត​ពេទ្យ​រូប​នេះបាន​ស្នើ​មក​លោក ហ៊ុន សែន តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​សុំ​ការ​បញ្ចុះ​តម្លៃសម្រាប់​ការ​ប្រឡង​ចេញ​ថ្នាក់​ជាតិ​ចំពោះ​និស្សិត​ពេទ្យ​ដែល​ចប់​ប្រាំបី​ឆ្នាំ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជា​មួយ​លោក ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល ដោយ​បាន​សម្រេច​ជា​ផ្លូវ​ការ​គឺ​បញ្ចុះ​តម្លៃ​ពី​៥០​ម៉ឺនរៀល​មក​នៅ​១០​ម៉ឺន​រៀល​សម្រាប់​និស្សិត​ចំនួន​១,៤៣៣​នាក់។ លោក ហ៊ុន សែន នឹងប្រគល់​ភារៈ​កិច្ច​នេះ​ឲ្យ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ចេញ​ជា​សេចក្ដី​សម្រេច​ដើម្បី​ឲ្យ​ស្ថាប័នពាក់​ព័ន្ធ​យក​ទៅ​អនុវត្តន៍។
លោក ហ៊ុន សែន ក៏​បាន​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​លោក​គឺ​ជា​ការ​ជួយ​សម្រួល​លើជីវ​ភាព​រស់​នៅ​របស់​និស្សិត​ឲ្យ​បាន​ប្រសើរ​ឡើង។

សូម​រម្លឹក​ថា  បញ្ហា​នៃ​ការ​ទិញ​ពាក្យ​ប្រឡង​សម្រាប់​និស្សិត​ពេទ្យ​បាន​ក្លាយ​ជា​បញ្ហាចម្រូង​ចម្រាស​ខ្លាំង ដោយ​នៅ​រៀង​រាល់​ឆ្នាំ​មុន​ការ​ប្រឡង ក្រុម​និស្សិត​ពេទ្យ​ពួក​គេ​តែងតែ​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​ចំពោះ​ការ​ទិញ​ពាក្យ​ប្រឡង​ដែល​មាន​តម្លៃ៥០​ម៉ឺន​រៀល។ ហើយ​ម្យ៉ាង​ទៀត ​ក្នុង​រកណី​ដែល​និស្សិត​ប្រឡង​ធ្លាក់​ត្រូវ​ទិញ​ពាក្យ ប្រឡង​ថ្មី ជា​អ្វី​ដែល​ពួក​គេ​យល់​ថា មាន​លក្ខណៈ​គាប​សង្កត់​ចំពោះ​និស្សិត​ក្រី​ក្រ។

ជា​ទូ​ទៅ​សម្រាប់​នីតិ​វិធី​នៃ​ការ​ប្រឡង ទី​ស្តី​ការ​គណៈ​រដ្ឋមន្រ្តី​បាន​ចេញ​សេចក្តីប្រកាស​មួយ​ទៅ​កាន់​គ្រឹះស្ថាន​ បណ្តុះ​បណ្តាល​ផ្នែក​សុខា​ភិបាល​នៅ​កម្ពុជា ដោយ​ឲ្យ​និស្សិត​ពេទ្យ​ទាំង​អស់​ដែល​​បាន​បញ្ចប់​ការ​សិក្សា​ ត្រូវ​ដាក់​ពាក្យ​ប្រឡង​ថ្នាក់​ជាតិ ។ ការប្រឡងថ្នាក់​ជាតិ​នេះ​ធ្វើ​ឡើង​ពីរ​ដំណាក់​កាល​ទី១-ទ្រឹស្ដី-ទី២ជំនាញ​គ្លី​និក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ