ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT
កម្ពុជា

ករណី​ដួល​សន្លប់​នៅ​កំពង់ស្ពឺ៖ប.ស.ស សម្រេច​ផ្អាក​សកម្មភាព​ផលិត​របស់​រោងចក្រ

media  
កម្មករកម្មការិនីកម្ពុជា RFI

កម្មករ-កម្មការិនី​ធ្វើ​ការ​នៅ​រោងចក្រ​សេរី ខេមបូឌា​ ដែល​មាន​ទីតាំង​នៅ​ផ្លូវ​ជាតិ​លេខ​៤ក្នុង​ភូមិ​ចំបក់ ខេត្តកំពង់ស្ពឺ នៅ​តែ​បន្ត​ដួល​សន្លប់​មក​ដល់​ថ្ងៃ​ទី​០៨​ធ្នូ​នេះ។ ប្រឈម​នឹង​បញ្ហា​នេះ​ ដំណោះ​ស្រាយ​ជំហាន​ដំបូង​ បេឡាជាតិ​នៃ​របប​សន្តិសុខ​ សង្គម​ហៅ​កាត់​ថា ប..ស  សម្រេច​ផ្អាក​សកម្មភាព​នៃ​ការ​ផលិត​របស់​ចក្រ​មួយ​ថ្ងៃ​ ដើម្បី​សម្អាត​ជាតិ​ពុល។

បេឡាជាតិ​នៃ​របប​សន្តិសុខ​សង្គម​ហៅ​កាត់​ថា ប.ស.ស បាន​សម្រេច​ផ្អាក​សកម្មភាព​ផលិត​ក្នុង​រោង​ចក្រ​សេរី ខេមបូឌា​រយៈ​ពេល​២៤​ម៉ោង ​ដើម្បី​សម្អាត​ក្លិន​ពុល​ចេញ​ពី​រោងចក្រ​ បន្ទាប់​ពី​កម្មករ​នៅ​តែ​បន្ត​ដួល​សន្លប់​មក​ដល់​ថ្ងៃ​ទី​០៨​ធ្នូ​នេះ។ ហើយ​តាម​គម្រោងរោងចក្រ​នឹង​បើក​ឲ្យ​ដំណើរ​ការ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ស្អែក។

មូល​ហេតុ​ដែល​កម្មករ​នៅ​បន្ត​ដួល​សន្លប់​ គឺ​មិន​ទាន់​អស់​ចំហាយ​ក្លិន​ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត​ ដែល​រោងចក្រ​បាញ់​មិន​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេក​ទេស​កាល​ពី​ថ្ងៃ​អាទិត្យ។ ហើយ​មក​ដល់​ម៉ោង​នេះ​ ចំនួន​កម្មករ​កំពុង​សន្លប់​ក្នុង​មន្ទីរពេទ្យ​មាន​ចំនួន​៣២​នាក់។ នេះបើ​តាម​ការ​បញ្ជាក់​ពីលោក ជាវ ប៊ុនរិទ្ធ អ្នក​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI លោក ជាវ ប៊ុនរិទ្ធ ចាត់​ទុក​ការ​សន្លប់​របស់​កម្មករនេះ​ គ្រាន់​តែ​ជា​ករណី​ធម្មតា​ប៉ុណ្ណោះ ព្រោះ​ថា​ក្រោយ​ករណី​ដួល​សន្លប់​នេះ ប.ស.ស បាន​ជួប​ប្រជុំ​ជា​មួយ​រដ្ឋបាល​រោង​ចក្រ​ និង​ពេទ្យ​ប្រចាំ​ការ​ក្នុង​មន្ទីរពេទ្យ​ ​ដាក់​វិធានការ​ទៅ​ភាគី​រោងចក្រ ​ឲ្យ​សម្អាត​ក្លិន​ពុល​ចេញ​ពី​ក្នុង​រោង​ចក្រ​ជា​បន្ទាន់ ​ដើម្បី​ធានា​កុំ​ឲ្យកម្មករ​មាន​ការ​ភ័យ​ខ្លាច​ នៅ​ពេល​ពួក​គេ​ត្រឡប់​មក​ធ្វើ​ការ​វិញ។ បើ​តាម​លោក ជាវ ប៊ុនរិទ្ធ​ កម្មករ​ក៏​អាច​ត្រឡប់​មក​សម្រាក់​នៅ​មន្ទីរ​ពេទ្យ ប្រសិន​បើ​អាការៈ​ពួក​គេ​រើ​ឡើង​វិញ។ ក្នុងនោះប ស ស ជា​អ្នក​ចំណាយ​លើ​ការ​ព្យាបាល។

ទាក់​ទង​ករណី​ដួល​សន្លប់​ ដែល​កើត​មាន​ស្ទើរ​រាល់​ថ្ងៃ​លើ​កម្មករ មន្ត្រី​សហជីព​តែង​តែបន្ទោស​ទៅ​លើ​ភាព​ខ្វះ​ចន្លោះ​របស់​រោង​ចក្រ ​ក៏​ដូច​ជា​ភាគី​ពាក់​ព័ន្ធ​នៃ​ក្រសួង​ការ​ងារ​មិនសូវ​យក​ចិត្ត​ទុក​ទៅ​លើ​បរិយាកាស​ក្នុង​រោង​ចក្រ​ដូច​ជា៖ បញ្ហា​អនាម័យ ​និង​បញ្ហា​ខ្យល់ជា​ដើម៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ