អានតួអត្ថបទ
កម្ពុជា-ច្បាប់

​មេធាវី លោក ខៀវ សំផន​៖​ ​មរណភាព​របស់​លោក នួន ជា ជា​ការ​បាត់​បង់​ដៃ​គូ​រួម​គ្នា​ត​ទល់​រឿង​ក្តី​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម​

មរណភាព​របស់​លោក នួន ជា កាល​ពី​ថ្ងៃអាទិត្យទី៤ ខែសីហា​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ធ្វើ​ឲ្យ​សំណុំ​រឿង​ប្រឆាំង​នឹង​លោក នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ត្រូវ​បាន​បិទ​បញ្ចប់​។ ដូច្នេះ​សំណុំ​រឿង ០០២​វគ្គ២ នៅ​សល់​តែ​ជន​ជាប់​ចោទ ខៀវ សំផន ម្នាក់​ប៉ុណ្ណោះ​។ លោក គង់ សំអុន សហ​មេធាវី​ជាតិ​ការពារ​ក្តី​ឲ្យ​លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ បាន​ថ្លែង​ថា លោក ខៀវ សំផន ក៏​បាន​សម្តែង​ការ​សោក​ស្តាយ​ជា​លក្ខណៈ​ឯក​ជន​របស់​គាត់​ផង​ដែរ​ចំពោះ នួន ជា​។ តែ​សម្រាប់ លោក​មេធាវី គង់ សំអុន ការ​ស្លាប់​របស់​លោក នួន ជា គឺ​ជា​ការ​បាត់​បង់​ដៃ​គូ ក្នុង​ការ​រួម​គ្នា​ត​ទល់​នឹង​រឿង​ក្តី ដែល​នៅ​សេស​សល់​ក្នុង​សំណុំ​រឿង ០០២​វគ្គ​២។ ជាមួយ​គ្នា​នេះ មេធាវី​លោក ខៀវ សំផន នៅ​តែ​បដិសេធ​ដដែល​ជា​ដដែល​ថា កូន​ក្តី​របស់​លោក មិន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៅ​ក្នុង​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​នោះ​ទេ​។ 

(ខាងឆ្វេង) នួន ជា និង (ខាងស្ដាំ) ខៀវ សំផន
(ខាងឆ្វេង) នួន ជា និង (ខាងស្ដាំ) ខៀវ សំផន @RFI
ផ្សាយពាណិជ្ជកម្ម
01:31

សូមស្តាប់ប្រសាសន៍ លោក មេធាវី គង់ សំអុន ដែលរៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ