អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​កាន់​អំណាច​បន្ត​រុញ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ទៅ​មុខ​ ទោះ​ជា​រង​ការ​រិះគន់

ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​របស់​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​សមាស​ភាព​ចម្រុះ បាន​បន្ត​រុញ​នីតិ​វិធី​នៃ​ការ​ធ្វើវិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ទៅ​មុខ ក្រោយ​ពី​មាន​បទ​បញ្ជា​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន។ ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​បាន​បញ្ជាក់​ថា ​នៅ​ពេល​នេះ គណបក្ស​ប្រជា​ជន​កម្ពុជា​ក៏​កំពុង​ប្រមូល​យកហត្ថ​លេខា​ពី​ក្រុម​តំណាង​រាស្ត្រ​របស់​ខ្លួន​យ៉ាង​តិច​៥០​រូប​ដាក់​ទៅ​កាន់​រដ្ឋ​សភា​នៅ​ត្រឹម​ពាក់​កណ្តាល​សប្តាហ៍ក្រោយ​នេះ ដើម្បី​ស្នើ​សុំ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ជា​លើក​ដំបូង​ បន្ទាប់​ពី​បាន​ប្រកាសឲ្យ​ប្រើ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧​មក។ ក្នុង​ស្ថាន​ភាព​នេះ ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​បាន​ពន្យល់​ថា​ ការធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ គឺ​សម្រាប់​អនុវត្ត​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​នៅ​កម្ពុជា​ ទោះ​រង​ការ​រិះ​គន់​ថា ជាការ​ប៉ុន​ប៉ង​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក ​សម​ រង្ស៊ី​ ពី​ប្រធាន​គណបក្ស​ប្រឆាំង​។   

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា.
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា. © RFI
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ