ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
សង្គម-វប្បធម៌

ពាណិជ្ជកម្ម ​កម្ពុជា និង​ថៃ​ ថយ​ចុះ​តិច​តួច​នៅ​ឆ្នាំ​២០១៦

media  
ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​នៅ​ភ្នំពេញ

គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​ធ្នូ ឆ្នាំ២០១៦ កន្លង​ទៅ​នេះ ទំហំ​ពាណិជ្ជ​កម្ម រវាង កម្ពុជា និង​ថៃ​មាន​ទឹក​ប្រាក់ប្រមាណ ៥.៦ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ចំនួន​នេះ​ប្រហាក់ ប្រហែល​នឹង​ទំហំ​ពាណិជ្ជ​កម្ម​ឆ្នាំ​២០១៥​កន្លងទៅ​។ ការ​ថយ​ចុះ​តិច​តួច​នៃ​ទំហំ​ពាណិជ្ជកម្ម​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម បញ្ជាក់​ថា ​ដោយ​សារ​តែ​កម្ពុជា​ងាក​ទៅរក​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេសផ្សេង​ទៀត​ក្នុង​ តំបន់។

 

យោង​តាម​របាយ​ការណ៍​របស់​ស្ថាន​តំណាង​ពាណិជ្ជ​កម្ម ប្រចាំ​ស្ថាន​ទូត​ថៃ ដែល​ត្រូវ​បាន​ចុះផ្សាយ​ដោយទីភ្នាក់​ងារ​ព័ត៌​មាន​ជាតិ បាន​ឲ្យ​ដឹង​ថា​គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ទំហំ​ពាណិជ្ជ​កម្ម រវាង កម្ពុជា និង​ថៃ​មិន​បាន​ប្រែ​ប្រួល​ច្រើន​នោះ​ទេ​ពោល​គឺ​ ប្រហែល​នឹង​ទំហំ​ពាណិជ្ជ​កម្ម​កាល​ពី​ឆ្នាំ​២០១៥។

 
ក្នុង​របាយ​ការណ៍​នោះ​បាន​ឲ្យ​ដឹង​ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៦ ទំហំពាណិជ្ជ​កម្ម​កម្ពុជា និង​ថៃ គិត​ជា​ទឹក​ប្រាក់៥,៥៩៥លាន​ដុល្លារ​អាមេរិក ថយ​ចុះ​០,០៤​ភាគ​រយ​ ធៀប​នឹង​ឆ្នាំ​២០១៥ ដែល​មានចំនួន​៥,៥៩៧​លាន​ដុល្លារ​អាមេរិក។

បើ​តាម​ក្រសួង​ពាណិជ្ជ​កម្ម ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​​ថៃ នៅ​ឆ្នាំ​២០១៦​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ៥,៥៧៧​លាន​ដុល្លារ​អាមេរិក ​ថយ​ចុះ០,១៦​ភាគ​រយ ធៀប​នឹង​ឆ្នាំ​២០១៥ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​៥,៥៩៥ពាន់​លាន​ដុល្លារ​អាមេរិក។ ចំពោះ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៦​នេះ មាន​ទំហំ​ជា​ទឹក​ប្រាក់ប្រមាណ​៩៣៦​លាន​ដុល្លារ​អាមេរិក ហើយ​កម្ពុជា​បាន​នាំ​ចូល​ពី​ថៃ​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​៤,៦៤១​លាន​ឲដុល្លារ​អាមេរិក។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​កញ្ញា សឹង សុផារី បាន​ឲ្យ​ដឹង​ថា​ការ​ធ្លាក់​ចុះ​បន្តិច​បន្តូច​នៃ​ពាណិជ្ជ​កម្ម​រវាងប្រទេស​ទាំង​ពីរ គឺ​ដោយ​សារ​តែ​ឆ្នាំ​កន្លង​ទៅ​កម្ពុជា​ពឹង​ផ្អែក​តែ​លើ​ប្រទេស​ជិត​ខាង​ទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​កម្ពុជាមាន​ដៃ​គូពាណិជ្ជកម្ម​ច្រើន​ជាង​មុន​។ កញ្ញា​សឹង សុផារី បន្ថែម​ថា​ទំនិញ​ខ្លះ​ កម្ពុជា​មិន​ចាំ​បាច់​ពឹង​ផ្អែក​តែ​លើប្រទេស​ថៃ​ទាំង​ស្រុង​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​នេះ​មាន​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ដែល​មាន​ទំនិញ​ប្រើ​ប្រាស់ប្រហាក់​ប្រហែល​ថៃ​ដែរ​។

ចំណែក​មន្ត្រី​ស្ថាន​ទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ​ថា មូល​ហេតុ​នៃ​ការ​ធ្លាក់​ចុះ​នេះ​ គឺ​ដោយ​សារ​តែតម្លៃ​ប្រេង​ឥន្ធនៈ​បាន​ធ្លាក់​ថ្លៃ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។ ប្រភព​ដដែល​បាន​បន្ថែម​ថា​ការ​ថយ​នេះ​ ​គឺ​គ្រាន់​តែជា​ការ​ថយ​ចុះ​នៃ​ចំនួន​ទឹក​ប្រាក់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​ការ​ថយ​ចុះ​បរិមាណ​នៃ​ការ​នាំ​ចេញ​នាំ​ចូល​រវាងប្រទេស​ទាំង​ពីរ​ទេ​។

បើ​តាម​ក្រសួង​ពាណិជ្ជ​កម្ម ផលិត​ផល ដែល​កម្ពុជា នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ភាគ​ច្រើន​ជា​ផលិត​ផល​កសិកម្ម ចំណែក​ផលិត​ផល​ដែល​កម្ពុជា​នាំ​ចូល​ពី​ប្រទេស​ថៃ​វិញ​រួម​មាន​សម្ភារៈ​ប្រើប្រាស់​កសិកម្ម ​គ្រឿង​អេឡិច​ត្រូនិច ជា​ដើម​៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ