អានតួអត្ថបទ
បទយកការណ៍

១៧​មេសា ១៩៧៥ ថ្ងៃ​ផ្តើមការឈឺចាប់​ បាត់​ដំណឹងពីគ្រួសារ សម្រាប់​កូនខ្មែរ​នៅ​បរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ​ទី ១៧​មេសា ឆ្នាំ ២០១៥ គឺ​ខួប​៤០​ឆ្នាំ នៃ​ការចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​របស់​ពួកខ្មែរក្រហម។ នៅ​ខណៈពេល​ដែល​ប្រជាជន​ក្នុង​ស្រុក ធ្លាប់​ត្រូវ​ខ្មែរក្រហម​ជម្លៀស ចេញ​ពី​ទីក្រុង នៅថ្ងៃ​ទី​១៧​មេសា ឆ្នាំ ១៩៧៥ មាន​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ទៀត បាន​ស្ថិតនៅ​ក្រៅ​ប្រទេស និង​បាត់​ដំណឹង​ទាំងស្រុង ពី​ក្រុមគ្រួសារ​ដែល​នៅ​បន្ត​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​​ខ្មែរក្រហម​ដណ្តើម​កាន់កាប់​ពី​រដ្ឋាភិបាល​លន់ ណល់។ នៅក្នុង​បទយកការណ៍ នៅថ្ងៃ​នេះ ឈាង បុប្ផា លើក​យក​សាក្ខីកម្ម​របស់​អ្នកដែល​ធ្លាប់​រស់នៅ​ឯ​នាយសមុទ្រ នៅថ្ងៃ​ដែល​ខ្មែរក្រហម​ចូលកាន់កាប់​ទីក្រុង​ភ្នំពេញ។ 

ទាហាន​ខ្មែរក្រហម​វាយ​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញថ្ងៃ​ទី ១៧​មេសា ១៩៧៥
ទាហាន​ខ្មែរក្រហម​វាយ​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញថ្ងៃ​ទី ១៧​មេសា ១៩៧៥
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ