បទយកការណ៍
ពលរដ្ឋរស់នៅក្នុងអាគារសល់ពីឆ្នាំ១៩៥០ ព្រួយបារម្ភខ្លាចបាក់ស្រុត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥៤
កាលពីថ្ងៃទី១ ខែមីនា កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយ អំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះពលរដ្ឋ ដែលរស់នៅក្នុងអាគារកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោមស្ថិតនៅខណ្ឌ៧មករា។ អាគារនេះកសាងឡើងក្នុងអំឡុងឆ្នាំ១៩៥០។ ពលរដ្ឋដែលរស់នៅក្នុងអាគារនេះ អះអាងថាពួកគាត់ព្រួយបារម្ភខ្លាចអាគារនេះបាក់ស្រុតនាថ្ងៃណាមួយ។