អានតួអត្ថបទ
កម្ពុជា

កម្ពុជា​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​រោងចក្រ​កែច្នៃ​សំណល់​ប្លាស្ទីក​ទៅ​ជា​ប្រេង​ខ្មៅ​ នៅ​ឆ្នាំ​២០១៦​

នៅ​សុក្រ​ទី​២៧​ វិច្ឆិកានេះ ​រដ្ឋាភិបាល​កម្ពុជា និងអង្គការ​យូណេស្កូ ​បាន​ប្រារព្ធ​យុទ្ធនាការ​បញ្ឈប់​ការ​ប្រើ​ថង់​ប្លាស្ទីក​នៅ​កម្ពុជា។ ​ពិធី​ដែល​បាន​រៀបចំ​នៅ​ក្រុង​ភ្នំពេញ​នេះ ​មាន​ការ​ចូលរួម​ពី​យុវជន​ជាង​៥០០​នាក់។ ក្នុង​ឱកាស​នេះ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ​ប្រកាស​ថា​ កម្ពុជា​នឹង​ដាក់​ឱ្យ​ដំណើរ​រោង​ចក្រ​កែច្នៃសំ​រាម​ថង់ប្លាស្ទី​កជា​ប្រេង​ខ្មៅ ​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។ ​

ក្រុម​យុវជន​ស្ម័គ្រចិត្ត​ប្រមូល​សំរាម ក្នុង​«យុទ្ទនាការ​ប្រទេស​ខ្ញុំ​គ្មាន​ថង់​ផ្លាស្ទីក»​
ក្រុម​យុវជន​ស្ម័គ្រចិត្ត​ប្រមូល​សំរាម ក្នុង​«យុទ្ទនាការ​ប្រទេស​ខ្ញុំ​គ្មាន​ថង់​ផ្លាស្ទីក»​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

«យុទ្ធនាការ​ប្រទេស​ខ្ញុំ​គ្មានថង់​​ផ្លាស្ទីក» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​ឱកាស​ដើម្បី​បង្ហាញ​ប្រជាពលរដ្ឋ​កម្ពុជា ​នូវ​គំរូ ​ល្អ​មួយ​របស់​អ្នក​មុខ​អ្នក​ការ​ អ្នក​តំណាង​រាស្ត្រ​ រដ្ឋមន្ត្រី ​និង​បញ្ញវន្ត​ ដែល​នាំ​គ្នា​ចុះ​ផ្លូវ​ដើរ​រើស​សំរាម ​តាម​រមណីយដ្ឋាន​សំខាន់​ៗ ​នៅ​ក្រោយ​ពេល​ពិធី​បុណ្យ​អុំទូក។​ ចំពោះ​មុខ​និស្សិត​រាប់​រយ​នាក់ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ប្រកាស​ទាំង​មោទ​នភាព​ថា​ កម្ពុជា​នឹង​មាន​រោងចក្រ​កែច្នៃ​សំរាម​ថង់​ប្លាស្ទីក​ជា​ប្រេង​ខ្មៅ ​ជា​លើក​ដំបូង ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។​

ជាមួយ​គ្នា​នេះ​ លោក​ នី ផល្លី ​ទី​ប្រឹក្សា​បច្ចេក​ទេស​របស់​គម្រោង​រោងចក្រ​កែច្នៃ​សំណល់​ប្លាស្ទីក​ភ្នំពេញ​ បាន​ផ្តល់បទ​​សម្ភាសន៍ផ្តាច់​មុខ​ដល់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ គម្រោង​វិនិយោគ​ទុន​សម្រាប់​រោងចក្រ​កែច្នៃ​សំរាម​នេះ​ តម្លៃ​ជាង​១​លាន​ដុល្លារ​សហរដ្ឋអាមេរិ​ក ដែល​ផ្តួច​ផ្តើម​ដោយ​ក្រុមហ៊ុន​ខ្មែរ​ក្នុង​ស្រុក។ ​ជាដំបូង​ រោង​ចក្រ​នេះ​ នឹង​កែច្នៃ ​ថង់​ប្លាស្ទីក​និង​ជ័រ​ ទៅ​ជា​ប្រេង​ខ្មៅ ​និង​បន្ទាប់​មក​ អាច​ចម្រាញ់​បន្ត​ទៀត ​ទៅ​ជា​ប្រេង​ម៉ាស៊ូត ​សម្រាប់​ប្រើប្រាស់​របស់​គ្រឿង​ចក្រ​និង​យានយន្ត។​

លោក ​នី ផល្លី គឺ​ជា​អ្ន​កបច្ចេក​ទេស​ខ្មែរ​ដែល​បាន​ទទួល​ការ​បណ្តុះ​បណ្តាល ​និង​ធ្លាប់​ធ្វើ​ការ​នៅ​ប្រទេស​បារាំង​មួយ​រយៈ​ផង ​បាន​បង្ហើប​ប្រាប់​ថា ​រោងចក្រ​កែច្នៃ​សំណល់​ប្លាស្ទី​ក​នេះ ​មាន​ទី​តាំ​ង​នៅ​សង្កាត់​ព្រៃស ​ខណ្ឌ​ដង្កោ ​ក្រុង​ភ្នំពេញ ​និង​បាន​សាងសង់​រួច​រាល់​ជិត​៧០​ភាគ​រយ​ហើយ ​ហើយ​គ្រោង​នឹង​បញ្ចប់​ការដ្ឋាន​នៅដើម​ឆ្នាំ​ក្រោយ។ ​បន្ទាប់​មក​ គេ​ត្រូវ​រង់ចាំ​ពេល​បំពាក់​គ្រឿង​ចក្រ​កែច្នៃ​និង​បច្ចេក​ទេស​ផ្សេង​ទៀត ​ដែល​អាច​ត្រូវ​ស៊ី​ពេល​រហូត​ដល់​ពាក់​កណ្តាល ​ឆ្នាំ​២០១៦ ​ទើប​អាច​ដំណើរ​ការ​បាន។​

តាម​អ្នក​បច្ចេកទេស​ដដែល​នេះ​ ជំហាន​ដំបូង ​គម្រោង​រោងចក្រ​កែច្នៃ​សំណល់​ប្លាស្ទីក​ភ្នំពេញ ​នឹង​ដាក់​ឲ្យ​ដំណើរ​ម៉ាស៊ីន​មួយ​សិន។​ ម៉ាស៊ីន​មួយ​នេះ​អាច​មាន​សមត្ថភាព​ផលិត​ និង​កម្ទេច​ថង់​ប្លាស្ទីក​ បា​ន១​០តោន ​ក្នុង​រយៈ​ពេល​២៨​ម៉ោង។​

សូម​បញ្ជាក់​ថា​ កាក​​សំណល់​ជា​បញ្ហា​ចម្បង​មួយ​របស់​អ្នក​រស់នៅ​ក្រុង​ភ្នំពេញ​ ព្រោះ​សំរាម​ទាំង​ដុល ​ត្រូវ​ប៉ាន់​ប្រមាណ ​មាន​ជា​មធ្យម​ប្រហែល​ ១​៥០០​តោន ​ក្នុង​មួយ​ថ្ងៃ​ៗ។​ ចំណែក ​កាក​សំណល់​ប្លាស្ទីក​និង​ជ័រ​ មាន​ប្រហែល​១៥​ភាគរយ​ ពោល​គឺ​ជាង​២០០​តោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ