ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
២ឆ្នាំក្រោយឃាតកម្មលោក កែម ឡី៖ អ្នកឃ្លាំមើលនៅតែមិនទទួលយកការកាត់ទោសបុរសតែម្នាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៦
នៅក្នុងឱកាសនៃការរំលឹកខួប២ឆ្នាំនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ក្រុមអ្នកអង្គការសិទ្ធិមនុស្សក្នុងស្រុក និងអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើននៅតែទាមទារឲ្យអាជ្ញាធរកម្ពុជាបន្តបើកការស៊ើបអង្កេតលើករណីឃាតកម្មនេះឡើងវិញ បើទោះជាតុលាការកម្ពុជា បានកាត់ទោសបុរសម្នាក់ដាក់គុកមួយជីវិតក្រោមបទចោទលើឃាតកម្មនេះក៏ដោយ។ សម្រាប់រដ្ឋាភិបាលកម្ពុជា សំណុំរឿងនេះនៅមិនទាន់បិទបញ្ចប់ទេ ហើយបានចំអកទៅក្រុមអ្នកជំរុញឲ្យស៊ើបអង្កេតឡើងវិញនេះថា គ្រាន់តែជារឿងនយោបាយ។