ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
កម្ពុជា

ជន​បរទេស​ជិត​២០០០​នាក់ និង​ជិត​៥០​សញ្ជាតិ​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧

media  
រូបភាព​តំណាង៖ ជនបរទេស​​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ពី​ករណី​ជំរិត​ទារ​ប្រាក់​តាម​ទូរស័ព្ទ​នៅ​កម្ពុជា​ @Fresh news

ជន​បរទេស​ចំនួន​ ១ ៨៨៥ ​នាក់ ​រួម​មាន​៤៧​សញ្ជាតិ ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ នៅ​ឆ្នាំ​២០១៧ កន្លង​ទៅ។ ការ​បណ្តេញ​ជន​បរទេស​ចេញ​ពី​កម្ពុជា​ដូច្នេះ បាន​ធ្វើ​ឡើង ដោយ​យោង​ទៅ​​លើ​ការ​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេង​ចំនួន​ជាង​២០​បទ​ល្មើស នៅ​ក្នុង​ទឹក​ដី​កម្ពុជា និង​ជា​ការ​អនុវត្ត​នីតិវិធី​ច្បាប់​របស់​កម្ពុជា។

ក្នុង​ចំណោម​ជន​បរទេស​ជាង​១៨០០​នាក់​នេះ មាន​ស្ត្រី ៣៤២​នាក់ ដែល​ប៉ូលីស​កម្ពុជា​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៧​នោះ គឺ​ដោយ​សារ​ពួក​គេ​បាន​ចូល​មក​កម្ពុជា ដោយ​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ជា​ច្រើន​ករណី។

របាយការណ៍​សមត្ថកិច្ច កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​មហា​ផ្ទៃ​បាន​បង្ហាញ​ថា ប៉ូលីស​បាន​បណ្តេញ​ជន​បរទេស​ចេញ​ពី​កម្ពុជា​ចំនួន​៣៤២​លើក នៅ​ឆ្នាំ​២០១៧ ក្នុង​នោះ​៣២១​លើក​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ជា​ទី​ដែល​ជន​បរទេស​មាន​ការ​ប្រមូល​ផ្តុំ​ច្រើន​ជាង​គេ។

អាជ្ញាធរ​ប៉ូលីស​ឲ្យ​ដឹង​ថា បទ​ល្មើស​ដែល​ជន​ប្រទេស​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន ករណី​គ្មាន​លិខិត​ឆ្លង​ដែន ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ ស្នាក់​នៅ​លើស​ទិដ្ឋាការ បទ​ល្មើស​សេដ្ឋកិច្ច ប្រព្រឹត្ត​អំពើ​អាណាចារ​លើ​កុមារ ជួញ​ដូរ​គ្រឿង​ញៀន គ្មាន​ប័ណ្ណ​ការងារ មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ ឆ​បោក រំលោភ​លើ​សេចក្តី​ទុក​ចិត្ត ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម និង​ចោរកម្ម​លួច​លេខ​សំងាត់​ឥណទាន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បណ្តេញ​ចេញ​តាម​សំណើរ​របស់​ស្ថានទូត រួម​នឹង​បទ​ល្មើស​ផ្សេងៗ​ទៀត សរុប​ចំនួន​២៦​ប្រភេទ​បទ​ល្មើស។

សូម​រលឹក​ថា នៅ​ឆ្នាំ ២០១៦ អគ្គនាយកដ្ឋាន​ប៉ូលីស​អន្តោប្រវេសន៍​ បាន​ឃាត់​ខ្លួន និង​បណ្តេញ​ជន​បរទេស​ខុស​ច្បាប់ សរុប​ជិត ៣០០០ នាក់ ក្នុង​នោះ​មាន​ស្ត្រី​ជាង ៦០០ នាក់ និង ៥០ សណ្ជាតិ ចេញ​ពី​កម្ពុជា ក្នុង​ចំណោម​ជន​បរទេស​ទាំង​នោះ ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ