អានតួអត្ថបទ
ខ្មែរនៅបារាំង

ប្រជាជន​ខ្មែរ​ស្រុក​បារាំង​ធ្វើ​បុណ្យ​រំលឹក​ដល់​ថ្ងៃ​១៧ មេសា

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី ១៨ មេសា ឆ្នាំ ២០១០​នេះ នៅ​មជ្ឈមណ្ឌល​ពុទ្ធ​សាសនា ហៅ​វត្ត​Vincenne ​ក្នុង​ក្រុង​ប៉ារីស ប្រជាជន​ខ្មែរ​បាន​ប្រារព្ធ​ពិធី​បុណ្យ​ព្រះពុទ្ធ​សាសនា​ដើម្បី​រំលឹក​ដល់​ ថ្ងៃ​ចាប់​ផ្តើម​ដំបូង​នៃ​ការចូល​កាន់​អំណាច​របស់​ពួកខ្មែរក្រហម​ក្នុង​ ប្រទេស​កម្ពុជា។

ទិដ្ឋភាព​ក្នុង​វត្តវាំងសែន (Vincenne) ក្រុង​ប៉ារីស
ទិដ្ឋភាព​ក្នុង​វត្តវាំងសែន (Vincenne) ក្រុង​ប៉ារីស ©រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

00:40

បទ​សម្ភាសន៍​ជាមួយ​លោក អ៊ូ ចល់ ប្រធាន​សមាគមMVGKR

សមាគម​២ គឺ សមាគម​បូជវិមាន​នៃ​ជនរងគ្រោះ ដោយ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម និង​សមាគម​ជនរងគ្រោះ​របស់​លោកស្រី​ប៊ីយ៉ុង អ៊ឹង ប៉ុនហោ ជា​អ្នករៀបចំ​ផ្តួចផ្តើម​ពិធី​បុណ្យ។ ពិធី​បុណ្យ​គោរពវិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ដោយ​របប​ខ្មែរ​ក្រហម​ដែល​គេ​ រៀបចំ​ក្នុង​ប្រទេស​បារាំង តាំង​ពី​ឆ្នាំ ១៩៩៤​មក។ បើ​តាម​អ្នករៀបចំ​កម្មវិធី បុណ្យ​នេះ​មិន​សំដៅ​អបអរ​ថ្ងៃ​ចូល​កាន់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម ប៉ុន្តែ ដើម្បី​ឲ្យ​ខ្មែរ​គ្រប់​ជំនាន់​មិន​ភ្លេច​ពី​អំពើ​ព្រៃផ្សៃ និង​គំនិត​សម្លាប់​សាសន៍​ឯង របស់​ពួក​មេដឹកនាំ​ខ្មែរ​ក្រហម។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ