អានតួអត្ថបទ
បទសម្ភាស

ប្រាក់ សុខុន៖ “កម្ពុជា​ចង់​បង្កើន​តួនាទី​ក្នុង​ការ​រក្សា​សន្តិភាព​នៅលើ​ពិភពលោក”

ចុះផ្សាយ​នៅ​ថ្ងៃ៖

សមយុទ្ធ​​នៃ​កងកម្លាំង​ពហុសាសន៍ មាន​ឈ្មោះ​ថា “ឆ្មាំ​អង្គរ ២០១០” ដែល​បាន​ចាប់​បើក​ធ្វើ​ នៅ​កម្ពុជា តាំង​ពីថ្ងៃ​ទី១២ កក្កដា ២០១០​មក​នោះ បាន​បិទបញ្ចប់​ កាល​ពីថ្ងៃសុក្រ ទី៣០ កក្កដា​នេះ។លោក​ ​ប្រាក់ សុខុន រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​GPOI (Global Peace Operations Initiative) របស់​កម្ពុជា ដែល​ជា​អ្នក​រៀបចំ​សមយុទ្ធ “ឆ្មាំ​អង្គរ ២០១០” នេះ បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា សមយុទ្ធ​បាន​ប្រព្រឹត្ត​ទៅ​ដោយរលូន និង​ទទួល​បាន​លទ្ធផល​ល្អប្រសើរ។ កម្ពុជា ដែល​ជា​ម្ចាស់​ផ្ទះ មាន​ឆន្ទៈ​​​បង្កើន​តួនាទី​របស់​ខ្លួន ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​នៅ​លើ​ពិភពលោក។លោក​ ប្រាក់ សុខុន ក៏បាន​រំឭក​ផងដែរ​ថា សមយុទ្ធ ដែល​រៀបចំ​នៅ​កម្ពុជា​នេះ មិនមែន​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​របស់​ប្រទេស​ណាមួយ​នោះទេ។ វា​ជា​សមយុទ្ធ​អំពី​ការ​រក្សា​សន្តិភាព មិនមែន​អំពី​ការ​ធ្វើ​សង្រ្គាម​នោះទេ។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី​កម្ពុជា
លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី​កម្ពុជា ©reuters
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ