ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT

សមាគម​អាជីវកម្ម​កន្ទេលកក់​កម្ពុជា​ប្រឹងប្រែង​ដើម្បី​លើកស្ទួយ​តម្លៃ​កក់ខ្មែរ​

សមាគម​អាជីវកម្ម​កន្ទេលកក់​កម្ពុជា​ប្រឹងប្រែង​ដើម្បី​លើកស្ទួយ​តម្លៃ​កក់ខ្មែរ​
 
ការ​លើកស្ទួយ​​របរ​តម្បាញ​​កន្ទេល​ ​និង ​តម្លៃ​កក់ខែ្មរ​​នៅលើ​ឆាក​​អន្តរជាតិ​​តាមរយៈ​​យក​កក់​ទៅផលិត​ជា​របស់​របរ​​ជាច្រើន​ប្រភេទ​​លើស​ពីកន្ទេល​ ©​ អ៊ឹម ណាវិន

តំាងពី​ដើមមក​ប្រជាពលរដ្ឋ​ខ្មែ​រ​បានត្រឹម​យកដើមកក់​ផលិត​ជាកន្ទេល។​ កន្ទេល​កក់​ដែល​ពលរដ្ឋ​ចេះត្បាញ​តពីដូនតា​មក​ កាន់តែ​លំបាក​ក្នុងការ​រកទីផ្សារ​ពីមួយឆ្នាំ​ទៅមួយឆ្នាំ។​ ប៉ុន្តែ​ចាប់ពី​ឆ្នាំ២០០៧​មក សមាគម​ដំបូង​មួយ​បាន​បង្កើត​ឡើង​ដើម្បីលើក​ស្ទួយ​តម្លៃកក់​កម្ពុជា។​ សមាគម​អាជីវកម្ម​កន្ទេលកក់​កម្ពុជា ​ដែលមាន​ទីតំាង​នៅក្នុង​ស្រុក​ខ្សាច់​កណ្តាល ​ខេត្ត​កណ្តាល​ ដែល​ជាភូ​មិសាស្រ្ត​មាន​ប្រវត្តិ​ផលិត​កន្ទេល​តំាងពី​បូរាណ​មក​ កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុងការ​លើកស្ទួយ​របរ​តម្បាញ​កន្ទេល ​និង​តម្លៃ​កក់ខែ្មរ​នៅលើ​ឆាក​អន្តរជាតិ​តាមរយៈ​យក​កក់ទៅផលិត​ជារបស់​របរ​ជាច្រើន​ប្រភេទ​លើស​ពីកន្ទេល៕​

 

 
 

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ