ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/10 12h00 GMT

ការ​បោះឆ្នោតនីតិកាលទី៥​នេះ មិន​បង្អាក់​សកម្មភាព​វិនិ​យោគ​ឡើយ

ការ​បោះឆ្នោតនីតិកាលទី៥​នេះ មិន​បង្អាក់​សកម្មភាព​វិនិ​យោគ​ឡើយ
 
rfi/siv channa

កម្ពុជា​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល នៃ​​ការ​​រៀប​ចំ​ការ​​បោះ​ឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ដែល​ឈានទៅ​រក​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំប្រទេសទៀតផង។ ខុសពី​ការ​បោះឆ្នោត​លើក​មុនៗ នៅ​ក្នុង​រយៈពេល​នៃការ​បោះឆ្នោតលើកនេះ គ្មាន​ឡើយ​ព័ត៌មាន​ស្តីពីកា​រព្រួយ​បារម្ភ​ពីអ្នកវិនិយោគ​ក្នុង​ស្រុក និង​បរទេស ហើយពួកគេ​ផ្អាកសកម្មភាព​វិនិយោគនោះ។ នេះគឺជាករណី​កម្រ​នៅ​ក្នុង​ប្រវត្តិនៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា។

គេ​នៅ​ចាំបាន​អំពី​ស្ថានភាព​នៃ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុងប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០០៨។ ក្រៅ​ពី​អតិផរណា​តម្លៃទំនិញ​នៅតាម​ទីផ្សារ តម្លៃអចនទ្រព្យ​នៅ​ក្នុង​ប្រទេស​នេះ បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​​​យ៉ាង​ពេញ​ទំហឹង។ នៅពេលនោះ​ វាមាន​មូលហេតុ​​ចំបង២ ដែល​ជា​កាតាលីករ​នៃ​ការ​ធ្លាក់​ចុះ​​នៃ​សេដ្ឋកិច្ច។ ទីមួយគឺជាឥទ្ធិពល​នៃ​វិបត្តិសេដ្ឋកិច្ច​ពិភពលោក ដែល​ជះ​មកដល់​កម្ពុជា តិច ឬច្រើន។ និ​ងទី២​ គឺ​ការ​បោះឆ្នោត​នេះឯង។ នៅ​កម្ពុជា ចាប់តាំងពីមាន​ការ​បោះឆ្នោត​ជា​ថ្មី​​​នៅ​១៩៩៣​មក ពោល​គឺ​នីតិកាលទី​១​នោះមក កម្ពុជា​តែ​ងជួប​វិបត្តិនយោបាយ​ក្រោយ​ថ្ងៃ​បោះឆ្នោត។ អស្ថេរភាព​នយោបាយ​ក៏តែង​កើតមាន។ មរតកនេះ វា​បាន​បង្កអោយ​អ្នក​វិនិយោគ ទាំងក្នុងស្រុក និង​បរទេស ទោះជា​ការវិនិយោគ​ក្នុង​ទ្រងទ្រាយ​តូច​ក្តី ធំក្តី កើត​ក្តី​មិន​ទុកចិត្ត​ទាល់តែ​សោះ ក្នុង​ដាក់ទុន​វិនិយោគ​ក្នុង​អំឡុង​មុន​ពេល ក្នុង​ពេល និង​ក្រោយ​ពេល​បោះឆ្នោត​​បន្តិចនោះ។ ពោលគឺ​ពួកគេ​ តែងតែ​នៅរង់ចាំ​មើល​ស្ថានភាព​នឹង​នរ រហូតល់​ដល់​ការ​រៀបចំ​រដ្ឋាភិបាល​ថ្មី​តែម្តងចុះនៅពេលនេះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នីតិកាលទី៥នេះ តើ​សកម្មភាព​សេដ្ឋកិច្ច​នៅ​កម្ពុជាមាន​ស្ថានភាព​យ៉ាងណាដែរ?

 
ជាដំបូង​ គេគួរ​ពិនិត្យ​មើល​សកម្មភាព​វិនិយោគរបស់​វិនិយោគិន​ក្នុង​ស្រុក។ តាមពិត ការ​ដ្ឋាន​សាងសង់​សម្រាប់ការវិនិយោគ​នានា ដូចជា​គេហដ្ឋាន ភោជនីដ្ឋានថ្មីៗ និង​ហាង​លក់ដូរ​ជា​ច្រើន​​នៅ​បន្ត​ធ្វើជាធម្មតា។ ចំពោះ​វិនិយោគ​ពីបរទេសវិញ អ្នកសេដ្ឋកិច្ច​នានាដែល​ធ្វើការ​នៅ​ក្នុង​ស្ថានប័ន​ហិរញ្ញវត្ថុធំៗ​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​អះអាងថា គម្រោង​វិនិយោគ​នានា​ នៅ​កម្ពុជា​ក៏​មិន​បាន​បញ្ឈប់ឡើយ ហើយ​ក៏​គ្មាន​ព័ត៌មាន​នៃ​ការ​ចុះថយ​នៃ​គម្រោង​វិនិយោគ​បរទេស​មក​កម្ពុជាដែរ។
 
បើគេ​ពិនិត្យ​ទៅលើ​សកម្មភាព​ទិញ​លក់​អចលនទ្រព្យវិញ​ ជា​ពិសេស​ នៅតាម​ទីក្រុង​ធំៗ​ដូចជា​​ទីក្រុង​ភ្នំពេញជាដើម ការ​ទិញលក់​នៅ​តែ​ដំណើរ​ការ​ធម្មតា​ក្នុង​រដូវ​បោះឆ្នោត​នេះ ពោល​គឺ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​នេះ មិនមាន​ជះឥទ្ធិពល​អវិជ្ជមាន​មក​លើ​វិស័យ​អចនទ្រព្យ​ទេ។
 
និយាយសរុបមកវិញ គេ​សង្កេត​ឃើញ​ជាទូទៅ​ថា អ្នកវិយោគ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មិនមាន​ការ​រារែក​ អល់អែក​ក្នុង​ការ​បោះប្រាក់​វិនិយោគ​នោះ​ឡើយ​។ អ្នក​វិនិយោគ​ក្រៅ​ប្រទេស​​នៅ​តែ​បោះទុន​​នៅ​ក្នុង​វិស័យ​សំណង់ វិស័យ​កសិកម្ម វិស័យ​កាត់។ 

ការ​សម្រេច​ចិត្ត​បោះទុន​ដោយ​មិន​អល់អែក​របស់វិនិយោគិន​នៅមុន​ពេល​ បោះឆ្នោត​ នេះ ​គឺ​បណ្តាល​មក​ពី​មូលហេតុ​ធំ​ៗ​ចំនួន៤។ ទីមួយ គឺ​ដោយសារ​កំណើន​សេដ្ឋកិច្ច​ជាតិ ឬ​កំណើន​ជីវភាព​របស់​ប្រជាជន។ ទីពីរ គឺ​បើកទីផ្សារនៃសហគមអាស៊ាន​ក្នុង​ឆ្នាំ​២០១៥ខាង​មុខនេះ ហើយ​កម្ពុជា​អាចជាទីតាំង​ល្អមួយសម្រាប់​វិនិយោគិន។ ទីបី គឺ​ដោយសារ​ រដ្ឋាភិបាល​បាន​ធ្វើ​ការ​សន្យា​ជាមួយ​អ្នក​វិនិយោគទុន​​មួយ​ចំនួន​ក្នុង​ការ លុបបំបាត់អំពើពុករលួយ ឬចំណាយ​ក្រៅផ្លូវការ និង​ទី​៤​ គឺ​ដោយសារ​ អ្នក​ជំនួញ​ទាំង​នោះ​យល់​ឃើញ​ថា ប្រទេស​កម្ពុជា​នឹង​មិន​មាន​បញ្ហា​វឹកវរ​ផ្នែក​នយោបាយ​ក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតទៀតឡើយ។
 
វា​ហាក់​ដូចជា អ្នកជំនួញ​ពី​មួយអាណត្តិ​ទៅ​​មួយអាណត្តិ​កាន់​តែ​មាន​ការជឿជាក់​លើ​ស្ថាន​ភាព ​នយោបាយ​នៅ​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍមួយ​នេះ។ ត្រង់​ចំណុច​នេះ អ្នក​នយោ​បាយ​​គួរ​តែ​​យល់អំពី​សេចក្តី​ត្រូវ​ការ​របស់​អ្នកវិនិយោគ។ អ្នក​វិនិយោគ​ដែលមិនត្រូវ​ការ​យក​ប្រាក់​រាប់​លាន​ ដុល្លារអាមេរិករបស់គេ ​មក​វិនិយោគ​ក្នុង​ប្រទេស​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​អស្ថេរ​ភាព​នយោ​បាយនោះឡើយ។ 
 
គួរបញ្ជាក់​ផង​ដែរថា ស្ថេរភាពនយោបាយមិនត្រឹម​តែជាសញ្ញាល្អ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​ជារួម ហើយ​វាមិន​ធ្វើអោយ​វិនិយោគិន​ខ្លាចរអានោះឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ អ្នកវិនិយោគ​ខ្លួន​ឯង​មួយ​ចំនួន​ក៏​កំពុង​ធ្វើជំនួញ​លើ​ទំនិញ​មួយ​ចំនួន​ដែល​ត្រូវ​ប្រើប្រាស់​ពេល​បោះឆ្នោត​ផងដែរ៕ 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ