បទយកការណ៍
ការអត់ឈ្មោះ និងកង្វះថវិកាជាការរារាំងមួយដល់កម្មកររោងចក្រមួយចំនួនមិនឱ្យទៅបោះឆ្នោត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០៩
កម្មករ និងកម្មការនីនៅរោងចក្រកាត់ដេរជាច្រើនបានចេញដំណើរទៅស្រុកកំណើត ជាបណ្ដើរៗស្ទើរតែអស់គ្នាហើយ។ មានអ្នកខ្លះបានចេញដំណើរតាំងពីល្ងាចថ្ងៃសុក្រមកម្ល៉េះ ហើយអ្នកមួយចំនួនបានចេញដំណើរតាំងពីព្រលឹម។ តែទោះជាយ៉ាងណាកម្មករមួយចំនួនទៀត មិនបានទៅផ្ទះបោះឆ្នោតទេ ដោយខ្លះមិនចង់ចំណាយប្រាក់ ខ្លះទៀតគ្មានឈ្មោះបោះឆ្នោត រីឯអំពើចោរកម្មនៅតាមបន្ទប់ស្នាក់ជួល ក៏ជាចំណុចរារាំងមួយដែរ។