អានតួអត្ថបទ
បទសម្ភាស

​លោក​ រ៉ុង ឈុន​៖​ គុណភាព​អប់រំ​ មិន​ត្រឹម​តែ​រឹត​បន្តឹង​ពេល​ប្រឡង​បាក់​ឌុប​ទេ​ តែ​ត្រូវ​គិត​គូ​តាំង​ពី​ថ្នាក់​ក្រោមៗ​ ពិសេស​តម្លើ​ង​ប្រាក់​ខែ​គ្រូបង្រៀន​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ របស់លោក រ៉ុង ឈុន បានសម្រេច​ថា មិន​ចុះឈ្មោះ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប៉ុន្តែ​នៅតែ​ចូលរួម​សង្កេតការណ៍ ក្នុង​ដំណើរ​ការប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី៤ និង​ថ្ងៃទី៥ ខែសីហា។ ជា​សម័យ​ប្រឡង ដែល​ក្រសួង​អប់រំ បានប្រកាស​រឹតបន្តឹង លុបបំបាត់​បាតុភាព ដែល​ធ្លាប់​កើតមាន ដូចជា សិស្ស ស៊ក​លុយ​គ្រូ ដើម្បី​ចម្លង​សំណៅ​ចម្លើយ ជាដើម។ វិធានការ​នេះ ដើម្បី​ពង្រឹងគុណភាព​អប់រំ។ ប៉ុន្តែ​តាម​លោក រ៉ុង ឈុន គុណភាព​អប់រំ មិន​ត្រឹមតែ​រឹតបន្តឹង ពេល​ប្រឡង​បាក់​ឌុប​ទេ តែ​ត្រូវ​គិតគូ​តាំងពីថ្នាក់ក្រោមៗ ពិសេស​ក្រសួង​អប់រំ ត្រូវ​តម្លើង​ប្រាក់ខែ​គ្រូបង្រៀន។  

លោក រ៉ុង​ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​
លោក រ៉ុង​ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ © អ៊ឺម ណាវិន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ