អានតួអត្ថបទ
កម្ពុជា

ទីផ្សារ​មូលបត្រ​កម្ពុជា​ មាន​ក្រុមហ៊ុន​ចំនួនពីរ​ហើយ​ដែល​បាន​ចុះ​បញ្ជី​

នៅ​ថ្ងៃទី១០ មិថុនា​នេះ ក្រុមហ៊ុន​ហ្គ្រេ​ន​ធ្វី​ន ដែលជា​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​របស់​កោះ​តៃវ៉ាន់ បាន​ចុះបញ្ជី​លក់ដូរ​ភាគហ៊ុន​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ហើយ។ ក្រុមហ៊ុន​នេះ គឺជា​ក្រុមហ៊ុន​ទី២ក្នុង​ទីផ្សារ​មូលប័ត្រ​កម្ពុជា។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​វិមាន​កាណាឌីយ៉ា ប្រធាន​ក្រុមហ៊ុន​ហ្គ្រេ​ន​បាន​អះអាងថា ការចូល​ខ្លួន​ក្នុង​ទីផ្សារ​មូល​នេះ គឺជា​ឱកាស​ទាំង​សម្រាប់​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​កម្ពុជា។

ក្រុមហ៊ុន ហ្គ្រេ​ន​ធ្វី​ន ក្នុង​ពិធី​ចុះបញ្ចី​ក្នុង​ផ្សារមូលបត្រ​កម្ពូជា
ក្រុមហ៊ុន ហ្គ្រេ​ន​ធ្វី​ន ក្នុង​ពិធី​ចុះបញ្ចី​ក្នុង​ផ្សារមូលបត្រ​កម្ពូជា RFI-mesa
ផ្សាយពាណិជ្ជកម្ម

ទីបំផុត​ទៅ ​មាន​ក្រុមហ៊ុន​ទី២ហើយ​បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ក្រោយ​ការបើក​ទីផ្សារ​អស់​រយៈពេល២ឆ្នាំកន្លងមក។ ក្រុមហ៊ុន ហ្គ្រេ​ន​ធ្វី​ន​ដែលជា​ក្រុមហ៊ុន​វាយ​ន​ភណ្ឌ គឺ​នឹង​បើក​ការលក់​ភាគហ៊ុន​របស់ខ្លួន​ចំនួន២០ភាគរយ​នៃ​ភាគហ៊ុន​សរុប​ក្រុមហ៊ុន។ ហើយ​ការលក់​នេះ គឺ​នឹង​ចាប់​លក់​ពី​ថ្ងៃទី១៦មិថុនា សប្តាហ៍​ក្រោយនេះ​តទៅ។ បើតាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន គឺ​មួយ​ភាគហ៊ុន​មានតម្លៃ​ជាង ៩៦០០រៀល(៩៦៤០រៀល) នៅ​ក្នុងនោះ​ក្រុមហ៊ុន​ហ្គ្រេ​ន​ធ្វី​ន​មាន​ដើមទុន ​ចំនួន៩៦លាន​ដុល្លារ។ 

ប្រធាន​ក្រុមហ៊ុន​ហ្គ្រេ​ន​ធ្វី​ន លោក ឆេង តុង​ឈី (Mr. Chen, Tsung-Chi, Non-executive director) បាន​គូសបញ្ជាក់ថា ការបញ្ចូល​ក្រុមហ៊ុន​វាយ​ន​ភណ្ឌ ចូលក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​នេះ គឺ​ដោយសារតែ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ជាទី​ផ្សារ​ថ្មីស្រឡាង និង​មាន​សក្តានុពល។ ហើយ​តាមរយៈ​ការ​ប្រឡូក​ចូលក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា គឺ​នឹង​អាច​ផ្តល់​អត្ថប្រយោជន៍​ចំនួន​ពីរយ៉ាង​ ដល់​ភាគហ៊ុន​និក​ដែល​មានបំណង​ទិញ​ហ៊ុន​របស់​ក្រុមហ៊ុន និង​មុខមាត់​ក្រុមហ៊ុន​តែវ៉ាន់​នេះ​តែម្តង។

សូម​រំលឹក​ជូន​ថា​ ក្រុមហ៊ុន​ហ្គ្រេ​ន​ធ្វី​ន​ដែល​បាន​បើក​ដំណើរ​រោងចក្រ​នៅក្នុង​ទឹកដី​កម្ពុជា​តាំងពី​ឆ្នាំ២០០៦មក​នោះ គឺជា​ក្រុមហ៊ុន​ទី២ហើយ​ដែល​បានដាក់​ឱ្យ​ដំណើរ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា។ ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ដែល​បាន​ចាប់​បើក​ដំណើរការ​របស់ខ្លួន​តាំងពី​ខែមេសា ឆ្នាំ​២០១២ ដោយមាន​ក្រុមហ៊ុន​តែមួយ គឺ​រដ្ឋ​ករ​ទឹក​ស្វ័​យ​ត​ក្រុងភ្នំពេញ។

អគ្គនាយក​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា លោក​ហុង សុ​ហួរ ក៏បាន​ទទួលស្គាល់​ផងដែរ​ចំពោះ​ដំណើរការ​ស្ពឹក​ស្រពន់​នៃ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា។  កង្វះ​បទពិសោធន៍​ក្នុង​វិស័យ​មូល​ប​ត្រ​កម្ពុជា​ដែល​ថ្មីស្រឡាង​សម្រាប់​ប្រជាជន​កម្ពុជា និង បញ្ហា​បទបញ្ញត្តិ​ដែលមាន​សណ្ឋាន​ផ្សេងៗគ្នា​ ​ដែល​ត្រូវ​សិក្សា​បន្ថែម និង​បណ្តុះបណ្តាល គឺជា​មូលហេតុ​សំខាន់​ផងដែរ។

សូមបញ្ជាក់ថា ក្រៅពី​ការចុះបញ្ជី​ពី​ក្រុមហ៊ុន​ហ្គ្រេ​ន​ធ្វី​ន ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ក្រុមហ៊ុន​ប្រមាណ​ជាង១០ផ្សេងទៀត​គឺ​កំពុងតែ​ពិចារណា​ចូលក្នុង​ទីផ្សារ​ផងដែរ។ បើតាម​អគ្គនាយក​មូល​ប​ត្រ​កម្ពុជា លោក​ហុង សុ​ហួរ នៅ​ចុងឆ្នាំ២០០១៤នេះ នឹងមាន​ក្រុមហ៊ុន​មួយ​ផ្សេងទៀត​នឹង​ចុះ​ក្នុង​បញ្ជី​ទីផ្សារ ខណៈដែល​ផែ​ស្វ័​យត​ក្រុងភ្នំពេញ និង​ផែ​ក្រុងព្រះសីហនុ​ គឺ​កំពុងតែ​រៀបចំ​ឯកសារ​របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ