អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គម​ស៊ីវិល​៖ លោក​ស៊ូប៊ែឌី មាន​សារៈ​សំខាន់​នៅ​កម្ពុជា ប៉ុន្តែ​មាន​លទ្ធផល​តិច​តួច​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ការ​បិទ​បញ្ចប់​ទស្សនៈ​លើក​ទី​១១ របស់​លោក​ សុរិយា ប្រាសាទ​ស៊ូប៊ែឌី​ អ្នក​រាយការណ៍​ពិសេស របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​អង្គារ ទី​២៤ មិថុនា​ម្សិលមិញ​ សង្គម​ស៊ីវិល បាន​លើក​ឡើង​ថា វត្តមាន​​របស់​អ្នក​រាយការណ៍​ពិសេស​រូប​នេះ​ ពិត​ជា​មាន​សារៈ​សំខាន់​ សម្រាប់​ពលរដ្ឋ និង​ប្រទេស​កម្ពុជា​ទាំង​មូល។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ សមិទ្ធផល ដែល​ចេញ​ពី​អ្នក​តំណាង របស់​អង្គការ​សហប្រជាជាតិ​រូប​នេះ​ គឺ​បាន​សម្រេច​លទ្ធផល​តិច​តួច ដែល​រដ្ឋាភិបាល​​កម្ពុជា​គោរព​នឹង​ធ្វើ​តាម​។ ​​គណបក្ស​កាន់​អំណាច​វិញ ក៏​ទទួល​ស្គាល់​តម្លៃ​នៃ​វត្តមាន​របស់ ​លោក ស៊ូប៊ែឌី ដែរ​​ ប៉ុន្តែ​បាន​ស្នើ​ឱ្យ​លោក ស៊ូប៊ែឌី សរសេរ​របាយការណ៍ ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ពិត​ និង​​គោរព​គោលការណ៍​តម្លាភាព​។​

RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ