អានតួអត្ថបទ
បទសម្ភាស

លោក​ស្រី ហង់ លីណា​៖«​លទ្ធផល​នៃ​ជំរឿន​កសិកម្ម​នៅ​កម្ពុជា នឹង​ក្លាយ​ជា​ត្រី​វិស័យ​សំរាប់​អភិវឌ្ឍន៍​កសិកម្ម​កាន់​តែ​ប្រសើរ​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​នេះ គឺ​លោក​ស្រី ហង់ លី​ណា អគ្គនាយិការ​វិទ្យាស្ថាន​សិ្ថតិ នៃ​ក្រសួង​ផែនការ។ ក្រសួង​ផែនការ រួម​ជាមួយ​នឹង​ដៃ​គូ​អភិវឌ្ឍន៍ តាមរយៈ​វិទ្យាស្ថាន​សិ្ថ​តិ នៃ​ក្រសួង​ផែនការ កាល​ពី​ព្រឹក​ថ្ងៃ​ទី ២០​សីហា​នេះ បាន​ចេញ​ផ្សាយ​លទ្ធផល​ជំរឿន​កសិកម្ម​លើក​ទី​១ នៅ​កម្ពុជា។ លទ្ធផល​បឋម​នៃ​ជំរឿន​នេះ បាន​រក​ឃើញថា ប្រជា​ពលរដ្ឋ​​ខ្មែរ​មួយ​គ្រួសារ កាន់កាប់ ផ្ទៃ​ដី​កសិកម្ម តែ ១​,៦​៤​ហិកតា​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៍​ដោយ របាយការណ៍​បឋម​នៃ​ជំរឿន​កសិកម្ម​នេះ នឹង​ក្លាយ​ជា​ត្រី​វិស័យ​មួយ សំរាប់​ការ​ធ្វើ​ផែនការ​អភិវឌ្ឍន៍​កសិកម្ម​នៅ​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ស្រី ហង់ លី​ណា អគ្គនាយិការ​វិទ្យាស្ថាន​សិ្ថ​តិ នៃ​ក្រសួងផែនការ។

ពិធីផ្សព្វផ្សាយ ពី​លទ្ធផល​ជំរឿន​កសិកម្ម​លើក​ទី​១ នៅ​កម្ពុជា នៅថ្ងៃទី២០សីហា ២០១៤។
ពិធីផ្សព្វផ្សាយ ពី​លទ្ធផល​ជំរឿន​កសិកម្ម​លើក​ទី​១ នៅ​កម្ពុជា នៅថ្ងៃទី២០សីហា ២០១៤។ RFI/Van Sokunthea
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ