អានតួអត្ថបទ
បទសម្ភាស

លោក អាត់ ធន់​៖ «​ការ​តម្លើង​ប្រាក់​ខែ​កម្មករ ១២៨ដុល្លារ មិន​ទាន់​ដល់​កម្រិត ដែល​សហជីព​កម្មករ​ចង់​បាន តែ​សហជីព​ កំពុង​ពិចារណា​​​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ របស់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​ពុធ​នេះ គឺ​លោក អាត់ ធន់ ប្រធាន​សហជីព​កម្មករ ស៊ី​ខាវ​ឌូ។ លោក អាត់ ធន់ បាន​បញ្ជាក់​ថា ការ​សម្រេច​តម្លើង​ប្រាក់​ខែ​អប្បបរមា សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ សម្រាប់​ឆ្នាំ​២០១៥ ចំនួន ១២៨​ដុល្លារ គឺ​មិន​ទាន់​ឡើង​ដល់​កម្រិត ដែល​សហជីព​កម្មករ ចង់​បាន​។ សហជីព ចង់​បាន ១៤០​ដុល្លារ​។ យ៉ាងណា​ក៏​ដោយ រហូត​ដល់​ពេល​នេះ លោក អាត់ ធន់ បញ្ជាក់​ថា សហជីព​កម្មករ ចំនួន​៩ កំពុង​ពិចារណា ថា​នឹង​ទទួល​យក ឬ​ក៏​បន្ត​យុទ្ធនាការ​តវ៉ា​ទាមទារ​ឡើង​ប្រាក់​ខែ​បន្ថែមទៀត។ កិច្ចប្រជុំ នឹង​ធ្វើ​ឡើង នៅ​ចុង​សប្តាហ៍​នេះ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ