អានតួអត្ថបទ
បទសម្ភាស

លោក មាន ឈីវុន៖ សំណាកឈាមអ្នកភូមិនៅឃុំរកា​បន្តយកទៅធ្វើតេស្តនៅកូរ៉េនិងអាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​នេះ ​គឺ​ លោក ​មាន ​ឈីវុន​ នាយក​​មជ្ឈ​មណ្ឌល​​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និងកាមរោគ។ គិត​ត្រឹម​​ថ្ងៃអាទិត្យ​នេះ ក្រុម​ស្រាវ​​ជ្រាវ​មក​ពីគ្រប់​ផ្នែក​កំពុង​​បន្ត​ធ្វើ​ការ​នៅ​​ក្នុង​ឃុំ​​រកា​ស្រុក​​សង្កែ​​ខេត្ត​បាត់​ដំបង ដើម្បី​​ស្វែង​​រក​​មូល​ហេតុ​ពិត​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​ដ៏គួរ​ឲ្យ​រន្ធត់​ទៅ​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ មិន​ថា ​ចាស់ ​មិន​​ថា​ក្មេង មិន​ថា ព្រះ​សង្ឃ ឬ​តា​អាចារ្យ​នោះ​ឡើយ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ មូល​​ហេតុ​​នៅ​​តែ​​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ ហើយ​សំណាក​ឈាម​របស់​អ្នក​ផ្ទុក​មេរោគ​ទាំង​នោះ នឹង​​បន្ត​​​យក​ទៅ​ធ្វើ​តេស្ត​នៅ​ក្រៅ​ប្រទេស​បន្ថែម​ទៀត ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​​កូរ៉េ​​ជា​​ដើម​។ យ៉ាង​ណា​ក៏​ដោយ ជា​វិធាន​ការ​បឋម​ ក្រុម​គ្រូ​ពេ​ទ្យ​កំពុង​ផ្តល់​សេវា​អប់រំ មួយ​​ចំនួន​​ដល់​​អ្នក​​​ដែល​រក​ឃើញ​ថា ​បាន​ផ្ទុក​មេរោគ​អេដស៍​នោះ​បាន​ខ្លះ​ហើយ​។ខាង​ក្រោមនេះ គឺជាបទសម្ភាសរបស់ វ៉ា សំណព្វ ជាមួយនឹងលោក មាន ឈីវុន។ សូមអញ្ជើញស្តាប់ដូចទៅ!

RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ