អានតួអត្ថបទ
កម្ពុជា

យុវជន​ខ្មែរ​២​នាក់​ ឈ្នះ​ការ​ប្រកួត​ផលិត​ភាព​យន្ត​ភាពយន្ត​ខ្លី​នៅ​អាស៊ីអាគ្នេយ៍​ Tropfest​ SEA​ ឆ្នាំ​២០១៥

ជាថ្មី​ម្ដងទៀត ផលិតករ​ភាពយន្ត​វ័យក្មេង​ខ្មែរ​ចំនួន២នាក់ បានក្លាយ​ទៅជា​ជ័យលាភី​នៅក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី នៅ​អាស៊ីអាគ្នេយ៍ Tropfest SEA សម្រាប់​ឆ្នាំ២០១។ មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី Tropfest SEA គឺជា​ការប្រកួត​ភាពយន្ត​ខ្លី ធំជាងគេ​នៅលើ​ពិភពលោក ដែល​ឆ្នាំនេះ ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ពី​ណាំង ប្រទេស​ម៉ាឡេស៊ី។

ផលិតករ​ភាពយន្ត​វ័យក្មេង​កម្ពុជា​ លោក​ លី​ ប៉ូឡែន​ ទទួលពានរង្វាន់​លេខមួយ​ ពីការប្រកួត​ខ្សែភាពយន្ត​ខ្នាតខ្លី ​Tropfest SEA ​ឆ្នាំ២០១៥ កាលពី​យប់​ថ្ងៃអាទិត្យ​ ទី០១កុម្ភៈ​ ឆ្នាំ​២០១៥​
ផលិតករ​ភាពយន្ត​វ័យក្មេង​កម្ពុជា​ លោក​ លី​ ប៉ូឡែន​ ទទួលពានរង្វាន់​លេខមួយ​ ពីការប្រកួត​ខ្សែភាពយន្ត​ខ្នាតខ្លី ​Tropfest SEA ​ឆ្នាំ២០១៥ កាលពី​យប់​ថ្ងៃអាទិត្យ​ ទី០១កុម្ភៈ​ ឆ្នាំ​២០១៥​ គេហទំព័រ Tropfest SEA
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ពិធី​ប្រកាស​លទ្ធផល​ការប្រកួត​ខ្សែភាពយន្ត​ខ្លី Tropfest SEA ឆ្នាំ២០១៥ នៅ​យប់​ថ្ងៃអាទិត្យ ទី០១ខែកុម្ភៈ ផលិតករ​ភាពយន្ត​វ័យក្មេង​របស់​កម្ពុជា​ពីររូប បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជាថ្មី ដោយ​ឈ្នះ​ការប្រកួត​ផលិតភាព​យន្ត​ភាពយន្ត​ខ្លី គឺ​ជ័យលាភី​លេខ១ និង​លេខ។ កំណត់ត្រា​ថ្មី​នេះ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយជា​ជើងឯក​ពីរ​ជំនាន់ រាប់​តាំងពី​ឆ្នាំ២០១៤មក។ ឆ្នាំ២០១៤ ដែល​ផលិតករ​វ័យក្មេង​កម្ពុ​ជា​ពីររូប​ដែរ បានឈ្នះ​ក្នុងការ​ប្រកួត​នេះ សម្រាប់​ជ័យលាភី​លេខ១ និង​លេខ។

ផលិតករ​ភាពយន្ត​វ័យក្មេង​អាយុ២៥ឆ្នាំ លោក​លី ប៉ូ​ឡែ​ន ដែលជា​ជ័យលាភី​លេខ​ពីរ នៅក្នុង​មហោស្រព Tropfest SEA កាលពី​ឆ្នាំ២០១៤កន្លងទៅ បានក្លាយ​ទៅជា​ជ័យលាភី​លេខ​មួយ​នៅ​ឆ្នាំ២០១៥នេះ ផ្ដួល​ផលិតករ​ភាពយន្ត១៥នាក់​ទៀត ដែល​ជាប់​នៅក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ។

ខ្សែភាពយន្ត​ដែល​ម្ចាស់​ជ័យលាភី​លេខ​មួយ​នេះ​យកទៅ​ប្រកួត មាន​ចំណងជើង​ថា ចំណង​ចម្រុះ​ពណ៌ ឬ Colorful Knots តំណាល​ពី​ចំណងមិត្តភាព​រវាង​ក្មេងស្រី​តូច​ដែលមាន​ជំងឺមហារីក​ម្នាក់ ជាមួយ​កុមារ​តាម​ចិញ្ចើមផ្លូវ​ពីរ​នាក់។ ចំណែក​ផលិតករ​វ័យក្មេង​ខ្មែរ​មួយរូប​ទៀត គឺ​លោក ចាប សម​ចាន់​រិ​ទ្ធ ជាប់​ជា​ជ័យលាភី​លេខ៣ ដោយសារ​ខ្សែភាពយន្ត​ខ្លី​របស់ខ្លួន ដែលមាន​ចំណងជើង​ថា គ្រួស​មួយ​ក្ដាប់ ឬ A Fistful of Pebbles។ ជ័យលាភី​លេខ​ពីរ ធ្លាក់​ទៅលើ​ផលិតករ​ភាពយន្ត​មកពី​ប្រទេស​ហ្វីលីពីន សម្រាប់​ខ្សែភាពយន្ត The Steel Child។

គួរ​ជម្រាបជូន​ថា នៅក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នៃ​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី នៅ​អាស៊ីអាគ្នេយ៍​សម្រាប់​ឆ្នាំ២០១៥នេះ មាន​ភាពយន្ត​ចំនួន១៦ មកពី​ប្រទេស​ចំនួន៥ ដោយ​ក្នុងនោះ ៥រឿង​មកពី​កម្ពុជា ៥រឿង​មកពី​ហ្វីលីពីន ៤រឿង​មកពី​ម៉ាឡេស៊ី ១រឿង​មកពី​សិង្ហ​បុរី និង១រឿង​ទៀត​មកពី​ប្រទេស​វៀតណាម។ ខ្សែភាពយន្ត​ទាំង១៦រឿងនេះ ត្រូវបាន​គណៈកម្មការ​កាត់សេចក្ដី​សម្រេច​ចុងក្រោយ នៅក្នុង​ការចាក់​បញ្ចាំង​កាលពី​យប់​ថ្ងៃទី១ខែកុម្ភៈ ហើយ​ការប្រកាស​លទ្ធផល​ក៏បាន​ធ្វើឡើងភ្លាមៗបន្ទាប់ពីនោះ។

កម្មវិធី​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី Tropfest ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៩៣ នៅ​ហាង​កាហ្វេ​មួយ​ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ដោយមាន​អ្នកចូលរួម​តែ​ជាង២០០នាក់​ប៉ុណ្ណោះ។ រហូតមកទល់​ពេលនេះ Tropfest បានក្លាយ​ទៅជា​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី ធំជាងគេ​បង្អស់​នៅលើ​ពិភពលោក ដែល​ដើរតួ​ជា​វេទិកា​សម្រាប់​ផលិតករ​វ័យក្មេង​មកពី​គ្រប់ទិសទី យក​ខ្សែភាពយន្ត​ខ្នាត​ខ្លី​របស់ខ្លួន​មក​ដាក់​បញ្ចាំង និង​ប្រកួតប្រជែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ