អានតួអត្ថបទ
កម្ពុជា

ការ​ផ្តល់​គ្រឿង​ឥស្សរិយយស​លើក​ទី​១​ជូន​តំណាង​រាស្ត្រ​ក្នុង​នីតិកាល​ទី​៥​រង​ការ​រិះគន់

រដ្ឋសភា​បាន​ធ្វើ​ពិធី​ផ្តល់​គ្រឿង​ឥស្សរិយយស​លើក​ទី​១ ជូន​តំណាង​រាស្ត្រ​ដូច​ការ​គ្រោង​ទុក​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ប៉ុន្តែ អ្វី​ដែល​ខុស​ពី​ការ​គ្រោង​ទុក​គឺ​ថា មាន​សមាជិក​សភា​៤៨​រូប​ មិន​បាន​មក​ទទួល​កិត្តិយស​របស់​ខ្លួន តាម​ព្រះរាជក្រឹត្យ​ដែល​បង្គាប់​ឱ្យ​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​សមាជិក​សភា​ទាំង​អស់​ដែល​មាន​ចំនួន​១២៣រូប ដោយ​ឥត​ចន្លោះ។ អ្នក​ដែល​បាន​មក​ គឺ​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​៥១​រូប និង​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​២៤​រូប។ បន្ទាប់​ពី​បាន​ទទួល​គ្រឿង​ឥស្សរិយយស​ជា​តូប​ការ​រួច លោក ឈាង​ វុន តំណាង​រាស្ត្រ​ខាង​មតិ​ភាគ​ច្រើន បាន​ថ្លែង​ថា «ភាសា​របស់​ប្រជាពលរដ្ឋ​គឺ​ជា​ភាសា​ច្បាប់»។ ចំពោះ​អ្នក​តាមដាន ការ​ផ្តល់​គ្រឿង​ឥស្សរិយយស​ជូន​សមាជិក​សភា​ចំនួន​២​ដង​ក្នុង​មួយ​អាណត្តិ​ដូច្នេះ គ្រាន់​តែ​ជា«ប្រពៃណី» ដែល«មិន»ឆ្លុះ​បញ្ចាំង​អំពី​តំណាង​រាស្ត្រ​ទេ។

សមាជិក​សមាជិកា​រដ្ឋសភា​នីតិកាល​ទី​៥ ទ​ទួល​គ្រឿង​ឥស្សរិយយស ​លើក​ទី​១​
សមាជិក​សមាជិកា​រដ្ឋសភា​នីតិកាល​ទី​៥ ទ​ទួល​គ្រឿង​ឥស្សរិយយស ​លើក​ទី​១​ @National Assembly of Kingdom of Cambodia
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ