អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​ការពារ​ព្រៃឈើ៖ ការ​បង្រ្កាប​បទ​ល្មើស​ត្រូវ​ធ្វើ​គ្រប់​ទី​កន្លែង និង​ស្មើ​ភាព​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដើម្បី​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ​នៅ​ភូមិ​ភាគ​ឥសាន គណៈកម្មការ​ជាតិ​មួយ​ត្រូវ​បាន​បង្កើត​ឡើង កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មករា កន្លង​ទៅ។ គណៈកម្មការ​នេះ​មាន​ឈ្មោះ​ថា គណៈកម្មការ​ជាតិ​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ។ រយៈ​ពេល​ពេញ​មួយ​សបា្តហ៍​នេះ ការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​សស្រាក់​សស្រាំ ហើយ​បាន​រក​ឃើញ​កំណាត់​ឈើ​ជា​ច្រើន​ពាន់​ម៉ែត្រ​គូប​ដែល​ត្រូវ​បាន​គេ​កាប់​គរ​ចោល​នៅ​ ក្នុង​ព្រៃ និង​ស្តុក​ទុក​ក្នុង​ឃ្លាំង​ជា​ច្រើន​កន្លែង។ ទោះបី​ជា​ទទួល​បាន​លទ្ធផល​យ៉ាង​ដូច្នេះ​ក្តី ក៏​អ្នក​ការពារ​ព្រៃឈើ និយាយ​ថា ការ​បង្ក្រាប​បទ​ល្មើស​នៅ​ពេល​នេះ ហាក់​យឺត​ពេល​ទៅ​ហើយ។ អ្នក​ការពារ​ព្រៃឈើ​និយាយ​បន្ត​ថា​ដើម្បី​ការពារ​ព្រៃឈើ​កម្ពុជា​អោយ​គង់វង្ស ការ​ទប់​ស្កាត់​ និង​បង្រ្កាប មិន​ត្រូវ​ផ្តោត​តែ​ទៅ​លើ​ខេត្ត ភាគ​ឥសាន​នោះ​ទេ។ ការ​ទប់​ស្កាត់​ និង​បង្រ្កាប​ត្រូវ​ធ្វើ​ទូទាំង​ប្រទេស និង​ចំពោះ​ជន​ល្មើស​ស្មើ​ៗ​គ្នា។

សកម្មភាព​បង្រ្កាប​បទល្មើស​ព្រៃឈើ នា​ពេល​កន្លង​មក​។
សកម្មភាព​បង្រ្កាប​បទល្មើស​ព្រៃឈើ នា​ពេល​កន្លង​មក​។ ©វណ្ណារ៉ា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ