អានតួអត្ថបទ
កម្ពុជា

គោឧសភរាជ​បរិភោគ ស្រូវ ពោធ សណ្តែក ស្ទើ​តែ​១០០​ភាគរយ ប្រថ្នូល​ថា​កសិកម្ម​ល្អ

ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល​នៅ​ខេត្ត​សៀម​រាប​នៅ​ថ្ងៃ​អង្គារ​នេះ​បង្ហាញ​កសិករ​ថា​រដូវ​ធ្វើ​ស្រែ​ចំការ​ចូល​មក​ដល់​ហើយ។ តាម​ការ​ផ្សង​ប្រថ្នូល​គោ​ឧសភរាជ ស្រូវ ពោធ និង​សណ្តែក ត្រូវ​បាន​ផ្សង​ថា​ល្អ​សម្រាប់ ដំណាំ​កសិកម្ម តែ​លទ្ធផល​មិន​បាន​ប្រកាស​ពី​ស្ថាន​ភាព​ទឹក​ភ្លៀង​ទេ ​ខណៈ​ដែល​កម្ពុជា​នៅ​តែ​ធ្វើ​ស្រែ​ចំការ​ប្រវាស​មេឃ​នៅ​ឡើយ។ ទោះ​យ៉ាង​នេះ​ព្រាហ្មណ៍​បុរោហិត បាន​ធ្វើ​ការ​បួង​សួង សូម​ឲ្យ​មាន​ទឹក​ភ្លៀង​ធ្លាក់​ចុះ​តាម​រដូវ​កាល និង​ធាតុ​អាកាស​ទៀង​ទាត់​ផង​ដែរ។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅខេត្តសៀមរាបនៅថ្ងៃអង្គារនេះបង្ហាញកសិករថារដូវធ្វើស្រែចំការចូលមកដល់ហើយ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅខេត្តសៀមរាបនៅថ្ងៃអង្គារនេះបង្ហាញកសិករថារដូវធ្វើស្រែចំការចូលមកដល់ហើយ។ សហការី
ផ្សាយពាណិជ្ជកម្ម

«សម្លេង ព្រាហណ៍ ប្រកាស»

ការ​ប្រកាស​របស់​រាជគ្រូ ព្រាហ្មណ៍​បុរោហិត ដូច្នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គោ​ឧសភរាជ​ត្រូវ​បាន​គេ​ព្រលែង​ឲ្យ​បរិភោគ​ អាហារ​ទាំង​៧​មុខ នៅ​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​នៅ​ខេត្ត​សៀម​រាប​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ ជា​ការ​កត់​សម្គាល់​ការ​ប្រកាស​លទ្ធផល​នេះ មិន​បាន​រៀបរាប់​ក្បោះក្បាល​ដូច​ឆ្នាំ​មុន​ៗ​ទេ ដូចជា​ការ​ទស្សន៍ទាយ​ស្តី​ពី​ទឹក​ភ្លៀង ដែល​នឹង​ត្រូវ​ធ្លាក់​នៅ​ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ​ជា​ដើម។

ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីលាន​ជល់​ដំរី មុខ​ប្រាសាទ​អង្គរ​ធំ ក្រោម​ព្រះរាជា​ធិបតី​របស់​ព្រះមហាក្សត្រ​ខ្មែរ​គឺ ព្រះ​ករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង​មាន​ការ​ចូលរួម​ពី​ប្រធាន​រដ្ឋសភា​លោក​ហេង សំរិន តែ​ពិធី​នេះ​អវត្ត​មាន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

តាម​កម្មវិធី​ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ធ្វើ​ជា ស្តេច​មាឃ គឺ​ជា​ព្រះរាជ​តំណាង​របស់​ព្រះ​មហាក្សត្រ​ខ្មែរ ហើយ​ភរិយា​របស់​លោក​ចៅហ្វាយ​ខេត្ត ធ្វើ​ជា​មេហួ។

ដោយ​ឡែក​នៅ​លើ​វាល​ព្រះស្រែ​វិញ លោក ណៅ ធួក រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម កាន់ នង្គ័ល​ទី​១ តំណាង​ក្រសួង​កសិកម្ម នង្គ័ល​ទី​២ កាន់​ដោយ​លោក ឃឹម ប៊ុនសុង តំណាង​ឲ្យ​ព្រះ​មហាក្សត្រ និង​នង្គ័ល​ទី​៣ ជា​នង្គ័ល​ព្រះ​បរមរាជ​វាំង កាន់​ដោយ​មន្ត្រី​ព្រះបរមរាជ​វាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ