អានតួអត្ថបទ
បទយកការណ៍

អ្នក​ជាប់​ឃុំ​ដោយសារ​កញ្ញា ខុម ចាន់តារាទី ម្នាក់​ៗ​បម្រើ​ការងារ​ខាង​សិទ្ធិ​មនុស្ស​មិន​តិច​ជាង​២០​ឆ្នាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ គ្រោង​នឹង​ផ្សព្វផ្សាយ​ឯកសារ​ជីវប្រវត្តិ​របស់​លោក នី ចរិយា លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​បណ្តឹង​ជា​ចំហ របស់​កញ្ញា ខុម ចាន់តារាទី។ តាម​មន្រ្តី​សិទ្ធិ​មនុស្ស បុគ្គល​ទំាង​៥​នាក់​ខាង​លើ​បាន​បម្រើ​ការងារ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​ម្នាក់​ៗ​មិន​តិច​ជាង​២០​ឆ្នាំ​ឡើយ។ ជីវប្រវត្តិ​បាន​បង្ហាញ​ថា​ពួក​គាត់ បាន​ចូលរួម​យ៉ាង​សកម្ម និង​មាន​ការ​លះបង់​ពេល​វេលា កម្លំាង ជា​ច្រើន ដើម្បី​សេរីភាព និង​សិទ្ធិ​មនុស្ស។ ខ្លះ​បាន​តស៊ូ​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​តំាង​ពី​គ្មាន​ប្រាក់​ខែ​មក​ម្ល៉េះ។

អង្គការ​លីកាដូ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​គ្រោង​នឹង​ចេញ​ផ្សាយ​ជីវប្រវត្តិ​របស់​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​៤​នាក់ ​និង​មន្ត្រី​ គ.ជ.ប ​ម្នាក់។
អង្គការ​លីកាដូ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​គ្រោង​នឹង​ចេញ​ផ្សាយ​ជីវប្រវត្តិ​របស់​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​៤​នាក់ ​និង​មន្ត្រី​ គ.ជ.ប ​ម្នាក់។
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ