អានតួអត្ថបទ
កម្ពុជា

កម្ពុជា ឡាវ ឯកភាព​ពង្រឹង​ការ​ងារ​នៅ​តាម​ព្រំដែន

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧​មិថុនា​នេះ​ បាន​ទទួល​ជួប​នាយក​រដ្ឋ​មន្ត្រី​ឡាវ​ថ្មី គឺលោក​ ថោងលូន ស៊ីស៊ូលីដ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៧​ដល់​២៨​មិថុនា។ នៅ​ជំនួប​នោះ ភាគី​ទាំងពីរ​ឯកភាព​ពង្រឹង​ការងារ​មួយ​ចំនួន​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​រួម​មាន៖​ ប្រយុទ្ធ​ប្រឆាំង​ការ​រត់​ពន្ធ​ឆ្លង​ដែន ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ការ​បើក​ច្រក​ព្រំដែន​មួយ​បន្ថែម​ទៀត​ រួម​នឹង​ការ​បើក​កុង​ស៊ុល​នៅ​ខេត្តស្ទឹងត្រែងនិង​ខេត្តចំប៉ាសាក់។

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​នៅ​ថ្ងៃ​ទី​២៧​មិថុនា​នេះ ​បាន​ទទួល​ជួប​នាយក​រដ្ឋ​មន្ត្រី​ឡាវ​ថ្មី​ គឺ​លោក​ ថោងលូន ​ ស៊ីស៊ូលីដ ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅកម្ពុជា ចាប់ពីថ្ងៃទី២៧ដល់២៨មិថុនា។
លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​នៅ​ថ្ងៃ​ទី​២៧​មិថុនា​នេះ ​បាន​ទទួល​ជួប​នាយក​រដ្ឋ​មន្ត្រី​ឡាវ​ថ្មី​ គឺ​លោក​ ថោងលូន ​ ស៊ីស៊ូលីដ ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅកម្ពុជា ចាប់ពីថ្ងៃទី២៧ដល់២៨មិថុនា។ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

បន្ថែម​ពី​លើ​ការ​ឯកភាព​នេះ​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ កម្ពុជា ឡាវ បាន​កត់​សម្គាល់ ពី​កិច្ច​សហការ​គ្នា​ល្អ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម អំពើ​រត់​ពន្ធ​ឆ្លង​ដែន ការ​ជួញដូរ​ខុសច្បាប់ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ រវាង​ក្រសួង​សន្តិសុខ ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហា​ផ្ទៃ​កម្ពុជា នៃ​ប្រទេស​ទាំង​ពីរ។

លោក​នាយក​រដ្ឋ​មន្ត្រី​ឡាវ​ក៏​បាន​ស្នើ​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​បន្ត​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​អោយ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ ទាំង​ក្នុង​តំបន់​ និង​លើ​ឆាក​អន្តរជាតិ ព្រម​ទាំង​ជំរុញ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​ថ្នាក់​ដឹកនាំ និង​ប្រជាជន។ និង​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ផ្នែក​ទេសចរណ៍ និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ឡាវ។ ក្នុង​នោះ​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​បន្ត​ជំរុញ ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ឲ្យ​បាន​ឆាប់​រហ័ស​ រួម​ទាំង​ការ​ស្នើ​ឲ្យ​មាន​ការ​បើក​ច្រក​ព្រំដែន​បន្ថែម​ទៀត​ ដើម្បី​បង្ក​លក្ខណៈ​ដល់​ប្រជាជន​ ដែល​រស់​នៅ​តាម​ព្រំដែន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​វិញ​ទៅ​មក។ ដែល​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​លើក​ស្ទួយ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍ នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ទៀត។ បន្ថែម​ពី​លើ​នេះ ប្រទេស​ទាំង​ពីរ​ក៏​នឹង​បើក​កុង​ស៊ុល​នៅ​ខេត្ត ស្ទឹងត្រែង និង​ខេត្ត​ចំប៉ាសាក់ ដើម្បី​សម្រួល​ដល់​ការ​ចេញ​ចូល​របស់​ប្រជាជន​ទាំង​ពីរ​ប្រទេស។

សម្រាប់​កម្ពុជា ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ឡាវ នេះ​គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​គោរព និង​ការ​យក​ចិត្ត​ទុក​ដាក់​មក​លើ​ប្រទេស​ដែល​មាន​ព្រំប្រទល់​ជាប់​ភូមិ​ផង​របង​ជាមួយ​គ្នា។ សម​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ឡាវ​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ​បន្ទាប់​ពី​លោក​ចូល​កាន់​តំណែង​បាន​ជាង​ពីរ​ខែ។ លោក​ធ្លាប់​បាន​ដឹកនាំ​ក្រុម​បាល់​ទាត់ All Stars របស់​ឡាវ មក​ប្រកួត​នៅ​កម្ពុជា​ក្នុង​ខណៈ​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ឡាវ​ម្ដង​រួច​មក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ