អានតួអត្ថបទ
កម្ពុជា

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​នីតិ​វិធី​តុលាការ​ការងារ​ នឹង​បញ្ចប់​នៅ​ឆ្នាំ ២០១៧

ដើម្បី​ចូលរួម​ចំណែក ដោះស្រាយ វិវាទ​ការងារ​របស់​និយោជិត និង​និយោជក ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ សហការណ៍​ជាមួយ​អង្គការ ពលកម្ម​អន្តរជាតិ គ្រោង​នឹង​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​នៃ​តុលាការ​ការងារ ​នៅ​ឆ្នាំ ២០១៧ ខាង​មុខ​នេះ។ លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​ការងារ រំពឹង​ថា ការ​បង្កើត​តុលាការ​ការងារ​នេះ​ឡើង នឹង​ជួយ​ដោះស្រាយ​វិវាទ​ការងារ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ខ្ពស់ និង​កាត់​បន្ថយ​កូដ​កម្ម​ខុស​នីតិវិធី​ច្បាប់​ផង​ដែរ។អត្តបទដោយ សរ ពិសី

សន្និសីទថ្នាក់ជាតិស្តីពីទំនាក់ទំនងវិជ្ជាជីវៈលើកទី៧ នៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៖ ភាពចាស់ទុំ និងការប្តេជ្ញាដើម្បីរីកចម្រើន
សន្និសីទថ្នាក់ជាតិស្តីពីទំនាក់ទំនងវិជ្ជាជីវៈលើកទី៧ នៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៖ ភាពចាស់ទុំ និងការប្តេជ្ញាដើម្បីរីកចម្រើន
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ឱកាស​បើក​សន្និសីទ​ថ្នាក់​ជាតិ​ស្តីពី​ទំនាក់​ទំនង​វិជ្ជាជីវៈ​លើក​ទី​៧ នៃ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា៖ ភាព​ចាស់​ទុំ និង​ការ​ប្តេជ្ញា​ដើម្បី​រីក​ចម្រើន លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា ការ​បង្កើត​តុលាការ​ការងារ​នេះ នឹង​អាច​ធានា​បាន​ការ​ថយ​ចុះ​នូវ​កូដកម្ម​នានា ដែល​មិន​ស្រប​នីតិវិធី​ច្បាប់។

លោក​រដ្ឋ​មន្រ្តី បញ្ជាក់​ទៀត​ថា ដើម្បី​បង្កើត​តុលាការ​ការងារ​នេះ ក្រុម​ការងារ​នៃ​ក្រសួង​ការងារ​ ក៏​បាន​បំពេញ​ទស្សនកិច្ច​សិក្សា នៅ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា ដើម្បី​ដក​ស្រង់​បទ​ពិសោធ​នៃ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​តុលាការ​ការងារ​នេះ។

​ជុំវិញ​ការ​បង្កើត​តុលាការ​ការងារ ដែល​សហជីព​ជា​ច្រើន បាន​ធ្វើ​ការ​ទាមទារ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នេះ ត្រូវ​បាន​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ធ្វើ​ការ​សាទរ។ សាទរ ក្នុង​ករណី​ដែល​តុលាការ​មួយ​នេះ បង្កើត​ឡើង​ដោយ ឈរ​លើ​មូលដ្ឋាន ឯករាជ្យ តម្លាភាព និង​ដោះស្រាយ​បញ្ហា​ដោយ​មិន​បម្រើ​ផល​ប្រយោជន៍​ភាគី​ណា​មួយ។

ដោយឡែក បើទោះបីជា វត្តមាន​តុលាការ​ការងារ​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​ពេញ​លេញ​ក៏​ដោយ កាល​ពី​ពេល​កន្លង​ទៅ លោក ស៊ុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង ​ធ្លាប់​បាន​បញ្ជាក់​ថា តុលាការ​មួយ​នេះ ​នឹង​អាច​មាន​អំណាច​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​ ក៏​ដូចជា​ព្រម​ ​កាត់​បន្ថយ​វិវាទ​ការងារ​ជា​អតិបរមា។

ក្រៅ​ពី​ការ​បង្កើត​តុលាការ​ការងារ ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​រវាង​ថៅកែ​រោងចក្រ និង​កម្មករ ក្រសួងការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល ក៏​បាន​ធ្វើ​ការងារ​យ៉ាង​ជិតស្និត ដើម្បី​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​ទំនាក់​ទំនង​វិជ្ជាជីវៈ​សម្រាប់​ភាគី​ទាំង​ពី​ផង​ដែរ។

ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល មាន​តួនាទី សម្រុះ​សម្រួល ដោះស្រាយ​វិវាទ​ការងារ នៅ​កន្លែង​ធ្វើ​ការ ដោយ​ប្រើ​ប្រាស់​នីតិវិធី​ក្រៅ​ប្រព័ន្ធ​តុលាការ រវាង​ភាគី​ទំាង​ពីរ ប៉ុន្តែ​ក្នុង​ករណី ដែល​ភាគី​និយោជិត និង​និយោជក មិន​ព្រម​អនុវត្ត​តាម​នោះ​ទេ ពួកគេ​អាច​បន្ត​នីតិវិធី ទៅ​តុលាការ​អាជ្ញាគតិ​បន្ត​ទៀត។

បើ​តាម​លោក​ស្រី ឈីវ ភិរម្យ តំណាង​ក្រុម​អាជ្ញា​កណ្តាល និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​នៃ​មូល​និធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល បាន​ទទួល​សំណុំ​រឿង​វិវាទ ចំនួន​ជាង ២៥០០ ករណី ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​កម្មករ​និយោជិត​ជាង ៧០ ម៉ឺននាក់ ដោយ​នៅ​ក្នុង​នោះ​ទទួល​បាន​ផល​ជា​វិជ្ជមាន​ប្រមាណ​ជា ៧៥% ក្នុង​ចំណោម​សំណុំ​រឿង​វិវាទ​ដែល​បាន​ដោះស្រាយ​ទាំង​អស់ តាម​រយៈ​ការ​ផ្សះផ្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ