វិទ្យាស្ថានប៉ាស្ទ័ររកឃើញភាពស៊ាំនឹងថ្នាំប្រឆាំងជំងឺគ្រុនចាញ់ នៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៤
គ្រុនចាញ់ជាជំងឺឆ្លងដោយមូសខាំ មិនមែនជាជំងឺចាញ់ទឹកចាញ់ដីទេ។ រហូតមកទល់នឹងឆ្នាំ២០១៥នេះ ជំងគ្រុនចាញ់នៅបន្តសម្លាប់មនុស្សជាច្រើននាក់។ នៅកម្ពុជា ចំនួនអ្នកស្លាប់ព្រោះជំងឺគ្រុនចាញ់ មានដល់ទៅ១០ករណីនៅឆ្នាំ២០១៥ ហើយជាងនេះទៅទៀត វិទ្យាស្ថានប៉ាស្ទ័រ ទើបរកឃើញថាមានករណីស៊ាំថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ទៀត។ វិទ្យាស្ថានប៉ាស្ទ័ររកឃើញអ្វីខ្លះ ? តើហេតុអ្វីបានជាមានការស៊ាំថ្នាំយ៉ាងដូចម្តេចខ្លះ ?
តាំងពីឆ្នាំ២០០៨មក ដែលគេសង្កេតឃើញមាន លេចករណីស៊ាំថ្នាំប្រឆាំងជំងឺគ្រុនចាញ់។ ភាពស៊ាំដែលបានមកបង្អាក់កិច្ចខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក មិនឱ្យសម្រេចកម្មវត្ថុលុបបំបាត់ជំងឺគ្រុនចាញ់បាន។
បន្ទាប់ពីបានធ្វើការស្រាវជ្រាវអស់រយៈពេលពីរឆ្នាំ នៅទីបំផុត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រោមការសហការនិងឧបត្ថម្ភពីវិទ្យាស្ថានប៉ាស្ទ័របារាំង និងអង្គការសុខភាពពិភពលោក ទើបរកឃើញថាពិតជាមានករណីស៊ាំថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ នៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។ វិទ្យាស្ថានបានថែមទាំងចេញផែនទីគំនូសជាសកលជាលើកទីមួយនៃភាពស៊ាំរបស់ប៉ារ៉ាស៊ីត Plasmodium falciparum។
បទអន្តរាគមន៍របស់អ្នកស្រីបណ្ឌិត ឃឹម និមល អ្នកស្រាវជ្រាវម្នាក់របស់វិទ្យាស្ថានប៉ាស្ទ័រ ក្រុងភ្នំពេញ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ