អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

វិទ្យាស្ថាន​ប៉ាស្ទ័រ​រក​ឃើញ​ភាព​ស៊ាំ​នឹង​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់ នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្រុនចាញ់​ជា​ជំងឺ​ឆ្លង​ដោយ​មូសខាំ​ មិន​មែន​ជា​ជំងឺ​ចាញ់​ទឹក​ចាញ់​ដី​ទេ។ រហូត​មក​ទល់​នឹង​ឆ្នាំ​២០១៥​នេះ ជំងគ្រុន​ចាញ់​នៅ​បន្ត​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​។ នៅ​កម្ពុជា​ ចំនួន​អ្នក​ស្លាប់​ព្រោះ​ជំងឺ​គ្រុន​ចាញ់ មាន​ដល់​ទៅ​១០​ករណី​នៅ​ឆ្នាំ​២០១៥ ហើយ​ជាងនេះ​ទៅ​ទៀត វិទ្យាស្ថាន​ប៉ាស្ទ័រ​ ទើប​រក​ឃើញ​ថា​មាន​ករណី​ស៊ាំ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ទៀត។ វិទ្យាស្ថានប៉ាស្ទ័រ​រក​ឃើញ​អ្វី​ខ្លះ ? តើហេតុ​អ្វី​បាន​ជា​មាន​ការ​ស៊ាំ​ថ្នាំ​យ៉ាង​​ដូចម្តេច​ខ្លះ ?

ជំងឺ​គ្រុន​ចាញ់​ចម្លង​ដោយ​មូស​ខាំ anopheles.
ជំងឺ​គ្រុន​ចាញ់​ចម្លង​ដោយ​មូស​ខាំ anopheles. GETTY/DEA PICTURE LIBRARY
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ឆ្នាំ​២០០៨​មក ដែល​គេ​សង្កេត​ឃើញ​មាន​​ លេច​ករណី​ស៊ាំ​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់។ ភាព​ស៊ាំ​ដែល​បាន​មក​បង្អាក់​​កិច្ច​ខំប្រឹង​ប្រែង​របស់​អង្គការ​សុខភាព​ពិភពលោក​ មិន​ឱ្យ​សម្រេច​កម្មវត្ថុ​លុប​បំបាត់​​ជំងឺ​គ្រុនចាញ់​បាន។ ​ 

 
បន្ទាប់​ពី​បាន​ធ្វើ​ការ​ស្រាវជ្រាវ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ នៅ​ទីបំផុត វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា ក្រោម​ការ​សហការ​និងឧបត្ថម្ភ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​បារាំង និង​អង្គការ​សុខភាព​ពិភពលោក​​ ទើប​រក​ឃើញ​ថា​ពិត​ជា​មាន​ករណី​ស៊ាំ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ នៅ​ក្នុង​ប្រទេ​សកម្ពុជា និង​នៅ​ក្នុង​តំបន់។ វិទ្យាស្ថាន​បាន​ថែម​ទាំង​ចេញ​​ផែនទី​គំនូស​ជា​សកល​ជា​លើក​ទី​មួយ​នៃ​ភាព​ស៊ាំ​របស់​ប៉ារ៉ាស៊ីត  Plasmodium falciparum

 

បទ​អន្តរាគមន៍​របស់​​អ្នកស្រី​បណ្ឌិត​ ឃឹម និមល អ្នក​ស្រាវជ្រាវ​ម្នាក់​របស់​វិទ្យាស្ថានប៉ាស្ទ័រ​ ក្រុង​ភ្នំពេញ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ