អានតួអត្ថបទ
កម្ពុជា

ថៃ​​អនុញ្ញាត​​ឲ្យ​​កម្ពុជា​​បើក​​ការិយាល័យ​​ផ្តល់​​ភាព​​ស្រប​​ច្បាប់​​៥​​កន្លែង​​នៅ​​លើ​​ខេត្ត​​៥​​របស់​​ថៃ​

គណៈកម្មការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលក​រ​កម្ពុជា នា​រសៀល ​ថ្ងៃ​ទី​៦ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ ​នៅ​ទីស្តីការ​ក្រសួង​ការងារ​ថៃ​។ វត្តមាន​របស់​គណៈប្រតិភូ​ខ្មែរ​នៅ​ប្រទេស​ថៃ ​ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន ម៉ា​ណែ​ត ​កូន​ប្រុស​លោកនាយក​រ​ដ្ឋ​មន្ត្រី​ហ៊ុន សែន  ​គឺ​ដើម្បី​ស្នើ​សុំ​ភាគី​ថៃ​សហការ​បង្កើន​ចំនួន​ការិយាល័យ ​និង​លទ្ធភាព​បង្កើន​ល្បឿន​បើក​ផ្តល់​លិខិត​ឆ្លងដែន ​លិខិត​ធ្វើដំណើរ ​និង​ប័ណ្ណ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​បរទេស ​(O​C​W​C​)​ជូន​ដល់​ពលករ​កម្ពុជា​។

កិច្ចប្រជុំគណៈកម្មការការងារខ្មែ-ថៃ នៅក្រសួងការងារថៃកាលពីថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០១៧
កិច្ចប្រជុំគណៈកម្មការការងារខ្មែ-ថៃ នៅក្រសួងការងារថៃកាលពីថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០១៧ Supply
ផ្សាយពាណិជ្ជកម្ម

 

ប្រទេស​ថៃ​បាន​ឯកភាព​អនុញ្ញាត​ឲ្យ​គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់​កម្ពុជា​ចុះ​ធ្វើ​ការបើក​ផ្តល់​លិខិត​ឆ្លងដែន ​លិខិត​ធ្វើ​ដំណើរ ​និង​ប័ណ្ណ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​បរទេស​(​O​C​W​C​)​ជូន​ពលករ​កម្ពុជា ដែល​ធ្វើការ​នៅតាម​រោងចក្រ ​សហគ្រាស ​ដែល​មាន​ប្រើប្រាស់​ពលក​រ​កម្ពុជា​ចាប់​ពី​៨០​នាក់​ឡើង​ដោយផ្ទាល់​។

ការ​សម្រេច​របស់​ភាគី​ថៃ​ដូច្នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ជំនួប​ពិភាគ្សា​មួយ​នៅ​ក្រសួង​ការងារ​ថៃ ​រវាង​លោក​ ហ៊ុន ម៉ា​ណែ​ត អនុ​គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​និង​រដ្ឋមន្ត្រី​ការងារ​ថៃ​លោក ​Sirichai​ Distakul ​។ ​ជា​លទ្ធផល បន្ថែម​ពីលើ​ការិយាល័យ​បើក​ផ្តល់​ភាពស្របច្បាប់ ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ស្ថាន​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​ ភាគី​ថៃ​បាន​ឯកភាព​អនុញ្ញាត​ឲ្យ​កម្ពុជា​បើក​ការិយាល័យ ​ផ្តល់​ភាព​ស្របច្បាប់​ចំនួន​៥​បន្ថែម​ទៀត​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខេត្ត​សា​មុ​ទ្ទ​ប្រា​កាន ឈុន​បុរី ផា​ធុម​ថា​នី ឆាក់​ឆុង​សាវ និង​ខេត្ត រ៉ាក់យ៉ង​។

​ភាគី​ថៃ​នឹង​ជូន​ដំណឹង​ដល់​កម្ពុជា​នូវ​ទី​តាំង​ទាំង​៥​កន្លែង​ថ្មី​នោះ​។
លើសពី​នេះ ភាគី​ថៃ​នឹង​អនុញ្ញាត​ដល់​កម្ពុជា ​ចាប់ផ្តើម​ចុះ​ប្រមូល​ទិន្នន័យ ​និង​បញ្ជាក់​សញ្ជាតិ​ដល់​ពលករ​កម្ពុជា​ដែលមាន​បណ្ណ​ព័ណ៌​ស៊ី​ជំ​ពូ​ឡើងវិញ ​ក្រោយ​ពេល​ដែល​ការិយាល័យ​បើក​ផ្តល់​ថ្មី​ទាំង​៥​នេះ ​ដំណើរការ​ទៅ​ដោយ​រលូន​។ ​មួយវិញ​ទៀត ​ការិយាល័យ​អន្តោប្រវេសន៍​ថៃ​នៅ​គ្រប់​ទីតាំង​នឹង​ផ្តល់​ទិដ្ឋាការ​ស្នាក់នៅ​ដល់​ពលករ​កម្ពុជា​ទាំងឡាយ​ណា ​ដែល​មាន​បណ្ណ​ព័ណ៌​ស៊ី​ជំ​ពូ​ស្រប​ច្បាប់ និង​ទទួល​បាន​លិខិត​ឆ្លងដែន ​លិខិត​ធ្វើ​ដំណើរ ​និង​ប័ណ្ណ ​O​C​W​C​ពី​គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់​របស់​កម្ពុ​ជា​។

ជាមួយ​គ្នានេះ​ ភាគី​ទាំង​២​បាន​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច១ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ អនុវត្ត​នូវ​ស្មារតី​កិច្ច​ប្រជុំ​នា​ថ្ងៃនេះ ​ដោយ​កំណត់​ពេល​វេលា​យ៉ាងយូរ​១៥​ថ្ងៃ​ដល់​ក្រុម​ការងារ​ចំពោះ​កិច្ច​នេះ​ ដើម្បី​ដាក់ចេញ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​។ សូម​​បញ្ជាក់​​ថា​​​​កិច្ច​ប្រជុំ​ដើម្បី​សម្រួល​ការងារ​បន្ថែម​ម៉ោង ​និង​ម៉ោង​បំរើសេវា​ដល់​ពល​ករក​ម្ពុ​ជា​ដែល​កំពុង​បំរើ​ការ​ងារ​នៅ​ប្រទេស​ថៃ​នៅ​ពេល​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី ​ក្រសួង​ការងារ​កម្ពុជា​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​កម្ភៈ ​ឆ្នាំ​២០១៧ ​ទៅនេះ ​ក្នុង​បំណង​ផ្តល់​ភាពងាយស្រួល​ដល់​ពលក​រ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​ថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ