ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT

បុរស​ដែល​សាងសង់​កម្ពុជា នៅ​មហោស្រព​អន្តរជាតិ​ស្តីពី​ភាពយន្ត​អាស៊ី

បុរស​ដែល​សាងសង់​កម្ពុជា នៅ​មហោស្រព​អន្តរជាតិ​ស្តីពី​ភាពយន្ត​អាស៊ី
 
រឿង The man who built cambodia ឬ​បុរស​ដែល​បាន​សាងសង់​កម្ពុជា របស់​លោក​ Christopher Rompré

​ខ្សែភាពយន្ត​ខ្មែរ​ពីរ​បានលេច​មុខ​នៅ​សប្តាហ៍នេះ នៅក្នុង​មហោស្រព​អន្តរជាតិ​ស្តីពី​ខ្សែភាពយន្ត​អាស៊ី លើក​ទី ២៣ ដែល​កំពុង​ប្រព្រឹត្តទៅ​នៅទីក្រុង​វឺហ្ស៊ូល ប្រទេស​បារាំង។ រឿង ពេពីត របស់​សមិទ្ធិករ​បារាំង លោក​Xavier de Lauzanne ដែល​និយាយ​ពី​ដំណើរ​ជីវិត​របស់​ប្រធាន​អង្គការ​នៃ​ភាព​ញញឹម​នៃកុមារ​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ចន្ទ។ ចំណែក​រឿង​The man who built Cambodia ឬ​បុរស​ដែល​បានសាងសង់​កម្ពុជា របស់​លោក​Christopher Rompré ត្រូវ​បាន​ចាក់​បញ្ចាំង​រួចហើយ​កាលពី​យប់​ថ្ងៃ​សុក្រ​ទី ១១ កុម្ភៈ។

 

ខ្សែភាពយន្ត​ឯកសារ​រឿង​​The man who built Cambodia ដែល​បង្ហាញ​ពី​ការងារ ឧទ្ទិសស្នាដៃ​របស់​ស្ថាបត្យករ​ល្បីឈ្មោះ គឺ​លោក​វណ្ណ ម៉ូលីវណ្ណ​ត្រូវ​ចូលរួម​ក្នុង​ក្របខណ្ឌ​ប្រកួតប្រជែង​ខ្សែភាពយន្ត​ឯកសារ​ដែល​ល្អជាងគេ ស្តីពី​អាស៊ី នៅក្នុង​មហោស្រព​វឺហ្ស៊ូល។

 
Salle ដាក់បញ្ចាំង​រឿង​The man who built Cambodia ឬ​បុរស​ដែល​បានសាងសង់​កម្ពុជា របស់​លោក​Christopher Rompré មាន​មនុស្ស​ច្រើន​ជាង​៣០០​នាក់​បាន​ចូល​ទស្សនា។ ទស្សនិកជន ក្មេងចាស់ ប្រុសស្រី ភាគច្រើន​ជាជាតិ​បារាំង ហើយ​និង​មាន​ផងដែរ​ប្រជាជន​មក​ពី​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដែល​ស្នេហា​ចូលចិត្ត​ខ្សែភាពយន្ត​អាស៊ី។ លោក Christopher Rompré​សមិទ្ធិករ​ជាតិកាណាដា​ បាន​ចូលរួម​ផ្ទាល់ក្នុង​មហោស្រព។ លោក​ Christopher Rompré និយាយថា លោក​ត្រេកអរ​ដែល​ឃើញ​ស្នាដៃ​កុន​ឯកសារ​របស់លោក​ត្រូវ​បាន​គេជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​នៅក្នុង​​មហោស្រព។

សម្រាប់​សមិទ្ធិករ​រូបនេះ​ រង្វាន់​ស៊ីក្លូមាស​មិន​សំខាន់នោះទេ។ អ្វី​ដែល​សំខាន់​គឺ​ខ្សែភាពយន្ត​នេះ​ត្រូវ​ចាក់បញ្ចាំង​ឲ្យសាធារណជន​​បានឃើញ ស្គាល់ស្នាដៃរឯក សមិទ្ធិផល​​​ស្ថាបត្យករ​ខ្មែរ របស់​លោក​វណ្ណ ម៉ូលីវណ្ណ។ កន្លងមក ខ្សែភាពយន្ត​រឿង​The man who built Cambodia ឬ​បុរស​ដែល​បានសាងសង់​កម្ពុជា ត្រូវ​បាន​ចាក់​បញ្ចាំង​ក្នុង​ទ្រង់ទ្រាយ​តូចចង្អៀត នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​បញ្ហា​ការិយាធិបតេយ្យ។ ផ្ទុយទៅវិញ នៅ​បរទេស រឿង​​The man who built Cambodia ឬ​បុរស​ដែល​បានសាងសង់​កម្ពុជា ត្រូវ​បាន​ចាក់បញ្ចាំង​ច្រើន និង​ធ្លាប់​បានទទួល​រង្វាន់​ក្នុង​ការប្រកួត​ប្រជែង​នៅក្នុង​មហោស្រព​នៅ​ម៉ិចស៊ិក​ទៀតផង។
មហោស្រពភាពយន្ត​វឺហ្ស៊ូល ជា​មហោស្រពដែល​គ្មាន​ទិសដៅ​រក​ប្រាក់ចំណេញ គឺ​គ្មានទេ​ ការធ្វើ​ពាណិជ្ជកម្ម​ ទីផ្សារ​ភាពយន្ត​អាស៊ី ។ មហោស្រពនេះ​ផ្តោត​ទៅ​អាស៊ី ដែល​មាន​ដល់​ទៅ ៥៤ប្រទេស ទៅតាម​​និយមន័យ​របស់​មហោស្រព។ នៅក្នុង​មហោស្រពវឺហ្ស៊ូល មាន​ខ្សែភាពយន្ត​ចម្រុះ​មក ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី  កាហ្សាក់ស្ថាន ស្រីលង្កា អាហ្វហ្កានីស្ថាន អ៊ីរ៉ង់ គឺ​មិន​ប្រកាន់​រើសអើង​ពូជសាសន៍​នោះទេ។ គោលបំណងធំ​របស់​មហោស្រព គឺ​ចង់​​ការពារ​វប្បធម៌ ដែល​សំបូរបែប។ នៅក្នុង​បរិបទ​ដែល​ប្រទេស​កាន់តែច្រើន​ក្នុង​ពិភពលោក នាំមុខ​ដោយ​អាមេរិក រួញខ្លួន បិទដៃ​មិន​ចង់​ទទួល​ស្វាគម​ជនបរទេស ដោយសារ​តែ​សំបុរ ជាតិសាសន៍​ខុសគ្នា មហោស្រព​ភាពយន្ត​វឺហ្ស៊ូល ចង់​ប្រើ​ខ្សែភាពយន្ត​បរទេស សារ អំពាវនាវ​ឲ្យ​គេ​បើក​បេះដូង ទទួល​ស្គាល់​លក្ខណៈ​ខុសប្លែក​របស់​អ្នកដទៃ។

Bastian Meiresonne ដែល​ជា​ប្រធាន​ផ្នែក​សិល្បៈ និង​ជំនាញ​ខាង​ខ្សែភាពយន្ត​អាស៊ី ជាអ្នកជ្រើសរើស​ដោយ​ផ្ទាល់ដៃ រឿង​The man who built Cambodia ឬ​បុរស​ដែល​បានសាងសង់​កម្ពុជា របស់​លោក​Christopher Rompré សម្រាប់​ការប្រកួតប្រជែង​ក្នុង​មហោស្រព​វឺហ្ស៊ូល។ សម្រាប់​ Bastian Meiresonne កម្ពុជា​មិនមែន​ជា​ភ្ញៀវ​ប្លែកមុខ​នៅក្នុង​មហោស្រព​វឺហ្ស៊ូលនោះទេ។ វឺហ្ស៊ូល​ធ្លាប់​ចាក់បញ្ចាំង​ស្នាដៃ​កុន​ឯកសារ​របស់លោក​ប៉ាន់ រិទ្ធី ហើយ​តាំង​ពី​ឆ្នាំ ២០១១ មហោស្រព​បានចាប់អារម្មណ៍​ជ្រើសរើស​ខ្សែភាពយន្ត​ស្តីពី​កម្ពុជា មិនថា ផលិត​ឡើង​ដោយ​ជនជាតិ​ខ្មែរផ្ទាល់​ ​ឬ​ដោយ​ជនបរទេស សម្រាប់ការចាក់បញ្ចាំង មិនថា ក្នុង​ក្របខ័ណ្ឌ​ប្រកួតប្រជែង ឬ​ការបញ្ចាំង​ធម្មតា​នោះទេ។ ឧទាហរណ៍​ដូចជាកុនឯកសារ​របស់​យុវជន​នាង កាវិច​ ឬ​របស់​លោក​ដាវី ជូ ដែល​ពេលនេះ​កំពុង​ត្រូវ​គេទទួលស្គាល់ច្រើន​នៅក្នុង​ឆាក អន្តរជាតិ ​សម្រាប់​រឿងDiamond Island ដែល​និយាយ​ពីការអភិវឌ្ឍ​នៅ​កោះពេជ្រនៅ​ទីក្រុង​ភ្នំពេញ។

សម្រាប់រឿង​ The man who built Cambodia ឬ​បុរស​ដែល​បានសាងសង់​កម្ពុជា គណៈកម្មការ​របស់​មហោស្រព​បាន​សម្រេច​ជ្រើសរើស​រឿងនេះ ដោយសារ​តែចំណុច​ពិសេស​មួយ នោះ​គឺ​ស្ថាបត្យករ​វណ្ណ ម៉ូលីវណ្ណ ដែល​ជាតួអង្គ​សំខាន់​នៅក្នុង​រឿង តាមពិត​ធ្លាប់បាននិយាយ​ថា លោកបាន​ដក​បទពិសោធន៍​តាម​គំនិត​របស់​ស្ថាបត្យករ​បារាំង​ដ៏ល្បីឈ្មោះ​Le Corbusier ដើម្បី​ច្នៃ​បង្កើត​ស្ថាបត្យកម្ម​ថ្មីមួយ របៀបខ្មែរ។

នៅក្រោយ​ការចាក់បញ្ចាំង​ លោក​Christopher Rompré ដែល​ជា​ម្ចាស់​ផលិត​រឿង​ The man who built Cambodia បាន​ទទួល​សំណួរ​ជាច្រើន ពី​ទស្សនិកជន ដែល​ចង់ដឹងបន្ថែម មិនត្រឹម​ការងារ​ស្ថាបត្យកម្ម​របស់​លោក​វណ្ណ ម៉ូលីវណ្ណ ប៉ុន្តែ ពួកគេ​ចង់​ផងដែរ​ពី​ស្ថានភាព​នយោបាយ នៅកម្ពុជា។ កម្ពុជា​ដែលលោក​ Christopher Rompré តាំងបង្ហាញ គឺ​កម្ពុជា​ដែល​សំបូរ​ដោយ​អំពើពុករលួយ និង​គម្លាត​ ​រវាង​អ្នកមាន ហើយ​និង​អ្នកក្រ។

មហោស្រព​វឺហ្ស៊ូល​គឺ​ជាមហោស្រព​ដែល​លក្ខណៈ​តស៊ូមតិ ច្រើនជាង​ចង់​បាន​ប្រាក់ចំណេញ។ មហោស្រពមួយនេះ មិនមែន​ជាទីផ្សារ​ដែល​ក្រុមហ៊ុន​ផលិត​កុន​ផ្សព្វផ្សាយ​លក់​ខ្សែរឿងរបស់ខ្លួននោះទេ។ ខ្សែភាពយន្ត​ ដែល​គេបាន​​​ជ្រើសរើសសម្រាប់​មហោស្រព ​ភាគច្រើន​ និយាយ​ពី​បញ្ហា​ដែល​កើតឡើង​នៅក្នុង​សង្គម ដូចជា​ការអភិវឌ្ឍ ភាពក្រីក្រ អំពើពុករលួយ ការស្វែងរក​អត្តសញ្ញាណជាតិ៕
 

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា

    អ្នក​ជំនាញ​ថា​ទីផ្សារ​អ្នក​ទិញ​ផ្ទះ​២​ម៉ឺន​ដុល្លារ​ចុះ​ក្រោម​មាន​ច្រើន​ តែ​គ្មាន​ការ​ផ្គត់​ផ្គង់

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    លោក សេង ឡូត៖ “សូម​ប្រជាពលរដ្ឋ​ជឿ​ជាក់​រដ្ឋាភិបាល​លើ​គម្រោង​អភិវឌ្ឍន៍​អគារ​ប៊ូឌីញ”

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

    កំណែ​ទម្រង់​ចន្លោះ​ប្រហោង​ទាំង​បី ជា​ស្នូល​នៃ​ការ​ស្តារ​វិស័យ​សំណង់

    ស្វែងយល់បន្ថែម

  • កម្ពុជា

    ការ​គ្រប់​គ្រង​វិស័យ​សំណង់​ធ្វើ​បាន​តែ​នៅ​លើ​ក្រដាស

    ស្វែងយល់បន្ថែម

  • កម្ពុជា

    បន្ទាប់​ពី​បុរស​ខ្លាំង​ចេញ​បញ្ជា ​ក្រសួង​បាន​ណែនំា​ដល់​មន្ត្រី​ពាក់​ព័ន្ធ​ឲ្យ​ចាត់​វិធាន​ការ​ជា​បន្ទា​ន់​ចំពោះ​សំណង់​ខុស​ច្បាប់​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ