ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 29/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 29/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 28/05 12h00 GMT

តើអ្វី​ជា​​​ថ្នាំបង្ការ​ដែលគួរ​តែ​ចាក់ និង​ថ្នាំ​បង្ការ​ដែល​ត្រូវ​តែ​ចាក់ ?

តើអ្វី​ជា​​​ថ្នាំបង្ការ​ដែលគួរ​តែ​ចាក់ និង​ថ្នាំ​បង្ការ​ដែល​ត្រូវ​តែ​ចាក់ ?
 
ចាក់​ថ្នាំ​បង្ការ​ ជា​មធ្យោបាយ​ការពារ​មិន​ឆ្លង​ជំងឺផង និង​ទប់​ស្កាត់​ការ​រាតត្បាតផង REUTERS/Eric Gaillard

នៅ​​លើ​ពិភពលោក​ទាំង​មូល ការ​ចាក់​ថ្នាំបង្ការ ជា​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត​ ក្នុង​ការ​ពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កាចៗ។ ថ្នាំ​បង្ការ​ការពារ​អ្នក​មិន​ឱ្យ​ឆ្លង​ជំងឺ ឆ្លង​មីក្រុប​ផង និង​អាច​បញ្ចៀស​មិន​ឱ្យ​មាន​ការ​រាត​ត្បាតក្នុង​ប្រទេស​ផង។ ចាក់​ថ្នាំ​បង្ការ​ឱ្យ​កុមារ និង​មនុស្ស​ពេញ​វ័យ មាន​ន័យ​ថា​អាច​ការពារ​អ្នក​និង​អ្នក​នៅ​ជុំ​វិញ​ខ្លួន​អ្នក បាន​ច្រើន​ពី​ជំងឺ​ឆ្លង​។ តើ​ត្រូវ​យើង​ត្រូវ​ចាក់​ថ្នាំ​បង្ការ​គ្រប់​មុខ​ឬ ?

ជា​រៀង​រាល់​ឆ្នាំ​ ថ្នាំ​បង្ការ​បាន​ជួយ​ស្រោច​ស្រង់​ជីវិត​មនុស្ស​បាន​ជា​ច្រើន​លាន​នាក់ណាស់ នៅ​លើ​ពិភពលោក។ យក​ក្មេង​ទៅ​​ចាក់​ថ្នាំ​បង្ការ គឺ​ដូច​ជា​បាន​ការ​ពារ​ក្មេង​ពី​ជំងឺ​ឆ្លង​ កាចៗ​មួយ​ចំនួន​ផង និង​បាន​ការ​ពារ​កុំ​ឱ្យ​ជំងឺ​នោះ​ធ្វើ​ការ​រាត​ត្បាត​ផង។​

មិន​ថា​នៅ​ប្រទេស​ជឿនលឿន ឬ​ក្រីក្រ កំពុង​អភិវឌ្ឍន៍​ទេ គេ​តែ​ង​សង្កេត​ឃើញ​កម្មវិធី​ជាតិ តម្រូវ​ឱ្យយក​​ទារក​ ​កុមារ​ និងសេចក្តីណែនាំ​​ឱ្យ​​មនុស្ស​ពេញ​វ័យ​ទៅ​ចាក់​ថ្នាំ​បង្ការ។ ការ​រៀប​ចំ​កម្មវិធី​ជាតិ ដែល​ធ្វើ​ឡើង​តាម​គោលការណ៍​របស់​​អង្គការ​សុខភាព​ពិភពលោក គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ និង​ភាព​ប្រឈម​ជាក់​ស្តែង​ របស់​ប្រទេស​នីមួយៗ។

យ៉ាង​ណា​មិញ នៅ​ប្រទេស​កម្ពុជា​ ក៏​មាន​កម្មវិធី​ជាតិ​របស់​ខ្លួន ក្នុងយុទ្ធនាការ​​ចាក់​ថ្នាំ​បង្ការ​នេះ​ដែរ។​ បើ​​លោក​វេជ្ជបណ្ឌិត កម្មវិធី​ជាតិ​បាន​តម្រូវ​ឱ្យទារក​និង​កុមារ ចាក់​ថ្នាំ​បង្ការ​ ៥​មុខ ខាន់​ស្លាក់ ក្អក​មាន់ តេតាណូស រលាក​ថ្លើម​ប្រភេទ​បេ និង​រលាក​សួត ថ្នាំ​បង្ការជំងឺ​គ្រុនស្វិត​ដៃ​ស្វិត​ជើង និង​ថ្នាំ​បង្ការ​ជំងឺ​កញ្ជិល។ ថ្នាំ​បង្ការ​ទាំង​អស់​នេះ អាច​ចាត់​ទុក​ថា​ជា​ថ្នាំ​បង្ការ​ចាំបាច់ ដែល​កុមារ​កម្ពុជាគ្រប់​រូប ចាប់​ពីទើប​នឹង​កើត​រហូត​ដល់​អាយុ​២​ឆ្នាំ​ មាន​សិទ្ធិ​ទទួល​បាន​គ្រប់ៗគ្នា និង​ដោយ​ឥតគិត​ថ្លៃ ដើម្បី​ប្រឈម​ទៅ​នឹង​ស្ថានភាព​ជាក់​ស្តែង​របស់​ប្រទេស។​​
 
ប៉ុន្តែ​ថ្នាំបង្ការ​ អាច​មាន​​ ​ច្រើន​យ៉ាង និង​ច្រើន​មុខ​ទៀត មាន​ទាំង​សម្រាប់ទារក​ទើប​នឹង​កើត រហូត​ ​កុមារ​ និង សម្រាប់​មនុស្ស​ពេញ​វ័យ​ ព្រមទាំង​មនុស្ស​ចាស់​ជរា​ទៀត។
ថ្នាំ​បង្ការ​មាន​ច្រើន​មុខ​មែន ប៉ុន្តែមាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ជា​ថ្នាំវ៉ាក់សាំង ដ៏​ចាំ​បាច់ ​ដែល​ត្រូវ​តែ​ចាក់​ ជា​ដាច់​ខាត និងជា​ថ្នាំ​ដែលគួរ​តែ​ចាក់។
 
តើ​ថ្នាំវ៉ាក់សាំង​​ដែលត្រូវ​តែ​ចាក់ និង​គួរ​តែ​ចាក់​ខុស​គ្នា​យ៉ាង​ដូចម្តេច ?

ដើម្បី​អាច​ផ្តល់​ជា​ចម្លើយ​ងាយ​យល់​ យើង​ខ្ញុំ​សូម​លើក​យក​ករណី​​ប្រទេស​បារាំងមក​ធ្វើ​ជា​ឧទាហរណ៍​សម្រាប់​ពន្យល់។ នៅ​ប្រទេស​បារាំង មាន​ថ្នាំ​បង្ការ​​​ចាំបាច់ បី​មុខ ដែល​ត្រូវ​ចាក់​ឱ្យ​កុមារ​ជា​ដាច់​ខាត គឺ​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ខាន់ស្លាក់ ​តេតាណូស និង​ជំងឺ​ស្វិត​ដៃ​ស្វិត​ជើង។ ថ្នាំ​បង្ការ ខាន់ស្លាក់ និង​តេតាណូស ត្រូវ​បាន​ផ្តល់​ជូន​ទារក នៅ​ពេល​ក្មេង​មាន​អាយុ​ពី ២​ទៅ​៤​ខែ ហើយ​ត្រូវ​ចាក់​រំលឹក​ឡើង​វិញ​នៅ​១១​ខែ ជា​ដាច់​ខាត។ បន្ទាប់​មក​នឹង​មាន​ការ​រំលឹក​ជា​ថ្មី​ម្តង​ទៀត នៅ​អាយុ​៦​ឆ្នាំម្តង នៅ​រវាង​ពី​១១​ទៅ​១៣​ឆ្នាំ​ម្តង និង​នៅ​អាយុ​២៥​ឆ្នាំ​ម្តង និង​ជា​ចុងក្រោយ​ ជា​រៀង​រាល់​ឆ្នាំ​១០​ឆ្នាំ​ម្តង ប៉ុន្តែ​ការរំលឹក​ចាប់​ពី​លើក​ទី​បីទៅ​នេះ មាន​កំរិត​ត្រឹម​ជា​អនុសាសន៍ឬ​ពាក្យ​​ណែនាំ​របស់​អាជ្ញាធរ​សុខាភិបាលតែ​ប៉ុណ្ណោះ ពោល​គឺ​ លែង​ជា​កាតព្វកិច្ច​​ដែល​មិន​អាច​ខ្វះ​បាន​ដូច​មុន​ទៀត​ឡើយ។
 
ថ្នាំ​បង្ការ​ជំងឺ​ស្វិត​ដៃ​ជើង ក៏​ជា​វ៉ាក់សាំង​ចាំបាច់ ហើយ​ត្រូវ​ផ្តល់​រំលឹក​ ជា​ដាច់ខាត​ រហូត​ដល់​អាយុ​១៣​ឆ្នាំ។ ចំណែក​ថ្នាំ​បង្ការ​ផ្សេង​ទៀត មិន​មែន​ថ្នាំ​បង្ការ​ចាំបាច់​ដែល​ត្រូវ​តែ​ផ្តល់​ជូន​កុមារ​ឡើយ។
 
ចំពោះ​ថ្នាំ​វ៉ាក់សាំង ដែល​គួរ​តែ​ចាក់​វិញ មាន​ដូច​ជា​ ៖ ថ្នាំ​បង្ការ​ជំងឺ​ក្អក​មាន់ រលាក​ថ្លើម​ប្រភេទ​B  រលាក​សួត ...។ ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​កញ្ជិល ស្អូច​ ស្រឡទែន ជំងឺ​ដ៏​មហាឆ្លង​មួយ​នេះ ក៏​ត្រូវ​បាន​គ្រូពេទ្យ​បារាំង​ណែនាំ​ថា​គួរ​តែ​ចាក់​ដែរ​សម្រាប់​នៅ​ប្រទេស​បារាំង។
 
ថ្នាំ​បង្ការ​ជំងឺ​របេង ​BCG បាន​ប្តូរ​​ចំណាត់​ថ្នាក់ ថ្នាំ​ត្រូវ​​តែ​​ចាក់ មក​ត្រឹមគួរ​តែ​ចាក់​វិញ។ ថ្នាំ​BCG ជា​ថ្នាំ​បង្ការ​ចាំបាច់​ក្នុង​សង្គម​បារាំង​តាំង​ពី​យូរ​យារ​មក តែ​អាជ្ញាធរសុខាភិបាល​ទើបសម្រេច​​បាន​​ដក​ចេញ​ពី​ក្រុម​ពពួក​ថ្នាំ​បង្ការ​ដាច់​ខាត ដែលកុមារ​​ចាំ​បាច់​ត្រូវ​ចាក់ នៅ​ឆ្នាំ​២០០៧នេះ​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​ថ្នាំបង្ការ​ជំងឺ​របេង នៅ​តែមាន​លក្ខណៈ​ចាំ​បាច់ និង​ដាច់​ខាត​ត្រូវ​ចាក់​ចំពោះ​បុគ្គលិក​វិជ្ជាជីវៈ​មួយ​ចំនួន​ ដូច​ជា បុគ្គលិក​សុខាភិបាល ជំនួយការ​ក្នុង​មន្ទីរ​ពេទ្យ​ ជំនួយការ​ផ្នែក​សម្ភព ឆ្មាំ​គុក​ បុគ្គលិក​សង្គ្រោះ​ អ្នក​ពន្លត់​អគ្គិ ភ័យ... និង​ណែនាំឱ្យ​ពលរដ្ឋសាមញ្ញ​ទូទៅ​​ផ្សេង​ទៀតឱ្យ​​ចាក់ ប្រសិន​បើ​ពួក​គេ​រស់​ក្នុង​ភាព​​​​ប្រឈម និង​កាន់​តែ​ណែនាំ​ខ្លាំង​ទៀត ដល់​កុមារ​​តំបន់​ប្រជុំជន​ចម្រុះ​ច្រើន ដូច​យ៉ាង​ក្រុង​ប៉ារីស និង​តំបន់​ជាយ​ក្រុង​ប៉ារីស កុមារ​បារាំង​រស់​នៅក្នុង​ប្រទេស​ប្រឈម​នឹង​ជំងឺ​របេង ប្រទេស​ក្រីក្រ កំពុង​អភិវឌ្ឍន៍ ឬ​ក្នុង​តំបន់​ដែល​អនាម័យ​នៅ​មាន​កំរិត។

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ