សមិទ្ធិករChristopher Rompré៖ វណ្ណ ម៉ូលីវណ្ណជាស្ថាបត្យករដ៏មានទេពកោសល្យ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៤០
គ្មានជំនាញស្ថាបត្យកម្ម ប៉ុន្តែ អ្នកកាសែត លោកChristopher Rompré កោតសរសើរ និងជក់ចិត្តយ៉ាងខ្លាំងលើស្នាដៃស្ថាបត្យកម្មរបស់លោកវណ្ណ ម៉ូលីវណ្ណ។ ចំណាប់អារម្មណ៍លើរូបរាងអគារដែលពិសេស មានតែមួយ នៅកម្ពុជា បានអន្ទងចិត្តអ្នកកាសែត ជាតិកាណាដារូបនេះឲ្យចាប់អារម្មណ៍ ចងក្រងកុនឯកសារមួយ ដែលនិយាយពីដំណើរដើមទងរបស់លោកវណ្ណ ម៉ូលីវណ្ណ ក្នុងការកសាងសំណង់អគារធំៗនៅប្រទេសកម្ពុជា The man who built cambodia។ បុរសដែលបានសាងសង់កម្ពុជា។ នេះជាចំណងជើងកុនឯកសារដែលលោក Christopher Rompré បានផលិតឡើងដើម្បីឧទ្ទិសដល់ស្នាដៃការងាររបស់លោកវណ្ណ ម៉ូលីវណ្ណ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ